បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

នរណា​ជា​ក្មេង​​ប្រុស នរណាជាក្មេង​ស្រី?

មកដល់មួយទៀតហើយ សូមសាកល្បង​រកនូវ​ចម្លើយ​របស់​ក្មេងពីរនាក់ខាង​ក្រោមនេះ៖

មាន​ក្មេង ប្រុសម្នាក់ និង​ក្មេងស្រីម្នាក់បាន​និយាយគ្នាដោយអះអាងថា៖

“ខ្ញុំ ជាក្មេងប្រុស” សំដីរបស់ក្មេងដែលមាន សក់ព៌ណខ្មៅ

“ខ្ញុំ ជាក្មេងស្រី” សំដីរបស់ក្មេងម្នាក់ទៀត​ដែលមាន សក់ព៌ណទង់ដែង

តើម្នាក់ណាជា ក្មេងប្រុស និងម្នាក់ណាជាក្មេងស្រី ដោយដឹងថាយ៉ាងហោច​ណាស់​ក្នុង​ចំណោម ក្មេងទាំងពីរមាន​ម្នាក់និយាយ​កុហក?

Advertisements

13 responses to “នរណា​ជា​ក្មេង​​ប្រុស នរណាជាក្មេង​ស្រី?

  1. achharia ខែកញ្ញា 29, 2009 ម៉ោង 5:30 ល្ងាច

    ដោយដឹងថាយ៉ាងហោច​ណាស់​ក្នុង​ចំណោម ក្មេងទាំងពីរមាន​ម្នាក់និយាយ​កុហក មានន័យថាក្មេងទាំងពីរអាចនិយាយកុហកទាំងពីរនាក់ ។

    ករណីដែលមានតែក្មេងម្នាក់ក្នុងចំណោមក្មេងទាំងពីរ និយាយកុហក
    គេអាចរកឃើញថានរណាជាក្មេងប្រុសបាន ដែលក៏ត្រូវដឹងបាននរណា
    ជាក្មេងស្រីនោះ គឺ ធ្វើសំណួរមួយថា៖
    បើឯងទៅសួរក្មេងម្នាក់ទៀតថា តើឯងជាក្មេងប្រុសមែនឬ តើវាឆ្លើយថា
    ប្រាប់ឯងថា មែនឬក៏មិនមែន ?

    សំណួរបែបនេះ ដោយគិតតាមតក្កវិជ្ជា ក្មេងណាដែលឆ្លើយតបមក
    អ្នកសួរផ្ទាល់ថាមែន វានោះហើយជាក្មេងប្រុស ព្រោះ
    ១ បើក្មេងស្រីនោះនិយាយកុហកថាមែន វាអ្នកត្រង់ប្រាប់បន្តមកថាមែន
    ២ បើក្មេងស្រីនិយាយត្រង់ថាមិនមែន ក្មេងប្រុសនឹងកុហកថាមែន ។
    ឃើញថាទោះនរណាមួយកុហកក៏ចម្លើយនៅតែ មែន ដដែល ។

    គិតបញ្ច្រាសពីនេះ ក្មេងណាឆ្លើយថាមិនមែន វាជាក្មេងស្រី ។
    .

    • cambomaths ខែកញ្ញា 29, 2009 ម៉ោង 8:28 ល្ងាច

      ខ្ញុំ​មិន​ហ៊ាន​ថា ចម្លើយ​របស់​អ្នក​ខុស ឡើយ​​តែ​ខ្ញុំ​នឹង​ពិភាក្សា​ចម្លើយ​វា​នា​ពេល​ដ៏​ខ្លី​នេះ!
      សូម​បញ្ជាក់ថា ចម្លើយ​ដែល​ចង់បាន​នោះគឺ ថា​ក្មេង​ដែលមាន​សក់ពណ៌ខ្មៅ,ឫ​ទង់ដែង​ ជា​ក្មេង​ប្រុស​ឫ ក្មេងស្រី?

  2. achharia ខែកញ្ញា 29, 2009 ម៉ោង 9:34 ល្ងាច

    បើដូច្នោះ សួរទៅក្មេងសក់ខ្មៅនោះថា ៖
    បើឯងទៅសួរម្នាក់សក់ទង់ដែងថា”តើឯងដែលមានសក់ទង់ដែងជាប្រុសឬ?”
    តើវានឹងឆ្លើយប្រាប់ឯងថាពិតឬមិនពិត ?

    ការវិភាគ គឺដូចខាងលើនោះម្តងហើយដែរ ជាមួយសំណួរនោះ
    បើក្មេងសក់ខ្មៅនោះឆ្លើយប្រាប់យើងថាពិត គឺវាជាក្មេងប្រុស
    បើក្មេងសក់ខ្មៅនោះឆ្លើយប្រាប់យើងថាមិនពិត គឺវាជាក្មេងស្រី
    ព្រោះ ៖

    -បើក្មេងសក់ទង់ដែងជាស្រី ហើយវាជាអ្នកនិយាយកុហក
    វាតបមកក្មេងសក់ខ្មៅថាពិត រួចក្មេងសក់ខ្មៅនិយាយត្រង់បន្តថាពិតដែរ។
    -បើក្មេងសក់ទង់ដែងជាស្រី ហើយវាជាអ្នកនិយាយត្រង់
    វាតបមកក្មេងសក់ខ្មៅថាមិនពិត ក្មេងសក់ខ្មៅនិយាយកុហកបន្តថាពិតដែរ។

    -បើក្មេងសក់ទង់ដែងជាប្រុស ហើយវាជាអ្នកនិយាយកុហក
    វាតបថាមិនពិត បន្ទាប់មកក្មេងសក់ខ្មៅនិយាយត្រង់ប្រាប់យើងថាមិនពិត។
    -បើក្មេងសក់ទង់ដែងជាប្រុស ហើយវាជាអ្នកនិយាយត្រង់
    វាឆ្លើយថាពិត បន្ទាប់មកក្មេងសក់ខ្មៅនិយាយកុហកយើងថាមិនពិត ។

    ខ្ញុំនឹងចាំមើលការជួយកែតំរូវ បើខ្ញុំយល់់ប្រធានខាងលើនោះខុស ។

    អរគុណ
    .

    • cambomaths ខែកញ្ញា 30, 2009 ម៉ោង 8:29 ព្រឹក

      ចម្លើយ​ដ៏ខ្លីគឺថា ក្មេងទាំង​ពីរនាក់នេះ សុទ្ធ​តែ​និយាយកុហក។
      បើសិននរណាម្នាក់​និយាយកុហក នោះ​ពូកគេ​ប្រាកដ​ជា ក្លាយ​ជាក្មេង ប្រុស​ទាំងពីរនាក់ ឫ​ ក្មេង​ស្រី​ទាំងពីរនាក់(ដែល​វាមិនពិត)។
      ដូចនេះ ក្មេងដែលមាន​សក់ពណ៌​ខ្មៅ​ ជាក្មេងស្រី និង ក្មេង​ដែល​មាន​សក់​ពណ៌​ទង់​ដែង ជា​ក្មេង​ប្រុស។

  3. achharia ខែតុលា 2, 2009 ម៉ោង 6:37 ល្ងាច

    .
    ខ្ញុំបានដាក់ពិន្ទុអោយខ្លួនខ្ញុំ សូន្យ បាត់ហើយ
    ព្រោះមើលប្រធានមិ​នយល់បានច្បាស់ ពន្យល់ខុសទទេ ។
    ចម្លើយរបស់ខ្ញុំនោះ វាសមតែថា ក្នុងចំណោមក្មេងពីរនាក់នោះ
    មានម្នាក់ជាអ្នកនិយាយកុហក ហើយតម្រូវអោយសួរវាតែមួយសំណួរ
    ដើម្បីរកអោយឃើញថាមួយណាប្រុស មួយណាស្រី (ដោយមិនគិតថា
    វានិយាយគ្នាថាម៉េចដូចក្នុងលំហាត់នេះទេ)។

    អរគុណcambomaths បានប្រាប់ចម្លើយត្រូវហើយបានខ្លី។
    .

    • cambomaths ខែតុលា 2, 2009 ម៉ោង 10:38 ល្ងាច

      មិន​ថ្វីទេ​ប៉ុនណ្ណឹងនោះ សំខាន់គឺ​អ្នក​បាន​ចូល​រួម​យ៉ាង​ច្រើន​ក្នុង​ប្លុក​របស់​ខ្ញុំ​នេះ​ សូម​អរគុណ​ច្រើន achharia,

  4. កុមារចម្បាំង ខែវិច្ឆិកា 26, 2009 ម៉ោង 11:46 ព្រឹក

    សំណួរ logic ណាស់

  5. ស៊ីណេត ខែសីហា 2, 2011 ម៉ោង 2:38 ល្ងាច

    ឡូយណាស់ខ្ញុំពេញចិត្ត!!!

  6. cambomaths ខែសីហា 2, 2011 ម៉ោង 3:03 ល្ងាច

    អរគុណ! សម្រាប់ការចូលមកលេង!

  7. Naroth ខែ​កុម្ភៈ 10, 2012 ម៉ោង 7:56 ព្រឹក

    ពេលនេះខ្ញុំកំពុងញញឹម នៅពេលដែលបានដឹងចំលើយពិត! ពិតជាល្អណាស់

  8. Molika ខែមករា 10, 2015 ម៉ោង 2:41 ល្ងាច

    I do love your website for it provides me lots of new things.

  9. PheakdeyITCers ខែ​មេសា 6, 2015 ម៉ោង 10:07 ល្ងាច

    This problems provide me high thinking in logic.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: