បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

កំសាន្ត​ជាមួយ​ចំណោទ​គណិត​វិទ្យា

ដើម្បី​ជា​ការ​ពង្រីក​ចំណេះ​ដឹង​ខាង​ការគិតសូមសាកល្បង​ដោះ​ស្រាយ​នូវ​ចំណោទ​ថ្នាក់ទី​៩ ដូចខាងក្រោម៖
បុរស​សង្ហាម្នាក់​បាន​រង់ចាំសង្សា​រ​របស់ខ្លួន​នៅ​តាមផ្លូវ​ ដើម្បី​ផ្ញើ​ឲ្យ​នាង​ទិញ​នូវ​ផ្លែ​​ក្រូច​អោយ​ខ្លួន។ ពេល​នារី​ជាសង្សារ​មក​ដល់ បុរស​នោះ​បាន​វាចារថា៖

អូនទៅផ្សារណាត់ បងឈរចាំស្កាត់ ផ្ញើអូនទិញក្រូច លុយបងហុកសិប បងគិតឲ្យគាប់ អស់លុយឲ្យគ្រប់ ផ្លែក្រូចគត់សែ។

ពោធិសាត់លក់ថ្លៃ មួយរៀលតថ្លៃ ទិញបានមួយផ្លែ ក្រូចថ្លុងលក់ថោក មួយរៀលប្រាំផ្លែ ក្រូចឃ្វិចថ្លៃដែរ មួយផ្លែប្រាំរៀល។

សំណូរសួរថា៖

តើនារីម្នាក់នោះអាចទិញ​ក្រូចដែលសង្សារបស់នាងផ្ញើឲ្យទិញ បានមួយមុខៗប៉ុន្មានផ្លែ?

(ដក​ស្រង់ចេញ​ពីការ​ប្រលង​សិស្ស​ពូកែ​គណិត​វិទ្យា ទី៩ ទូទាំងខេត្ត​កំពង់​ចាម ២០០៣)

Advertisements

29 responses to “កំសាន្ត​ជាមួយ​ចំណោទ​គណិត​វិទ្យា

  1. achharia ខែកញ្ញា 17, 2009 ម៉ោង 1:24 ព្រឹក

    .
    ខ្ញុំសាកល្ងគិតតាមក្បាច់ស្រី ៖
    ដំបូងទិញ ក្រូចអោយបានគ្រប់មុខសិនតែលៃលកដូចខាងក្រោម

    ក្រូចថ្លុង ៥ = ១ រៀល
    ក្រូចឈ្វិច ១ = ៥ រៀល
    ក្រូចពោធិសាត់ ៣៤ =៣៤ រៀល (បង្ហើយលុយ)

    ឃើញថាបានក្រូចទាំងអស់ ៤០ ប្រាក់អស់តែ ៤០ រៀល ដែរ ។
    លុយសល់ ២០ រៀលទៀត។

    បើយកក្រូចពោធិសាត់មួយទៅដូរយកក្រូចឃ្វិចមួយ
    ចំនួនក្រូចនៅ៤០ដដែលតែប្រាក់ត្រូវចាយបន្ថែមអស់៤រៀលទៀត
    ដូច្នោះដើម្បីអោយអស់ទាំង ២០ រៀលនោះ ត្រូវដូរក្រូច ៥ ។

    អញ្ចឹង ក្រូចពោធិសាត់ត្រូវថយមកនៅ ២៩ = ២៩ រៀល
    ក្រូចឃ្វិចត្រូវកើនទៅជា ៦ = ៣០ រៀល
    ក្រូចថ្លុងនៅដដែលគឺ ៥ = ១ រៀល
    .

    • cambomaths ខែកញ្ញា 22, 2009 ម៉ោង 5:17 ល្ងាច

      សូម​អរគុណ ដែល​ចំណាយ​ពេល​ដោះស្រយនូវ​លំហាត់នេះ!
      ការ​បកស្រាយ​របស់​អ្នក​ គឺ​ត្រឹមត្រូវ!

      ប៉ុន្តែ​ តើអាច​ធ្វើ​តាម​របៀប​ផ្សេង​ទៀត​បាន​ទេ!?
      ឧ. បើតាង x,y,z ជា​ចំនួន​ផ្លែក្រូចរៀងគ្នា ពោធិ៍សាត់,ឃ្វិច និង ថ្លុង
      ពិចារណា​លើសមីការ រឹសគត់ x+5y+z/5=60 ?

  2. achharia ខែកញ្ញា 23, 2009 ម៉ោង 2:15 ល្ងាច

    បើគិតតាមក្បាច់ប្រុស តាងចំនួនគត់ក្រូចសរុប x+y+z= 40
    ទឹកប្រាក់តាងដោយសមីការ x+5y+z/5=60
    គេឃើញថា Z ជាចំនួនដែលត្រូវតែជាពហុគុណនៃ 5 ។
    គេសិក្សាតាមករណី វាដូចតទៅ ៖
    ករណី Z=0 គេបាន (x+y =40) និង (x+5y =60) =>y=5 ; X=35
    ករណី Z=5 គេបាន (x+y =35) និង (x+5y =59) =>y=6 ; X=29
    ករណី Z=10 គេបាន (x+y =30) និង (x+5y =58)=>y=7 ; X=23
    ករណី Z=15 គេបាន (x+y =25) និង (x+5y =57) =>y=8 ; X=17
    ករណី Z=20 គេបាន (x+y =20) និង (x+5y =56) =>y=9 ; X=11
    ករណី Z=25 គេបាន (x+y =15) និង (x+5y =55) =>y=10 ; X=5

    ករណី z= 30 => y=11 គឺអស់ ៥៥ រៀល + ៦រៀល លើសលុយ៕
    ឆ្លើយតប

    • cambomaths ខែកញ្ញា 23, 2009 ម៉ោង 2:47 ល្ងាច

      សូមអរគុណ​ច្រើន achharia បញ្ចេញវាចារ តាមប្លុក​ខ្ញុំ
      សង្ឃឹមថាអ្នកមានសុខដុម រីករាយ​ជូបជុំគ្រួសារមិត្ត។

      សូមអរគុណច្រើន achharia!
      បើមិនយល់ទាស់ទេ សូម សាកល្បង​មើល​នូវ​ប្រធានលំហាត់ ត្រង់ទំព័រ “កំសាន្តគណិតវិទ្យា”

  3. achharia ខែកញ្ញា 28, 2009 ម៉ោង 11:24 ល្ងាច

    ខ្ញុំបានដាក់ចម្លើយជាបន្តបន្ទាប់ តែម៉េចមិនឃើញចេញមកដូច្នោះ ?

  4. ក្មេងតូច ខែធ្នូ 16, 2009 ម៉ោង 7:54 ល្ងាច

    ជាបឋមខ្ញុំព្រះករុណាខ្ញុំសូមលំឱនកាយគោរពព្រះថេរានុថេរះគ្រប់ព្រះអង្គ (លេងពាក្យដល់កញុម)
    ដែលម៉ោនេះចង់សួរលំហាត់មួយ ខ្ញុំដើរសួរគេអស់​ ជិតម៉ាភូមិនេះហើយ អត់មានអ្នកណាឆ្លើយសោះ 😦
    លំហាត់នឹងប្អូនខ្ញុំរៀនទី៩ យកមកឲ្យ ខ្ញុំអត់ចេះធ្វើ មើលជួយតិចម៉ោ
    លំហាត់ ៖
    គេឲ្យ i + love + U
    គេដឹងថា​ i=u= 6, l = 6, o = 6, v = 6, e = 6
    គណនា y និង ផលបូកខាងលើ

  5. dengyeng ខែសីហា 4, 2011 ម៉ោង 11:31 ព្រឹក

    អត់ទោស ខ្ញុំមានសំណួរមួយដែលជាលំហាត់ សូមអោយcambomaths ជួយដោះសា្រយ គឺ
    អ្នកលក់ឪឡឹកម្នាក់កំណត់លក់ ឪឡឹកតូចពីផ្លែថ្លែស្មើឪឡឹកធំមួយផ្លែ ។ ដោយដឹងថាកាំឪឡឹកធំស្មើ ៤ដង កាំឪឡឹកតូច ។ តើអ្នកទិញត្រូវជ្រើសរើសមួយណា ដើម្បើអោយចំណេញ ?
    ខ្ញុំរងចាំចំលើយនេះ ។
    ខ្ញុំសូមអរគុណ…

  6. Chainy ខែសីហា 26, 2012 ម៉ោង 2:33 ល្ងាច

    ក្រូចពោធិសាត់ 5 ផ្លែ
    ក្រូចថ្លុង. 25ផ្លែ
    ក្រូចឃ្វិច. 10ផ្លែ

  7. ម៉ៅ សុខលីឌីន ខែតុលា 3, 2012 ម៉ោង 1:03 ព្រឹក

    តាមខ្ញុំដឹងនៅពេលប្រឡង ជាពិសេសការប្រឡងសិស្សពូកែ គឺគេតម្រូវអោយយើងដោះស្រាយ ជាជាងការប្រើ វាចារដូចជាករណី របស់ achharia ហើយការប្រើវាចារអាចបានពិន្ទុត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ។ តួយ៉ាងចំពោះលំហាត់នេះ គឺយើងអាចប្រើ វិធីដោះស្រាយតាមបែប គណិតវិទ្យាបានយ៉ាងងាយ ។ សូមសាកល្បងដោះស្រាយ ដោយមិនប្រើវាចារបានទេ?

  8. គឹម ចាន់ ខែតុលា 3, 2012 ម៉ោង 9:43 ព្រឹក

    តាមពិតការបកស្រាយ ខាងលើគឺពិតជាត្រឹមត្រូវ ហើយក៏បានពិន្ទុពេញដែរ(តាមបទពិសោធន៍ខ្ញុំ -និង អត្រាកំណែ)។

    លំហាត់ប្រភេទនេះ គឺគេត្រូវតាងអថេរ តាមសម្មតិកម្ម ហើយធ្វើការ​រក​ចម្លើយ តាមរយៈការសិក្សាតម្លៃ​ម្តងមួយៗ (វិចារ) !

    តើយើងអាចដោះស្រាយប្រពន្ធ័សមីការ ពីរ សមីការ បី អញ្ញត្តិបានទេ?
    x+y+z= 40
    x+5y+z/5=60
    ចម្លើយគឺបាន តែត្រូវជាប់អថេរ k ណាមួយ ហើយចម្លើយវាមានច្រើនរាប់មិនអស់!

    ដូចច្នេះ យើងត្រូវវិភាគទៅលើ x+5y+z/5 ដែលជាចំនួនគត់ នាំអោយ z/5 ជាចំនួនគត់ នោះយើងទាញបាន z ជាពហុគុណនៃ 5 ដោយអោយតម្លៃ z={0,5,10,…} នោះយើងនឹងរកតម្លៃ x,y បាន!

  9. ម៉ៅ សុខលីឌីន ខែតុលា 3, 2012 ម៉ោង 6:41 ល្ងាច

    កាលពីឆ្នាំ ២០០៨ ខ្ញុំបានឃើញ គេសរសេរបញ្ជាក់នៅពីក្រោមអត្រាកំណែសិស្សពូកែទូទាំងប្រទេសថ្នាក់ទី៩ (តាមប្រវត្តិធ្លាប់ ធ្លាក់របស់ខ្ញុំ) ថា រាល់លំហាត់ដែលប្រើវាចារដើម្បីដោះស្រាយ អាចបានពិន្ទុតែពាក់កណ្ដាលប៉ុណ្ណោះ។

    ជាក់ស្ដែងលំហាត់នេះគេអាចបង្កើតបានសមីការ x+y+z= 40 និង x+5y+z/5=60 នោះគេទាញបាន y=z/5+5 តែដោយ y ជាចំនួនគត់ នោះ លុះត្រាតែ z ជាពហុគុណនៃ 5 គេបាន z=5k ដែល k∈N នាំឲ្យ គេបាន y=k+5 និង x=35-6k ។ ម៉្យាងទៀត ដោយ x,y,z ≥ 0 គេអាចទាញបានថា 0 ≤​ k ≤ 35/6 តែ k∈N នោះ k={0,1,2,3,4,5}​ ។ ដូចនេះចម្លើយ គឺ (x,y,z) = (35-6k,k+5,5k) ដែល k={0,1,2,3,4,5} ៕

  10. គឹម ចាន់ ខែតុលា 4, 2012 ម៉ោង 9:15 ព្រឹក

    អរគុណសម្រាប់ការបក​ស្រាយយ៉ាងក្បោះក្បាយ!!! ជួបអ្នកពូកែម្នាក់ទៀតហើយនៀក!!! សំណាងល្អ!

  11. ម៉ៅ សុខលីឌីន ខែតុលា 4, 2012 ម៉ោង 3:46 ល្ងាច

    មិនមែនណា៎ បង! ខ្ញុំរៀនគណិតអីគេហ្នឹង មិនសូវពូកែទេ ហើយពេល ប្រឡងប៊ិះ ធ្លាក់ទៀតផង ។ ហាសហា………..!!!!!

  12. achharia ខែវិច្ឆិកា 13, 2012 ម៉ោង 10:00 ល្ងាច

    ដោះស្រាយជាជាងការប្រើវាចារ….មិនប្រើក្បាច់ស្រី ?
    ចឹងសូមជួយគិត រឿងដើមផ្កាប្រាក់មួយដើម នេះម្ដង៖

    ស្រុកយើងអីឡូវចាយសុទ្ធតែដុល្លារ មានអុកញ៉ាម្នាក់ព្រោះ
    តែអាយុគាត់៥០ឆ្នាំបានបញ្ជារអោយគេធ្វើដើមផ្កាប្រាក់មួយ
    ដើមមានមែកបែកជា៥០មែកដែរ​ ដែលនៅខាងចុងមែកត្រូវចង
    បន្តោងក្រដាសប្រាក់មួយសន្លឹក ។ គាត់បានអោយលុយទៅគេ
    ៥០០ដុល្លារដើម្បីដូរយកលុយរាយមានក្រដាស១ដុល្លារ ៥ដុល្លារ
    ១០ដុល្លារ ២០ដុល្លារ និង​៥០ដុល្លារ លាយចំរុះគ្នាអោយគ្រប់ទាំង
    អស់៥០សន្លឹកដែរដើម្បីយកមកចងតាមមែកនិមួយៗនោះ ។

    ដូច្នោះ ដើម្បីអោយគ្រប់៥០០ដុល្លារ ត្រូវដូរយកក្រដាសប្រាក់
    ១ដុល្លារ ៥ដុល្លារ ១០ដុល្លារ ២០ដុល្លារ និង​៥០ដុល្លារ មួយមុខៗ
    ប៉ុន្មានសន្លឺក ដោយសរុបទាំងអស់អោយបាន៥០សន្លឹក ?

    a+b+c+d+e = 50
    a+5b+10c+20d+50e=500
    a=? b=? c=? d=? e=?
    .

  13. ម៉ៅ សុខលីឌីន ខែធ្នូ 9, 2012 ម៉ោង 12:05 ព្រឹក

    ចេះតែដេកហៀរទឹកមាត់ឥតឈប់សោះ ប៉ុន្មានថ្ងៃនេះ ដឹងអីមានគេនិយាយ ដើមសោះ ។ មិនបាច់មកបង្កើតលំហាត់ មកឌឺដងខ្ញុំទេ ដឹងថាយើងហ្នឹង ស្រីហើយ ។ មុននឹងបង្កើត គួរមើលថា សិស្សថ្នាក់ទី៩ គេអាចធ្វើកើតអត់ ។ អ្នកណាក៏ គេចេះបង្កើតដែរ ចង់បាន ១០០០ អញ្ញាតិ ក៏គេធ្វើបានដែរ គួរឈប់ចង់ផ្ចាញ់គេទៅ ៕

  14. achharia ខែ​មីនា 20, 2013 ម៉ោង 6:42 ព្រឹក

    អុញ ! 😀

    ខំតាចាំមើលក្បាច់ប្រុស ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: