បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

ដែន​ដី​មនុស្ស​ស៊ីសាច់មនុស្ស

អ្នកទេស​ចរ​ បីនាក់​បាន​ធ្វើ​ដំណើរចូល​ទៅ​កាន់ព្រៃ​ដ៏​ជ្រៅ​មួយ​ដែល​ជា​ជម្រក​នៃ​ ពពួក​មនុស្ស​ព្រៃ(មនុស្ស​ស៊ី​សាច់​មនុស្ស)។ អ្នក​ទាំង​បីត្រួវ​បាន​ មនុស្សព្រៃ​ទាំង​នោះ​ចាប់ខ្ឡួន​​បាន ហើយ​មនុស្សព្រៃ​ទាំងនោះ​ក៏នាំអ្នក​ទេសចរ​ទាំងបីទៅកាន់​ជំរុំ​របស់​ពួកគេ ដើម្បី​ឃុំ​ទុ​ក​រងចាំថ្ងៃ​យក​ពួកគេទាំងបី​ធ្វើ​ជាអាហារ។ លុះ​ព្រឹក​ឡើង​មេ​កន្ទ្រាញនៃ​ក្រុម​មនុស្ស​ព្រៃ​ទាំង​នោះ​​បាន​បញ្ជា​ឲ្យ​យក​អ្នក​ទេស​ចរ​ទាំង​បី​យក​មក​ធ្វើ​ម្ហូប ប៉ុន្តែ​មុន​នឹង​សំលាប់​ពួកគេ​ដើម្បី​ធ្វើ​ម្ហួប​ មេ​កន្ទ្រាញ​នោះ​បាន​ទុ​កឳកាស​ឲ្យ​ពួក​គេ ឆ្លើយ​នឹង​​សំណួរ​ដែល​មេ​កន្ទ្រាញ​ដាក់ឲ្យ បើ​នរណា​ម្នាក់​ឆ្លើយ​ត្រួវ​នឹង​ត្រួវ​ដោះ​លែង ហើយ​និង​ឲ្យ​មាស​ពេជ្រ​មួយ​ចំនួនផង​ដែរ តែ​បើ​ឆ្លើយ​មិន​រួច​នឹង​ក្លាយ​ជា​ម្ហួប​របស់ពួកគេ​មិន​ខាន។

មេ​កន្ទ្រាញបាន រៀប​ចំឲ្យ​អ្នក​ទាំងបីឈរ តំរង់ជួរគ្នាតាមលំដាប់​កំពស់ ដោយ​អ្នក​ដែល​ខ្ពស់​ជាង​គេ​ឈរ​នៅ​​ពី​មុខ​គេ ឯ​អ្នក​ទាប​ជាងគេ​ឈរ​នៅ​ខាង​ក្រោយ​គេ។ តាមរបៀប​នេះ​អ្នក​ដែល​ឈរ​នៅ​ក្រោយ​គេ​អាច​មើល​ឃើញ​ក្បាល​អ្នក​ដែលឈរ​នៅមុខ​ខ្លួនយ៉ាង​ច្បាស់ ឯ​អ្នក​ដែល​ឈរ​​នៅ​កណ្តាល​អាច​មើល​ឃើញ​តែ​អ្នក​ដែល​ឈរ​នៅ​មុខ​គេ ចំណែក​ឯ​អ្នក​ដែល​ឈរ​នៅ​មុខ​គេមិន​ឃើញ​អ្នក​ណា​ទាំង​អស់។

បន្ទាប់មក​ មេកន្ទ្រាញ​បាន​បង្ហាញ​ពួកគេនូវ មួក​ចំនួន ៥ ដែលមួកបី មានព៌ណ​ខ្មៅ និងមួក​ពីរទៀត​មាន​ព៌ណ​ ស។ មេកន្ទ្រាញ​បាន​បញ្ជាឲ្យ​កូនចៅ​គេ​យក​ក្រណាត់ខ្មៅ​យក​មក​ចង​បិទ​បាំង​ភ្នែក​អ្នក​ទេស​ចរ​ទាំងបី រួច​យក​មួកបីក្នុង​ចំណោម​មួក​ទាំង៥ មក​ពាក់​ឲ្យ​ម្នាក់មួយៗ ហើយ​សល់​មួក​ពីរ​ទៀត ត្រួវ​បាន​យក​ទៅ​លាក់។ ក្រោយ​មក​មេ​កន្ទ្រាញ​បាន​បញ្ជា​ឲ្យ​ស្រាយ​ក្រណាត់​នោះ​ចេញ​ពី អ្នក​ទេសចរ​ទាំងបី ហើយ​ក៏​ចាប់​ផ្តើម​ឲ្យ​​អ្នកទេស​ចរ​ទាំងបីនោះ ទាយ​ថា​នៅលើ​ក្បាល​របស់ខ្លួន​មានមួក​ព៌ណអ្វី?

បុរស​ដែល​ឈរនៅក្រោយ​គេ​ដែល​អាចមើល​ឃើញ​ព៌ណ​មួក​នៃ បុរស​ពីរនាក់ដែល​ឈរ​នៅ​ខាង​មុខគាត់ តែ​គាត់​មិនហ៊ាន​ទាយ​ថាខ្លួន​ពាក់​មួក​ព៌ណ​អ្វី​ ហើយ​បាន​និយាថា “ខ្ញុំ​មិនដឹង” ចំណែកឯ​បុរស​ដែល​ឈរ​នៅកណ្តាល ដែល​អាច​មើល​ឃើញ​ព៌ណ​មួក​របស់​បុរស​ដែល​ឈរ​នៅមុខ​ខ្លួន ក៏និយាយថា “​ខ្ញុំ​មិនដឹង” ផ្ទុយ​ទៅ​វិញ​បុរស​ដែល​ឈរ​នៅមុខ​គេ​ដែល​មិន​អាច​ឃើញ​អ្វីសោះ​នោះ​ ក៏​បាន​និយាយថា “ខ្ញុំដឹង” មួក​ដែល​​ខ្ញុំ​កំពុង​ពាក់​គឺ​មាន​ពណ៌​ខ្មៅ​។

សំណួរ​សួរ​ថា ហេតុ​អ្វី​បាន​ជាគាត់​ដឹង​ថា​គាត់​កំពុង​ពាក់​មួក​ពណ៌​អ្វី?

Advertisements

8 responses to “ដែន​ដី​មនុស្ស​ស៊ីសាច់មនុស្ស

  1. achharia ខែកញ្ញា 29, 2009 ម៉ោង 4:26 ល្ងាច

    ព្រោះអ្នកខ្ពស់បំផុតឈរមុខគេនោះគិតថា៖

    ១ បើគាត់ពាក់មួកស ហើយអ្នកនៅកណ្តាលមួកសដែរ
    ម្ល៉េះ អ្នកនៅក្រោយទាយបានថាគាត់មានមួកខ្មៅបាត់ហើយ ។

    ២ បើគាត់ពាក់មួកស ហើយអ្នកនៅកណ្តាលមួកខ្មៅ
    ម្ល៉េះ អ្នកនៅកណ្តាលទាយបានថាគាត់មានមួយកខ្មៅបាត់ហើយ
    ដោយឃើញអ្នកនៅក្រោយមិនអាចទាយបាន។

    ៣ ដូច្នោះ ករណីគាត់ពាក់មួកស បើមិនអ្នកកណ្តាលក៏គង់អ្នកនៅក្រោយ
    អាចទាយបានយ៉ាងឡូស៊ិកបាត់ហើយ ។ ដោយអ្នកទាំងពីរមិនអាច
    ទាយបាន គឺផ្ទុយពីគំនិតបែប តក្កវិជ្ជាខាងលើទើបគាត់ហ៊ានប្រាប់
    ថាគាត់ឆ្លើយបានថានៅលើក្បាលគាត់ត្រូវតែមានមួកព៌ណ ខ្មៅ ។
    (សូមជួយពិនិត្យផង ហេតុអីខ្ញុំសរសេរតបមុនៗមិនបាន )

    • cambomaths ខែកញ្ញា 29, 2009 ម៉ោង 4:45 ល្ងាច

      សូមអរគុណ​ច្រើន achharia នូវការ​ចូលរួម​ឆ្លើយរបស់អ្នក ចម្លើយនេះ​ពិតជាត្រឹម​ត្រូវ!
      ការ​អាក់ខាន​ ឆ្លើយ​តប​មកពីខ្ញុំ​មិន​បាន​ពិនិត្យ​វាឲ្យ​បាន​គ្រប់ជ្រុងជ្រោយ!
      សូមទោស​បើខ្វះខាត…តែ​ទោះ​យ៉ាងណា ក៏​សប្យាយរីករាយ​ដែល​អ្នក​ចូលរួមចំណែក​ ក្នុង​ប្លុកនេះ​ដែរ!
      អរគុណ!

  2. កុមារកាមទេព ខែ​មីនា 19, 2010 ម៉ោង 6:07 ល្ងាច

    មួកណាក៏មិនសំខាន់ នេះជាវិធីរាប់កូនឃ្លី គេហៅថាអីមិនដឹង!!

  3. ស៊ីណេត ខែសីហា 2, 2011 ម៉ោង 2:33 ល្ងាច

    អស្ចារ្យណាស់!!!បើឲខ្ញុំឆ្លើយវិញណាដូចជាទាយកចម្លើយពីជ្រូកចឹងហាហាហា
    ស្តាយណាស់ខ្ញុំប្រលងគណិតបានតែ៥០លើ១០០កុំអីខ្ញុំក៏ចង់ចូលរួមឆ្លើយនឹងគេដែរ!

  4. tileng ខែមិថុនា 4, 2012 ម៉ោង 12:33 ព្រឹក

    បុរសទាំងបីសុទ្ធតែពាក់មួកខ្មៅដូចគ្នា

  5. H ល្ងង់ ខែតុលា 24, 2012 ម៉ោង 9:21 ល្ងាច

    ចុះបើនាក់ ១:២ ពាក់មួកខ្មៅ

  6. Hemphanna ខែមិថុនា 9, 2014 ម៉ោង 9:43 ព្រឹក

    បានជាគាត់ឆ្លើយថាពាក់មូកពណ៏ខ្មៅពីព្រោះបុរសទី១នឹងទី២គាត់ឆ្លើយថាមិនដឹងដែរពីរព្រោះគាត់ឃើញបុរសទីមួយពាក់មួកពណ៏ខ្មៅទើបគាត់ឆ្លើយបែបនេះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: