បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

ដំបូន្មានសម្រាប់ប្អូនៗប្រលងបាក់ឌុបឆ្នាំ២០១៦នេះ‬!

ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៦ នេះ សិស្សានុសិស្សថ្នាក់ទី១២ នឹងត្រូវប្រលងបញ្ចប់ថ្នាក់ទុតិយភូមិ ឬ ហើយហៅថាបាក់ឌុបនេះឯង។ តើប្អូនៗ ត្រៀមហើយឬនៅ?

ចំនុចដែលខ្ញុំមើលឃើញកន្លងមក គុណភាពអប់រំហាក់ធ្លាក់ចុះបន្តិច ដោយសារសិស្សមិនសូវរៀនដូចជំនាន់កាលពីជាង៦-៧ឆ្នាំមុនឡើយ។ ក្រឡេកមើលថ្ងៃកៀកនឹងការប្រលងមកដល់ សិស្សខំសម្រុកទៅរៀនគួរ យ៉ានណែនតាន់តាប់ តើនេះជាសញ្ញាវិជ្ជមានដែលនាំពួកគេឲ្យទទួលជោគជ័យក្នុងការប្រលងឬ?

សិស្សមួយចំនួនធំ នៅរាជធានីភ្នំពេញ បានសម្រុកមករៀនគួរគ្រប់មុខវិជ្ជាដើម្បីត្រៀមខ្លួនក្នុងការប្រលងនៅថ្ងៃខាងមុខដ៏ខ្លីនេះ។ តើកេមករៀនដើម្បីចេះ ឬដើម្បីបានវិញ្ញាសាដែលមានលំហាត់ចេញត្រូវ?

ចម្លើយដ៏ងាយគឺថា ពួកគេភាគច្រើនមករៀនដើម្បីបានវិញ្ញាសា ដែលចេញត្រូវនៅពេលប្រលង។ ខ្ញុំសូមមានមតិខ្លះចូលរួមក្នុងរឿងនេះ ព្រោះថាខ្ញុំមានបទពិសោធន៍ច្រើន លើការប្រលងបាក់ឌុបនេះ គឺរាល់ឆ្នាំតែងតែមានអ្នកមកពឹងខ្ញុំដើម្បីជួយក្នុងការប្រលង។

ប្អូនៗមួយចំនួន បានមើលរម្លងលើរបៀបសិក្សារបស់ខ្លួន មើលរម្លងយ៉ាងម៉េច? អ្នកខ្លះប្រឹងរៀនណាស់ រៀនមិនដែលឈប់ បើរៀនគួរវិញ គឺរៀនស្ទើរគ្មានម៉ោងសម្រាក ឬ ញ៉ាំបាយ។ តែសួរថា តើគេទទួលបានលទ្ធផលប៉ុណ្ណាដែរ ចំពោះការប្រឹងរៀនរបស់គេនោះ? បើទទួលបានលទ្ធផលល្អនោះជាជោគជ័យដ៏ល្អ តែបើមិនបានផលល្អ នេះជាការខាតបង់ដ៏ធំធេង។

រៀនពួកែ និងពូកែ រៀនគឺខុសគ្នាដាច់តែម្តង (ចំណុចនេះខ្ញុំនឹងលើកមកបកស្រាយនៅពេលក្រោយ)។

13502750_933655113424475_1056952446960319378_o

‪#‎គន្លឺះខ្លះដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រលង‬

*‪#‎កុំមើលរម្លង‬ សៀវភៅមេរៀន៖ (សៀវភៅពុម្ពរបស់ក្រសួងអប់រំ) ព្រោះថាមេរៀនដែលចេញប្រលង គឺមិនផុតពីសៀវភៅពុម្ពនេះឡើយ។
*កុំពឹងផ្អែកលើសៀវភៅកំណែពេក៖ (សៀវភៅខ្លះកែសំណួរ ឬ ឆ្លើយសំណួរ មានលក្ខណៈមិនគ្រប់ជ្រុងជ្រោយ ពេលខ្លះឆ្លើយចាកប្រធានក៏មាន) យើងត្រូវពឹងលើគំនិតយើងខ្លះ បន្ថែមបន្ថយខ្លះ ជាជាងចម្លងពីកំណែ ១០០ ភាគរយ។

*‪#‎ត្រូវចេះសរសេរយកពិន្ទុ‬៖(សំណួរខ្លះ ដូចជាក្នុងមុខវិជ្ជា ពលរដ្ឋវិជ្ជា បើយើងឆ្លើយធម្មតា សរសេរ ត្រេ “-” ឬសរសេររៀបរាប់បែបកថាខណ្ឌ មិនបានពិន្ទុពេញទេ ផ្ទុយទៅវិញបើយើងចេះរៀបចំជាផ្នែក (category) ហើយចែកផ្នែកនោះជាចំនុច ត្រេ(“-”) តូចៗ ទៀតនោះ យើងនឹងអាចបានពិន្ទុក្បែរពេញ)ឧទាហរណ៍៖ សំណួរគេសួរថា៖ តើគ្រឿងញៀនអាចធ្វើឲ្យប៉ះពាល់អ្វីខ្លះដល់ អ្នក គ្រួសារ និង សង្គមជាតិ?
ចឹងយើងត្រូវឆ្លើយ រៀបជាផ្នែក ៖
-ចំពោះខ្លួនយើង (ប៉ះពាល់អ្វីខ្លះ រាប់ឲ្យបាន ៥ ត្រេ ឡើង..)
-ចំពោះគ្រួសារ (ប៉ះពាល់អ្វីខ្លះ រាប់ឲ្យបាន ៥ ត្រេ ឡើង..)
-ចំពោះសង្គមជាតិ (ប៉ះពាល់អ្វីខ្លះ រាប់ឲ្យបាន ៥ ត្រេ ឡើង..)
នោះអ្នកកែ ពិបាកដកពិន្ទុយើងបានណាស់ !

* ‪#‎កុំរម្លងវិញ្ញាសាដែលធ្លាប់ចេញរួចហើយ‬ !
ដូចជាវិញ្ញាសា រូបវិទ្យា គីមីិវិទ្យា គណិតវិទ្យា លំហាត់ដែលចេញពេល ឆមាស ឬ បាក់ឌុប គឺត្រូវបានគេដកស្រង់ចេញពីវិញ្ញាសា ដែលបានប្រលងរួចហើយមកដាក់ម្តងទៀត ជួនកាលយកមកដាក់ទាំងដុល ហើយជួនកាលទៀត គ្រាន់តែកែលេខ។ ជាក់ស្តែង វិញ្ញាសា រូបវិទ្យា ឆមាសទី ២ ឆ្នាំ ២០១១ លំហាត់ទី ៣ ចឹងទៅ ត្រូវបានគេយកមកចេញប្តងទៀត នៅពេលប្រលងបាក់ឌុប ឆ្នាំ ២០១២ ហើយ យកមកចេញនៅឆមាសទី ១ ឆ្នាំ ២០១៣ ក៏មាន។ អញ្ចឹងយើងត្រូវស្រាវជ្រាវ រៀនធ្វើលំហាត់ដែលធ្លាប់ចេញ រួចហើយឲ្យស្ទាត់ នោះយើងនឹងបានទទួលជោគជ័យមិនខានចំពោះមុខវិជ្ជានោះ។
អ្នកអាចរកទិញ សៀវភៅ រូបវិទ្យា គណិតវិទ្យា… កម្រងវិញ្ញសា ប្រលងហើយ ឆមាស បាក់ឌុប ពីឆ្នាំ ២០០២-២០១៤ ឬ ២០១៥ បាននៅទីផ្សារ (នៅបាក់ទូក កន្លែង ហ្វូតូកុពី ផ្លូវកែវចូលសាលាជ័យថាវី)។

* ‪#‎លំហាត់ដែលចេញ‬ គឺចេញតាមរបៀប លំនាំគ្នា មិនថាមុខវិជ្ជា រូប គីមី គណិត … ឡើយ។ឧទាហរណ៍៖ វិញ្ញាសាគណិតវិទ្យា ដែលជាមុខវិជ្ជាដែលមានពិន្ទុខ្ពស់ជាងគេ គឺរបៀបចេញលំហាត់របស់គេ ជាទូទៅ មាន ៦-៧ លំហាត់។
ជាទូទៅ លំហាត់ទី១ គេចេញ កុំផ្លិច ទី២ ចេញ ប្រូបាប ទី៣ ចេញ អាំងតេក្រាល(គណនា រក A, B, C រួចទាញរក អាំងតេក្រាល I) ទី៤ ចេញ សមីការឌឺផេរ៉ង់ស្យែល ឬ អេលីប ប៉ារ៉ាបូល ទី ៥ ចេញ អនុគមន៍ (រកដេរីវ៉េ សមីការបន្ទាត់ប៉ះ…) ទី៦ ចេញ លំហាត់ធរណីមាត្រក្នុងលំហ (ផលគុណវិចទ័រ សមីការបន្ទាត់ ស្វ៊ែរ សមីការប្លង់ មាឌតេត្រាអែត…) ហើយទី៧ គឺលំហាត់ដែលមានពិន្ទុច្រើនជាងគេ គឺ សិក្សាអនុគមន៍ និង សង់ក្រាប (រកលីមីត ដេរីវេ បរមា អាស៊ីមតូត សង់តារាងអត្ថេភាព សង់ក្រាប..)

*‪#‎ត្រូវដឹងខ្លួនឲ្យច្បាស់ថា‬ ខណនេះ(កៀកថ្ងៃប្រលងហើយ) តើសមត្ថភាពយើងបានប៉ុណ្ណា? ត្រូវត្រៀមអ្វីខ្លះ?

ក្រឡេកមើលវិញ្ញាសាមួយ(បាក់ឌុបឆ្នាំ២០១៥) តើយើងអាចធ្វើបានប៉ុន្មានភាគរយ? បើធ្វើបានតែ ៧០ភាគរយ ចុះ ៣០ភាគរយទៀតត្រូវធ្វើយ៉ាងម៉េច? ឧទាហរណ៍ថា លំហាត់ប្រូបាប យើងអត់ច្បាស់ទេ ចឹងត្រូវពង្រឹងលំហាត់នេះឲ្យបានច្រើនតាមទៅអាចធ្វើបាន តាមពេលវេលាដែលយើងនៅសស់។ អូ! លំហាត់ ទី១ កុំផ្លិចខ្ញុំអត់ចេះទេ! ចឹងយ៉ាងហើយណាស់ត្រូវមានរូបមន្ត ឬរបៀបធ្វើលំហាត់នេះ យកវាមកមើល ពីរបៀបធ្វើ លំនាំធ្វើ បើយើងអនុវត្តបានច្រើនដង ទៅលើលំហាត់ប្រភេទនេះ នោះយើងនឹងលែងបារម្មណ៍ថាខ្លាចលំហាត់នេះហើយ។

ប្រការដែលត្រូវត្រៀម គឺសុខភាព ឲ្យបានល្អ រឹងមាំ (ហាមដាច់ខាតដល់ថ្ងៃប្រលងស្អែក យប់នេះនៅដល់ម៉ោង ២-៣ ភ្លឺ-យប់ជ្រៅពេក ធ្វើឲ្យបាក់កំលាំង ពេលប្រលងងុយដេក) ។ ត្រូវរៀបចំឯកសារ ឲ្យរៀបរយ តើថ្ងៃប្រលងត្រូវមានអ្វីខ្លះ(មិនមែនរៀបចំប្រយ៉ុងទេឬ?) ។

*‪#‎ពេលកំពុងប្រលង‬

ឧទាហរណ៍ដូចប្រធានឆ្នាំ២០១៥៖ ត្រូវធ្វើលំហាត់ណាដែលចេះមុន មិនបាច់តាមលំដាប់ឡើយ។ ពិនិត្យឲ្យច្បាស់ ដូចលំហាត់ទី ៦ បើរក លីមីត ខុស រកអាស៊ីមតូតក៏ខុសដែរ ។ ហើយចំនុចគណនាដេរីវេ បើគណនាដេរីវេខុស ចំនុចសំណួរខាងក្រោមទៀត នឹងខុសតាម…ដូចច្នោះប្រភេទលំហាត់អញ្ចឹង ត្រូវការផ្ទៀងផ្ទាត់ ២-៣ ដង ថាយើងគណនាត្រូវឬនៅ?

*‪#‎ការគ្រប់គ្រងពេលវេលា‬

ចាំបាច់ត្រូវមាន ‪#‎នាឡិកាដៃ‬ ពាក់នៅពេលប្រលង ព្រោះយើងដឹងម៉ោងថា នៅម៉ោងប៉ុន្មានទៀត យើងធ្វើបានប៉ុណ្ណាហើយ? កុំឲ្យចេះតែធ្វើ លំហាត់! ចេះទាំងអស់ តែធ្វើចុះធ្វើឡើង ជួង ១៥នាទីបាត់ នៅលំហាត់ទី ៦ អត់ទាន់បានធ្វើ។ ពេលនោះអារម្មណ៍ ប្រាកដជា ពិបាកគ្រប់គ្រង ភ័យ ញ័រ សរសេរលេងកើត ចឹងត្រូវលៃពេលវេលា បើថានៅ ១៥នាទីចុងក្រោយ លំហាត់ ត្រូវសរសេរ កាត់ខ្លះ មិនចាំបាច់ក្បោះក្បាយទេ កុំឲ្យខាតពិន្ទុដោយមិនបានធ្វើគ្រប់ជ្រុងជ្រយ។

នេះគ្រាន់តែគំនិត និងបទពិសោធន៍របស់ខ្ញុំកន្លងមកប៉ុណ្ណោះ សង្ឃឹមថាវាអាចជួយអ្នករាល់គ្នាបានខ្លះ !

ជូនពរឲ្យប្អូនៗ ប្រលងបាក់ឌុបក្នុងថ្ងៃ ទី ២២ ខែសីហា ២០១៦ ខាងមុខនេះ ទទួលបានជោគជ័យគ្រប់ៗគ្នា។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: