បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

ខ្ញុំ​អាច​ទាយពីលេខ​របស់​អ្នកបាន ជឿទេ?

-សាកល្បង​ជ្រើសរើសលេខ ណាមួយ​ដែល​អ្នកពេញ​ចិត្ត ដែល​លេខនោះ​ជាលេខ​ ដែល​មាន​បីខ្ទង់ (ឧ. 345)

-ធ្វើការ​បញ្ជ្រាសនូវលេខនោះ (ឧ. 876 ទៅជា 687)

-យកលេខដែល​ធំ ​ដក នឹងលេខ​ដែល​​​ តូច (លេខដើម និង​លេខដែលបាន​ក្រោយ ពីធ្វើការបញ្ជា្រស)

-អ្នកនឹងបានលេខថ្មីមួយទៀត ហើយរក្សាលេខនេះទុក (ឧ. xyz)

-យកលេខថ្មីនេះ យកមកធ្វើការបញ្ជ្រាស (ឧ. zyx)

-យកលេខថ្មីទាំងពីរនេះ បូក​បញ្ជូលគ្នា​ ( xyz + zyx) អ្នកនឹងបានលទ្ធផលសំរេចមួយ​ដែល​ជាលេខ ដែល​មានបួនខ្ទង់

ឥឡូវនេះខ្ញុំទាយហើយណា…

,

……………….មួយ…

……………………………..ពីរ…

……………………………………………បី…

……………..លេខរបស់អ្នកគឺ 1089 ត្រូវអត់ ហា ហា…

Advertisements

4 responses to “ខ្ញុំ​អាច​ទាយពីលេខ​របស់​អ្នកបាន ជឿទេ?

  1. achharia ខែតុលា 15, 2009 ម៉ោង 12:12 ព្រឹក

    ចំពោះលេខបីខ្ទង់ណាដែលត្រឡប់ទៅនៅដដែលៗ លទ្ធផលគឺ ០០០ វិញ។

    គួរអោយកត់សំគាល់ជាមួយថែមទៀតនោះគឺ៖
    1089=099+990
    1089=198+891
    1089=297+792
    1089=396+693
    1089=495+594
    ផលសងរវាងលេខបីខ្ទង់ដែលត្រឡប់ទៅមិននៅដដែលចេញលទ្ធផល
    តែប៉ុន្មានលេខខាងលើនោះឯង គឺ 099 198 287 396 495 ។

    ខ្ញុំរកវិធីពន្យល់មិនទាន់ឃើញច្បាស់ទេ ។

  2. cambomaths ខែតុលា 15, 2009 ម៉ោង 8:40 ព្រឹក

    អរគុណ សំរាប់ការ​ចូលរួម បក​ស្រាយ..

  3. ម៉ៅ សុខលីឌីន ខែតុលា 4, 2012 ម៉ោង 3:35 ល្ងាច

    ម៉្យាងដែរ ណ៎…………hasha………
    ចឹងខ្ញុំសុំបកស្រាយលំហាត់នេះទៅចុះ ។ ដំបូងឧបមាថាយើងមានលេខបីខ្ទង់មួយ គឺ (xyz) ̅ ដែល x>z (ឬ z>x ក៏បាន) ហើយ y ជាលេខប៉ុន្មានក៏បាន (x,y,z ជាចំនួនគត់ ចន្លោះពី 0 ទៅ 9) នោះលេខដែលច្រាសនឹងវា គឺ (zyx) ̅ បន្ទាប់មក យក (xyz) ̅-(zyx) ̅ នោះយើងនឹងបានលេខបីខ្ទង់ថ្មី គឺ (abc) ̅ ដែល a=(x-1)-z,b=9 និង c=(10+z)-x (សូមបកស្រាយដោយខ្លួនឯង) ។

    រួចហើយ យើងយក (abc) ̅ មកត្រឡប់ យើងនឹងបានលេខថ្មីមួយទៀត គឺ (cba) ̅ និងជាចុងក្រោយយើងយក (abc) ̅+(cba) ̅ ។ យើងនឹងបូកលេខនេះ ដោយបូកពីស្តាំ ទៅ ឆ្វេង គឺ

    c+a=(x-1)-z+(10+z)-x=9 (9 ជាលេខខ្ទង់រាយនៃ ចម្លើយ)

    b+b=9+9=18 យើងសរសេរ លេខ 8 (8 ជាលេខខ្ទង់ដប់នៃ ចម្លើយ) និងត្រាទុក 1

    និងចុងក្រោយបង្អស់ គឺ c+a=9 រួចបូកនឹងត្រាទុកមួយ យើងនឹងបានលេខ 10 ដែល លេខ 1 ជាលេខខ្ទង់ពាន់ និង លេខ 0 ជាលេខខ្ទង់រយនៃ ចម្លើយ ។

    សរុបមក: យើងបានចម្លើយនៃលំហាត់នេះ គឺ 1089 ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: