បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

ទូទាំងខេត្ត​-ក្រុង​

ប្រឡងជ្រើសរើសសិស្សពូកែទូទាំងខេត្តកំពត

ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី១២ ទី៩

សម័យប្រឡងៈ ២៤ ខែ  កុម្ភៈ  ឆ្នាំ ២០១២

មណ្ឌលប្រឡងៈ អនុវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង

មុខវិជ្ជាៈ វប្បធម៌ទូទៅ  ថ្នាក់ទី ១២

រយៈពេល ២ ម៉ោង ( ៥០ពិន្ទុ )

ប្រធានៈ

១/ ( ៧ពិន្ទុ ) តើព្រលឹងជាអ្វី ? តើខ្មែរមានព្រលឹងអ្វីខ្លះដែលមិនសាបសូន្យ ?

២/ ( ៧ពិន្ទុ ) តើការប្រកាន់ធម៌អធ្យាស្រ័យ និងធម៌សន្តោស ផ្តល់ប្រយោជន៍អ្វីខ្លះ ?

៣/ ( ៦ពិន្ទុ ) តើប្អូនគិតថា គួរមានវិធីសំខាន់ៗអ្វីខ្លះក្នុងការជៀសវាងគ្រឿងញៀន ?

៤/ ( ១៣ពិន្ទុ ) ដូចម្តេចដែលហៅថា កម្មសិទ្ធិសាធារណៈ ? តើកម្មសិទ្ធិសាធារណៈមានអ្វីខ្លះ ?

៥/ ( ៨ពិន្ទុ) ដើម្បីឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសរើសជាក្រុមប្រឹក្សាឃុំ សង្កាត់ ចាំបាច់ត្រូវ

មានលក្ខខណ្ឌអ្វីខ្លះ ?

៦/ ( ៩ពិន្ទុ ) តើការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋ មានសារប្រយោជន៍ដូចម្តេចខ្លះ ?

————————————————————————————

ប្រឡងជ្រើសរើសសិស្សពូកែប្រចាំក្រុងកំពត

សម័យប្រឡងៈ ០៨ ខែ  កុម្ភៈ  ឆ្នាំ ២០១២

មណ្ឌលប្រឡង ៖ វិទ្យាល័យព្រះរាជសម្ភារ

មុខវិជ្ជាៈ វប្បធម៌ទូទៅ  ថ្នាក់ទី ១២

រយៈពេល ១ ម៉ោង ៣០ នាទី ( ៥០ពិន្ទុ )

ប្រធានៈ

I.  (១០ពិន្ទុ) ចាប់ពីឆ្នាំ១៩៤៧ ដល់បច្ចុប្បន្ន ប្រទេសកម្ពុជាមានរដ្ឋធម្មនុញ្ញចំនួនប៉ុន្មានហើយ ?

ចូរបញ្ជាក់ពីការវិត្តរដ្ឋធម្មនុញ្ញក្នុងសម័យកាលនីមួយៗ ?

II.  (១០ពិន្ទុ) នៅក្នុងជីវភាពខាងស្មារតី តើប្រជាជនខ្មែរមានប្រភេទភ្លេងរបស់ខ្លួនអ្វីខ្លះ ?

ចូររៀបរាប់ពីឧបករណ៍ និងគោលបំណងនៃការប្រគំភ្លេងនីមួយៗ ?

III.  (១៥ពិន្ទុ) តាមការសិក្សាអរិយធម៌ខ្មែរបានបញ្ជាក់ថា ជនជាតិខ្មែរជាជនជាតិមួយ ដែលមានគំនិត

ច្នៃប្រឌិត « លក្ខណៈសមានកម្ម » ។ ចូរបង្ហាញលក្ខណៈនេះតាមរយៈសំណង់ស្ថាបត្យកម្ម

សម័យអង្គរ គឺប្រាសាទអង្គរវត្ត  ប្រាសាទបាយ័ន និងសង្ហារឹមបរិក្ខាសេដ្ឋកិច្ចពិសេសគឺ

បារាយណ៏ទឹកព័ទ្ធជុំវិញអង្គរ និងតាមរយៈស្នាដៃអក្សរសិល្ប៍ប្រជាប្រិយ និងសំណេរដែលបាន

សិក្សារួច ។

IV.  (១៥ពិន្ទុ) អំពើប្រល័យពូជសាសន៍ជាអ្វី ? ចូរនិយាយពីផលវិបាកនៃអំពើប្រល័យពូជសាសន៍

ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នាអំលុងឆ្នាំ១៩៧៥ដល់១៩៧៩ ?

————————————————————————————

ប្រលងជ្រើសរើសសិស្សពូកែប្រចាំរាជធានីភ្នំពេញ

សម័យប្រលង ថ្ងៃទី ២៩-៣០ មីនា ២០០៧

វិញ្ញាសា៖ វប្បធម៌ទូទៅ ថ្នាក់ទី១២ រយៈពេល ២ម៉ោង

សំណូរ

  1. (១០ពិន្ទុ) . តើអនក្ខរភាពផ្តល់ផលវិបាកដល់បុគ្គល និងសហគមន៍ជាតិយ៉ាងដូចម្តេច?
  2. (៣០ពិន្ទុ) . តើជំនឿកើតមានឡើងនៅពេលណា? តើខ្មែរយើងមានជនឿលើអ្វីខ្លះ? ចូររៀបរាប់ជំនឿរបស់ខ្មែរយើងដែលនៅគោរពដល់សព្វថ្ងៃឲ្យបាន៥។ តើជំនឿលើសិរីសួស្តីជ័យមង្គល កើតឡើងដោយសារអ្វីខ្លះ?
  3. (១៥ពិន្ទុ) . ដូចម្តេចដែលហៅថាបេតិកភណ្ឌ? បេតិកភណ្ឌមានប៉ុន្មានប្រភេទ? ចូរលើកឧទាហរណ៍មកបញ្ជាក់ផង។
  4. (១០ពិន្ទុ) . នៅសម័យដើមគេតែងស្វែងរកគ្រូបាធ្យាយ ឬអាចារ្យដ៏ចំណានដើម្បីសិក្សា។ តើអាចារ្យតាមបែបពុទ្ធសាសនា  មានប៉ុន្មាន ? ចូរបង្ហាញ។

4 responses to “ទូទាំងខេត្ត​-ក្រុង​

  1. ពន្លក ខែវិច្ឆិកា 16, 2011 ម៉ោង 6:27 ល្ងាច

    ក្នុង​ចំណោម​វិញ្ញា​សារ​ទាំង​អស់​នេះ​សុទ្ធ​សឹង​តែ​ជា​ប្រធាន​ទាំង​អស់​ ហេតុអ្វី​ក៏​គ្មាន​ការ​បក​ស្រាយ​នូវ​ចម្លើយ​សោះ​អញ្ចឹង​?

    • cambomaths ខែវិច្ឆិកា 19, 2011 ម៉ោង 8:31 ព្រឹក

      សូមអធ្យាស្រ័យផង ព្រោះថា​ខ្ញុំមិនមានពេលសម្រាប់កែលំហាត់ទាំងនេះទេ ខ្ញុំដាក់ប្រធានមកនេះ​គឺដើម្បីចែករំលែក និងសម្រាប់អ្នករាល់គ្នា​ស្រាវជ្រាវ!
      អរគុណ​សម្រាប់ការចូលមកកាន់ ប្លករបស់ខ្ញុំ!

  2. soklim ខែកក្កដា 26, 2014 ម៉ោង 11:13 ព្រឹក

    តើយើងអាចស្រាវជ្រាវ តាមរយះអ្វីខ្លះទើបអាចដឹងពីចំលើយសំនួរទាំងអស់នេះ?

បញ្ចេញមតិ