បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

លំហាត់​ប្រល​ង​សិស្សពូកែគណិត​វិទ្យា​​ ខេត្ត​កំពត

សូម​ជម្រាប​បង​ប្អូន wordpress ទាំងអស់​ឲ្យ​បាន​ជ្រាបថា​ក្នុង​ពេល​ដ៏ខ្លីខាង​មុខ​នេះ ខេមបូម៉ាត់ នឹង​ដាក់​បង្ហាញ​នៅ​លំហាត់​ប្រលង​សិស្ស​ពូ​កែ​ គណិត​វិទ្យា (ទី ៩ និង ១២) ប្រចាំសាលា, ប្រចាំខេត្ត​កំពត ចាប់តាំង​ពី​ឆ្នាំ ២០០២ ដល់ ២០១០។

កុំភ្លេច​មក​លេង​ឲ្យ​បាន​ញឹក​ញ៉ាប់ណា….!

អរគុណ!

10 responses to “លំហាត់​ប្រល​ង​សិស្សពូកែគណិត​វិទ្យា​​ ខេត្ត​កំពត

  1. ជីវ.ចេង(ខេត្តកំពត) ខែកញ្ញា 15, 2010 ម៉ោង 9:39 ព្រឹក

    សួស្តីcambomaths!​
    ខុំ្ញឈ្មោះជីវចេង​ ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យព្រះរាជសម្ភារខេត្តកំពត។​ខុំ្ញពិតជារីករាយ​ណាស់ដែលCambomaths​បានលើកយកលំហាត់ការប្រលង​សិស្ស​ពូកែនៅខេត្តកំពត ​ប៉ុន្តែខុំ្ញសំនូមពរ​មានទាំងលំហាត់អោយមាន​ទាំងចម្លើយផង​ដោយ​ក្តីអនុគ្រោះ៕

  2. cambomaths ខែកញ្ញា 15, 2010 ម៉ោង 12:32 ល្ងាច

    មិនអីទេ ចេង!
    រីករាយ​ដែល​បាន​ជួប​អ្នក​រួម​ខេត្ត​ ជាមួយ​គ្នា !
    ចេង រៀន នៅ ព្រះរាជសម្ភារ ចំណែក​ខ្ញុំ​ជា​អតីត​សិស្ស​នៅ​វិទ្យាល័យ ហ.ស ឈូក យ៉ាង​ណា​ៗ ក៏រីករាយ​ដែរ​ដែល​បាន​ជួបអ្នក។
    ដំបូង​ខ្ញុំ​ដាក់ លំហាត់​ឲ្យ​រៀន​ធ្វើ​សិន ហើយ​ក្រោយ​ម​ក​ខ្ញុំ​នឹង​ដាក់សំរាយ​បញ្ជាក់!
    អរគុណ!

    • ជីវ.ចេង(ខេត្តកំពត) ខែកញ្ញា 16, 2010 ម៉ោង 11:11 ល្ងាច

      ខុំ្ញនឹងខិតខំរៀនរៀនធ្វើលំហាត់អោយបានច្រើន។ហើយខុំ្ញនឹងតាមដាននៅរាល់លំហាត់នៅcambomaths។
      អរគុណ!

      • cambomaths ខែកញ្ញា 17, 2010 ម៉ោង 8:32 ព្រឹក

        ខ្ញុំ​ក៏​សង្ឃឹម​ថា ចេង នឹង​ទទួល​បាន​ជោគជ័យ ក្នុង​ការ​ប្រលង​​ខាង​មុខ​នេះ សំរាប់​ខេត្ត​យើង!
        ខ្ញុំ​សូម​ផ្តល់​យោបល់បន្តិចថា…

        ចេង​ត្រូវ ស្វែង​រក​ឯកសារ វៀត​ណាម ពិសេស​សៀវ​ភៅ ដែល​គេ​រៀប​ចំឡើ​ង​សំរាប់ ការ​ប្រលង​អូឡាំព្យាដ​ ប្រចាំ​ប្រ​ទេស​របស់​គេ…
        ខេត្ត​យើង វិញ្ញា​សា គឺ ភាគ​ច្រើន​ដក​ចេញ ពី​ឯកសារ​ វៀត​ណាម…

        ខំប្រឹង​បន្ត​ណា….!

  3. ជីវ.ចេង(ខេត្តកំពត) ខែកញ្ញា 17, 2010 ម៉ោង 2:06 ល្ងាច

    ខុំ្ញនឹងយកជ័យជំនះដណ្តើមយកលេខ១ទូទាំងខេត្តកំពតម្តងទៀតដូចកាលពីខុំ្ញរៀនថ្នាក់ទី៩​។តែកាលថ្នាក់ទី៩​ខុំ្ញបានប្រលងធ្លាក់​ទូទាំងប្រទេសបានចំណាត់ថ្នាក់លេខ១២ នឹងដល់គួរអោយស្តាយណាស់។
    ប៉ុន្តែខុំ្ញជឿជាក់ថាការព្យាយាមគង់តែបានសំរេច!

    • cambomaths ខែកញ្ញា 17, 2010 ម៉ោង 2:17 ល្ងាច

      ដឹង​អត់​កាល​បង​នៅ​ថ្នាក់ទី៩ (ជំនាន់ ឃុយ សៀន​សុវ៉ារី ប្រហែល​ ចេង​ស្គាល់​ហើយ​) បង​ក៏​ធ្លាប់​ធ្លាក់ទូទាំង​ប្រទេស​ដែរ លេខ ១១ ដូច​ចេង​ ចឹង(២០០២) តែ​ដោយ​ការព្យាយាម ២០០៥ បង​ទទួល​បាន​មេដាយ សំរឹទ្ធ​ទូទាំងប្រទេស ផ្នែក​គណិត​វិទ្យានេះ​…
      ឲ្យ​តែ​មាន​​ការ​ព្យាយាម​និង​ទទួល​បានជោគជ័យ!
      ខំប្រឹង​ឡើង!

      • ជីវ.ចេង(ខេត្តកំពត) ខែកញ្ញា 17, 2010 ម៉ោង 9:06 ល្ងាច

        ជំនាន់បងនឹងខុំ្ញដឺងគឺសំបូរសិស្សពូកែណាស់ហើយសិស្សម្នាក់ៗខំ​រៀនណាស់ បើប្រលងវិញ ចាញ់គ្នាតែ១រឺ២ពិន្ទុយំភ្លាម(តាមសម្តី​គ្រូរបស់ខុំ្ញធ្លាប់ប្រាប់ខុំ្ញ)៕ខុំ្ញនឹងព្យាយាមរៀនដើម្បីទទួល ជោគជ័យដូចជា​បងចឹង៕
        ហើយអរគុណដល់បងយ៉ាងច្រើនដែលបាន ជួយណែនាំ និងជួយលើកទឹកចិត្តដល់ខុំ្ញ!

      • cambomaths ខែកញ្ញា 18, 2010 ម៉ោង 9:31 ព្រឹក

        ល្អ​ណាស់ ចេង បង​សង្ឃឹមថា​ ចេង​ អាចធ្វើបាន!

  4. Sovandy Than ខែតុលា 20, 2011 ម៉ោង 6:57 ល្ងាច

    ចុះ​ប្រលងសិស្ស​ពូកែ​ខ្មែរ​វិញ​មាន​ទេ?

  5. cambomaths ខែតុលា 21, 2011 ម៉ោង 8:44 ព្រឹក

    ឯកសារ​ សិស្ស​ពូកែ​ខ្មែរ ខ្ញុំមានខ្លះដែរ តែមិនបានដាក់​ប្រកាស​លើ​ប្លក​នេះទេ! ព្រោះ​ប្លក​នេះផ្តោតលើ​​ គណិតវិទ្យា តែក៏មាន​វិញ្ញាសា វប្បធម៌ទូទៅ​ខ្លះដែរ(សម្រាប់​គ្រប់​មុខវិជ្ជាឯកទេស​ គឺត្រូវចេះ​វប្បធម៌ទូទៅ)

បញ្ចេញមតិ