បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

អំពីខ្ញុំ

ការ ​បង្កើត ប្លុកchan2នេះឡើង​គឺក្នុងគោលបំណង ផ្សព្វផ្សាយក៏ដូចជាផ្តល់នូវព័ត៌មាននានា ដែលទាក់ទងទៅនឹង​ការសិក្សា​មុខវិជ្ជាគណិតវិទ្យា ដែល​បច្ចុប្បន្ននេះ​កំពុងមានតំរូវការ​បំផុត ពិសេស​អ្នក​ដែល​ចង់ក្លាយខ្លួន​ជាសិស្សពូកែ​មុខវិជ្ជានេះ។

គណិតវិទ្យាគឺ​ជា មុខវិជ្ជាមួយ​ដែល​ខ្ញុំ​ចូលចិត្ត​បំផុត​កាលពីនៅ​រៀន​វិទ្យាល័យ។ ហើយ​ខ្ញុំ​ក៏ធ្លាប់បាន​ទទួលជោគជ័យ​ដ៏​ត្រចះត្រចង់​ផង​ដែរ​តាមរយៈការ​ ប្រលងជាប់ សិស្សពូកែ​ទូទាំងប្រទេស ផ្នែកគណិតវិទ្យានេះ​ កាលពីឆ្នាំ ២០០៥ កន្លងទៅ។

ដោយក្តីស្រលាញ់ និងយល់ដឹង​ពីតំរូវការទាំងនេះ គេហទំព័រនេះ​ត្រូវបាន​បង្កើតឡើង​ចេញជារូបរាង កាលពីពាក់កណ្តាល​ខែ កញ្ញា ២០០៩ នេះ ដោយ​ប្រមូលផ្តុំនូវ​ឯកសារ ជាច្រើនទាក់ទងទៅនឹង ការប្រលងគណិតវិទ្យាពិភពលោក ដែល​វាផ្តល់នូវ​ប្រភេទលំហាត់​ជាច្រើន​សំរាប់​ការ​ត្រៀម​ប្រលង សិស្សពូកែ គណិតវិទ្យា ថ្នាក់ជាតិ ក៏ដូចជា​អន្តរជាតិ។

ខ្ញុំ​សង្ឃឹមថា តាមរយៈប្លុកនេះ​អ្នក​នឹងទទួលបាន​នូវ​ចំណេះ​ដឹង​ប្លែកៗ ដើម្បីយកមកធ្វើការ​ពិចារណា ក៏ដូច​ជា​យក​មកអភិវឌ្ឍខ្លួនដើម្បី​ឈានទៅរក​ជោគជ័យដ៏ប្រពៃ​​ក្នុងថ្ងៃ​ អនាគតដ៏ខ្លីនេះ។

 

 

34 responses to “អំពីខ្ញុំ

  1. សុផាត ខែ​កុម្ភៈ 2, 2011 ម៉ោង 8:20 ល្ងាច

    សួរស្ដី! រីករាយដែលបានជួបអ្នកចេះដឹងដូចជាបង! ខ្ញុំនឹងជួយផ្សព្វផ្សាយប្លក់នេះ និងប្លក់ដទៃដែលទាក់ទងនឹងការសិក្សាដល់ប្អូនៗក្រោយមិនខាន ដូចជាប្អូនខ្ញុំជាដើម 😀

  2. Kamal Lohia ខែ​ឧសភា 19, 2011 ម៉ោង 4:08 ល្ងាច

    Can you please provide the English version of the website also? That’ll be really helpful for non-combodians as me.

  3. ស៊ីណេត ខែសីហា 2, 2011 ម៉ោង 2:23 ល្ងាច

    ខ្ញុំម៉ែឪអាល្ងង់មុខវិជ្ជាគណិតហើយតែខ្ញុំចូលចិត្តប្លុកនេះ!!!ហិហិហិ

  4. cambomaths ខែសីហា 2, 2011 ម៉ោង 3:00 ល្ងាច

    ដាក់ខ្លួនទេដឹង?

  5. ឈិត ករុណា ខែតុលា 1, 2011 ម៉ោង 10:41 ល្ងាច

    សួស្តីបង!ខ្ញុំសូមកោតសរសើរសមត្ថភាពបងដោយស្មោះ!ខ្ញុំនឹងជួយផ្សព្វផ្សាយwebsiteរបស់បង ព្រោះខ្ញុំចង់ប្រាប់ថា កូនខ្មែរយើងមិនអន់ទេ!

  6. cambomaths ខែតុលា 7, 2011 ម៉ោង 4:43 ល្ងាច

    អរគុណច្រើន! ករុណា!!

    រីករាយដែលបានមកលេងប្លកនេះ!

  7. seilahappy ខែតុលា 27, 2011 ម៉ោង 12:27 ព្រឹក

    ប្លុករបស់បងពិតជាល្អមែន ឃើញថាមាន លំហាត់ជាច្រើន នឹង ល្អៗ​ ជាច្រើន។​ កាលខ្ញុំនៅរៀន​ ខ្ញុំមិនសូវពូកែផ្នែកគណិតវិទ្យាទេ ដោយសារតែ មិនសូវមានឯកសារ សំរាប់មើល​ប្រហែលមកពីបងបង្កើត ប្លុកនេះយឺតពេកហើយមើលទៅ តែទោះជាយ៉ាងណាក៏ខ្ញុំសូមសរសើរបង
    ដែលបងនឹកឃើញបង្កើតប្លុកដ៏ល្អមួយនេះ ដើម្បីជួយកូនខ្មែរ គ្រប់រូប ដែលគ្នាចង់រៀន។
    + សុំសួរសំនួរមួយចំនួនទៅបងណា!!!​
    – តើបងរកឯកសារដែល ល្អៗដូចនេះមកពីណា?
    – ដើម្បីឈានដល់ការបង្កើតប្លុកនេះឡើង ដំបូងបងគិតទៅលើអ្វីខ្លះបង?
    *ជាចុងក្រោយនេះ ខ្ញុំនឹងជួយ ផ្សព្វផ្សាយប្លុកនេះ បន្ត ដើម្បីជួយកូនខ្មែរយើង

    • cambomaths ខែតុលា 27, 2011 ម៉ោង 1:34 ល្ងាច

      អរគុណ seilahappy!

      ប្លកនេះបងបង្កើត​តាំងពី ថ្ងៃ ១៥ កញ្ញា ២០០៩ មកម្ល៉េះ!

      -ឯកសារទាំងនេះបងបានដោយការប្រមូលពីគ្រប់ទិសទី ពិសេសឯកសារប្រលងសិស្សពូកែ, ប្រលងគ្រូ, ប្រលងផ្សេងៗ ទៀត… មួយវិញទៀត គឺបានមកពីការប្រលងរបស់បងផ្ទាល់… គឺបើមាន​ការប្រលងណាគេរៀបចំឡើង គឺកម្រនឹងរួចពីដៃបងណាស់…ព្រោះបងមានមិត្តភក្តិ ក៏ដូចជាគ្រូៗ ជាច្រើន ដែលគាត់មានឯកសារទាំងនោះ ហើយដកស្រង់យកមកដាក់ខ្លះៗ…

      -ដំបូងឡើយបងធ្លាប់មានគំនិតបង្កើតវិបសាយគណិតវិទ្យា ចាប់តាំងពីបងរៀននៅឆ្នាំទី១(ចុងឆ្នាំ​២០០៥) ព្រោះពេលនោះបងមានឯកសារជាច្រើន ចង់ចែករំលែកដល់ប្អូនៗជំនាន់ក្រោយ។ តែដោយការមមាញឹកពេក(បងរៀន២សាលាក្នុងពេលតែមួយ) អញ្ចឹងហើយគំរោងនោះក៏ត្រូវពន្យា។ តែក្រោយមក​ដោយសារវិស័យ ពត៌មានវិទ្យារីកចម្រើន អ្នកយល់ដឹងពីប្លក wordpress, blogspot មានច្រើនឡើង…បងក៏សម្រេចចិត្ត​បង្កើតប្លកនេះទៅ…
      ការបង្កើតប្លកប្រភេទនេះ មិនចាំបាច់ទាមទារឲ្យយើងពូកែ អាយធី អ្វីឡើយ អ្នកណាក៏អាចបង្កើតបានដែរ ព្រោះវាមាន CMS ស្រាប់។

      អរគុណសម្រាប់ការចែករំលែក!

  8. panhavion ខែ​មីនា 23, 2012 ម៉ោង 10:24 ល្ងាច

    ខ្ញុំសូមសរសើ ដល់ម្ចាស់ blogដែលបានបង្កើតប្លក់គណិតវិទ្យាសំរាប់កូនខ្មែរ។

  9. គឹម ចាន់ ខែ​មីនា 26, 2012 ម៉ោង 8:39 ព្រឹក

    បាទ អរគុណ Phanhvion !

    រីករាយក្នុងការ​ចែក​រម្លែក!

  10. bora ខែតុលា 23, 2012 ម៉ោង 8:35 ល្ងាច

    ពិតជាល្អខ្លាំងណាស់

  11. គឹម ចាន់ ខែវិច្ឆិកា 2, 2012 ម៉ោង 11:13 ព្រឹក

    អរគុណ បូរ៉ា! រីករាយដែល​បានមកលេងទីនេះ!

  12. P9vutha ខែ​មេសា 4, 2013 ម៉ោង 9:50 ល្ងាច

    blog បងពិតជាល្អណាស់ សូមសរសើរ, អរគុណដល់ការបង្កើត វាពិតជាមានប្រយោជន៍។ 🙂 សូមបន្តការអភិវឌ្ឍទៀត។

  13. poysithon ខែ​ឧសភា 21, 2013 ម៉ោង 11:38 ព្រឹក

    បងធ្លាប់ជាប់សិស្សពូកែឬទេ ?​​ Because i think you like the Math .

  14. ចាន់ណា ខែកញ្ញា 30, 2013 ម៉ោង 1:46 ល្ងាច

    ជំរាបសួរបង ខ្ញុំបាទចាន់​​ ណា ចង់អោយបងជួយដោះស្រាយលំហាត់ប្រលងគ្រូបឋមឆ្នាំ២០០៨ ព្រោះខ្ញុំធ្វើអត់ចេញសោះ ស្រាយបញ្ជាក់ថា ​​​​​​​​​​​x^2+5y^2-4xy+2x-6y+3>0 ចំពោះគ្រប់តម្លៃx;y។

  15. ងួន ស៊ុនហេង ខែសីហា 4, 2014 ម៉ោង 10:58 ព្រឹក

    សួរស្តីបង! បង​អាចផ្ដល់ពត៌មាន អំពីការប្រលងអាហារូបករណ៏ទៅប្រទេសវៀតណាមបានទេ។
    អរគុណ បងទុកជាមុន។

  16. Sam simsophal ខែវិច្ឆិកា 19, 2014 ម៉ោង 3:52 ល្ងាច

    បង!ខ្ញុំចង់សួរបងថាមានFacebook ឬអត់?
    ជួយប្រាប់ផងដើម្បីអោយខ្ញុំងាយស្រួលក្នុងការស្វែងរកនិងបានប្រាប់ដល់មិត្តភក្តិផង សូមអរគុណទុកជាមុន!

  17. Scholar ខែ​កុម្ភៈ 20, 2015 ម៉ោង 11:26 ល្ងាច

    សូមសរសើរក្នុងការចំណាយពេលវេលា។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: