បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

លំហាត់តក្កវិទ្យា ប្រលងចូលសាលាតិចណូ (I.T.C) 2010

1

ពន្យល់៖ លំហាត់ទី 1៖  2 – 5 – 14 – 41 – 122 – ?

យើងមើលពីគម្លាតរវាងតួលេខទាំងនេះ៖ 5-2 =3=3^1 ; 14-5=9=3^2 ; 41-14=27=3^3 ; 122-41=81=3^4 …. ដូចនេះលេខបន្ទាប់ត្រូវតែ
x-122=3^5 នាំឲ្យ x= 243+122= 365 ដូចនេះលេខបន្ទាប់គឺ លេខ 365

ពន្យល់៖ លំហាត់ទី 2៖  5 – 17 – 41 – 89 – 185 – ?

យើងមើលពីគម្លាតរវាងតួលេខទាំងនេះ៖ 17-5 =12 ; 41-17=24=12×2 ; 89-41=48=24×2 ; 185-89=96=48×2 ;  …. ដូចនេះលេខបន្ទាប់ត្រូវតែ
x-185=96×2=192 នាំឲ្យ x= 192+185= 377 ដូចនេះលេខបន្ទាប់គឺ លេខ 377

ពន្យល់៖ លំហាត់ទី3៖  យើងត្រូវពិនិត្យមើលការេខ្មៅតូចៗ នៅក្នុងកាឡោនការេធំទាំង១៦កាឡោន។ ហើយប្រៀបធៀបការរំកិលរបស់ការេ​ខ្មៅក្នុងរូបទី ១ ទៅ រូប ទី ២ ហើយ ទៅរូបទី ៣ នោះយើងនឹងអាចទាញបាន រូបទី ៤ ដែលត្រូវរកនឹងឃើញចម្លើយមិនខាន។
មើលរូបទី ១ ការេតូចដែលនៅខាងក្រោមខាងស្តាំបង្អស់ត្រូវបានរំកិលតាមទិសអង្កត់ទ្រូងការេធំ ទៅឆ្វេង ១ ឯកតា ចេញជារូបទី២។
ហើយរូបទី ១ ដដែល​ការេតូចដែលនៅលើគេខាងឆ្វេង រំកិលចុះក្រោមមួយឯកតាត្រួតនឹងការេខ្មៅមួយជួរទីពីរ ដូចនឹងរូបទី២។
ក្នុងរូបទី ២ ការេតូចដែលរំកិល១ឯកតាតាមទិសអង្កត់ទ្រូងទៅឆ្វេង បានរំកិល១ឯកតាទៀតទៅទីសខាងឆ្វេងដដែល ហើយត្រួតនឹងការេខ្មៅជួរទីពីរ ចេញជារូបទី ៣។
ដូចគ្នាដែរ ការេខ្មៅដែលរំកិលចុះក្រោមនោះបានរំកិលចុះក្រោមមួយឯកតាទៀតចេញជារូបទី៣។
ដូចនេះ ការរំកិលរបស់ការេខ្មៅទាំងពីរនៅរក្សាទិសដដែល ហើយរូបទី៤ ដែលត្រូវជ្រើសរើសនោះគឺ រូប “គ”។ ចម្លើយគឺ “គ” ។

ពន្យល់៖ លំហាត់ទី4៖  យើងត្រូវប្រៀបធៀប រូបទី ១ និងរូបទី ៣ ហើយ រូបទី ២ និង រូបទី៤ ។
រូបទី១ វិលជុំ ១៨០ ដឺក្រេ ធៀបនឹងអក្ស័អរដោនេ (oy) ចេញជារូប ទី ៣ ។ ដូចគ្នាដែរ រូបទី ២ វិលជុំវិញអក្ស័ (oy) ១៨០ ដឺក្រេ ចេញជារូបទី ៤។ ដូ​ចនេះចម្លើយគឺ “គ” ។

2

ពន្យល់៖ លំហាត់ទី ៥៖  មើលប្រមាណវិធីទី ១៖ ការេមានជ្រុង ៤ ត្រីកោណមានជ្រុង ៣ ដូចនេះ 4 + 3 = 7
ប្រមាណវិធីទី ២ ៖  រង្វង់ គ្មានជ្រុង ចាត់ទុក ជ្រុងស្មើ 0 ហើយ បញ្ចកោណជ្រុង ៥ និង ត្រីកោណជ្រុង ៣ យើងបាន 0 + 5 + 3 = 8
ធ្វើដូចគ្នាយើងបាន ប្រមាណវិធីទី ៣ គឺ៖ 3 + 0 + 4 + 6= 13 ដូចនេះចម្លើយគឺ “ក=13” ។

ពន្យល់៖ លំហាត់ទី ៦៖   ត្រីកោណមានជ្រុង៣ នោះ 36/3=12 ; ការេមានជ្រុង ៤ នោះ 36/4=9 ; នាំអោយ ឆកោណមានជ្រុង ៦ នោះ 36/6=6 ដូចនេះចម្លើយគឺ “ឃ=6” ។


3 4

Ans

(…. ខ្ញុំនឹងបកស្រាយឲ្យបានគ្រប់លំហាត់នៅពេលខ្ញុំទំនេរ…សូមរងចាំអាន! អរគុណ! )

6 responses to “លំហាត់តក្កវិទ្យា ប្រលងចូលសាលាតិចណូ (I.T.C) 2010

  1. sornsornchhun ខែកក្កដា 17, 2014 ម៉ោង 2:04 ល្ងាច

    សួស្ដី​​​​​​​ ខ្ញំុមិនយល់លំហាត់តក្កវិទ្យាទី១៣ សូមជួយបន្យល់ខ្ញំុផង​ អរគុណណាស់ ! 😀

    • គឹម ចាន់ ខែកក្កដា 17, 2014 ម៉ោង 3:00 ល្ងាច

      ១៣. រូបទីមួយ៖ មានផ្ទៃផ្គុំបិទជិត៤-ជ្រុងរបស់ការេធំមាន ៤ និងផ្គុំពីរូបត្រីកោណដែលមានជ្រុង ៣
      (៤,៤,៣)
      -រូបទី២៖ ផ្គុំពីត្រីកោណតូចៗ ៦ ពហុកោណនេះមានជ្រុង៦ និង​ត្រីកោណដែលផ្គុំជារូបវាមាន ជ្រុងស្មើ៣ (៦,៦,៣)

      -រូបទី៣៖ ផ្គុំពីការេតូចៗ ៤ ការេធំនោះមានជ្រុង៤ និងការេតូចៗនីមួយៗមានជ្រុងស្មើ៤ (៤,៤,៤)

      -រូបទី៤៖ ជាគូបដែលមានផ្ទៃជ្រុង ៤ , រូបភាពមើលឃើញផ្គុំពីការេ៣ និងការេនីមួយៗមានជ្រុងស្មើ៤ (៦,៣,៤)

  2. Ngov YouLeang ខែសីហា 16, 2014 ម៉ោង 2:18 ល្ងាច

    ជំរាបសួរ! ខ្ញុំបាទមិនយល់នូវលំហាត់ទី១២ សូមជួយពន្យល់ខ្ញុំផង!

បញ្ចេញមតិ