បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

អ្នក​ឆ្លាត​មែន​ទេ?

ការ​ដុះ​ខាត់​ខួរក្បាល​ គឺ​មាន​សារៈ​សំខាន់​ណាស់​សំរាប់​មនុស្ស​ម្នាក់​​ៗ​ព្រោះ​ថា​វា​អាច​ធ្វើ​ឲ្យ​យើង​មាន​ភាព​វៃ​ឆ្លាត រេផ្លិច​ខ្ពស់ ក្នុង​ការគិត​ទៅ​លើ​បញ្ហា​នានា​នៅ​ជុំ​វិញ​ខ្លួន​យើង​ក៏ដូច​ជា​បញ្ហា​ដែលយើង​ជួប​ប្រទះ​ប្រចាំថ្ងៃអញ្ចឹង​​ដែរ។ ការ​ហ្វឹក​ហាត់​ខាង​ខួរក្បាលត្រូវ​បាន​ធ្វើ​ឡើង​តាម​វិធីផ្សេងៗ ដូច​ជា​អ្នក​ខ្លះ​ធ្វើ​ការ​ហ្វឹក​ហាត់​ ការ​គិត​របស់​គេ​​តាមរយៈ​ការ​​ លេង​ល្បែងអុក ល្បែង Puzzle ជាដើម។

ដូច​នេះ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន​ខាង​ការគិត សូម​អ្នក​សាក​ល្បង​ដោះ​ស្រាយ​នូវ​ប្រស្នា​ដូច​ខាងក្រោមនេះ៖

កសិករម្នាក់​ មាន​ចិញ្ចឹមសត្វ កញ្ជ្រោង,​ មាន់ និង ដាំពោត។ ល្ងាច​មួយ​គាត់​បាន​ធ្វើដំណើរ​ទៅកាន់​ភូមិ​មួយ​ ដោយ​គាត់យក​មកជាមួយ​នូវ សត្វ​ កញ្ជ្រោង, មាន់ និង​ ពោត​មួយ​ចំនួន ដោយ​ធ្វើ​ដំណើរ​តាម​ ទូក​ចែវមួយ ដើម្បី​ឆ្លង​ពីច្រាំងមួយ​ទៅ​ច្រាំងមួយ។

នៅពេល​ធ្វើ​ដំណើរ​តាម​ទូក​នោះ​គាត់​អាច យក​មក​ជាមួយគាត់​នូវ សត្វណា​១ ឫ​ ពោត មក​ជាមួយគាត់​ប៉ុណ្ណោះ ព្រោះថា​ទំងន់ទួកមាន​កំណត់។ ហើយ​ម្យ៉ាង​ទៀត​ គាត់​មិន​អាច​ទុក ឲ្យ​កញ្ជ្រោង នៅ​ជាមួយមាន់​ ដោយ​យក​ពោត​ទៅជាមួយគាត់​ឡើយ ព្រោះថា កញ្ជ្រោងនឹងស៊ីមាន់។ ម្យ៉ាងវិញទៀត បើ​គាត់យក កញ្ជ្រោងទៅ​ជាមួយគាត់ ដោយ​ទុក​មាន់​ឲ្យ​នៅ​ជាមួយ​ពោត នោះ​មាន់​នឹង​ស៊ី​ពោត​អស់។

តើគាត់​ត្រូវ​ឆ្លង​ដោយវិធី​ណាដើម្បី​ទៅដល់​ត្រើយ​ម្ខាង​ទៀត ជាមួយសត្វ​របស់គាត់ និងពោត ដោយ​មិន​មាន​ការ​បាត់​បង់​អ្វីមួយឡើយ។

Advertisements

5 responses to “អ្នក​ឆ្លាត​មែន​ទេ?

  1. វិចិត្រ ខែកញ្ញា 28, 2009 ម៉ោង 3:44 ល្ងាច

    សំនួរ​ចាស់​ទេ ចំលើយ​គឺ៖
    កសិ. ក.ព.ម –
    ក.ព -​កសិ. ម
    ​កសិ.ក.ព – ម
    ព.-កសិ. ក.ម
    កសិ. ព.ម. – ក
    ម. – កសិ. ព.ក
    កសិ.ម. – ព.ក
    – កសិ.ម.ព.ក

    • cambomaths ខែកញ្ញា 28, 2009 ម៉ោង 4:23 ល្ងាច

      សូម​អរគុណ វិចិត្រ ! ការ​ស្រាយ​នូវ​ប្រស្នា​របស់​អ្នក​ពិត​ជា​ត្រឹម​ត្រូវ។​
      ដូចនេះ​ខ្ញុំ​សូម​បកស្រាយ​នូវ​ចម្លើយ​របស់​អ្នក​ជួន​អ្នក​ទាំងអស់​គ្នា​ដែល​បាន​ទស្សនា​ ប្លុកនេះ​ឲ្យ​ងាយ​យល់​បន្តិច៖
      តាង កសិៈ កសិករ, កៈ កញ្ជ្រោង, មៈ មាន់ , ពៈ ពោត
      សន្មត់​អង្គទីមួយ​ជា ច្រាំង​ម្ខាង​ដែល​កសិករ​ស្តិតនៅ និង​​អង្គទី​ពីរ​ជា​ច្រាំង​ម្ខាង​ទៀត​ដែល​គាត់​ចង់​ទៅ​ ហើយ​អង្គទាំងពីរខណ្ឌ​ដោយ​សញ្ញាស “–”

      ស្ថានភាពដើម៖
      ​ កសិ. ក.ព.ម –- ០០០០
      1. កសិករ​ចែវ​ទួកដោយ​យក​មាន់ទៅមុន នោះ​ស្ថានភាពទៅជាៈ
      ក.ព -​-​ កសិ. ម
      2. បន្ទាប់មក​គាត់ក៏ចែវទូក​ត្រលប់មកវិញ​តែម្នាក់ឯង នោះ​ស្ថានភាពទៅជាៈ
      ​ កសិ.ក.ព –- ម
      3. ប​ន្ទាប់មក កសិករ​ចែវ​ទួកទៅវិញទៀត​ដោយ​យក​ កញ្ជ្រោង ទៅនោះ​ស្ថានភាពទៅជាៈ
      ព.-កសិ. ក.ម (ពេល​កសិករនៅជាមួយ កញ្ជ្រោង​មិនហ៊ាន​ស៊ីមាន់ទេ)
      4. ប​ន្ទាប់មកទៀត កសិករ​ចែវ​ទួកត្រឡប់វិញទៀត​ដោយ​យក​ មាន់មកជាមួយ នោះ​ស្ថានភាពទៅជាៈ
      កសិ. ព.ម. –- ក (ពេល​កសិករនៅជាមួយ មាន់​​មិនហ៊ាន​ស៊ីពោតទេ)
      5. កសិករ​ចែវ​ទួកដោយ​យក​ពោត​ទៅម្តងវិញ នោះ​ស្ថានភាពទៅជាៈ
      ម. –- កសិ. ព.ក
      6. រួច កសិករ​ចែវ​ទួកត្រឡប់វិញទៀត​តែ​ម្នាក់ឯង នោះ​ស្ថានភាពទៅជាៈ
      កសិ.ម. –- ព.ក
      7. ចុង​បញ្ចប់​គាត់​ចែវទូក​យកមាន់មកជាមួយ​នោះ​ស្ថានភាពជោគជ័យ​គឺៈ
      ០០០០– កសិ.ម.ព.ក
      មានន័យថាគាត់​បានឆ្លងមកដល់​ត្រើយម្ខាងទៀត​ដោយ​គ្មាន​បាត់​បង់​អ្វីឡើយ!

      • Oeurt Bin ខែ​មីនា 19, 2013 ម៉ោង 10:49 ព្រឹក

        ដំបូងយើងយកមាន់ទៅមុនហើយត្រលប់មកយកកញ្ជ្រោងទៅម្តងហើយយកមាន់មកវិញដាក់នៅត្រើយម្ខាងហើយយកពោធទៅដាក់នៅត្រើយជាមួយកញ្ជ្រោង ចុងបញ្ចប់ត្រលប់មកយកមាន់ម្តងទៀត ធ្វើបែបនេះគាត់មិនអាចបាត់បង់អ្វីឡើយ។

  2. PHEAKDEY ខែវិច្ឆិកា 2, 2014 ម៉ោង 9:49 ព្រឹក

    ដំបូង យកកញ្រ្ជោង និង ពោតទៅមុន ចុងក្រោយ យកមាន់ទៅ។
    វាងាយខ្លាំងណាស់ ចំពេាះខ្ញុំ៕
    សម្បត្តិ​ សុវណ្ណភក្តី

  3. PHEAKDEY ខែវិច្ឆិកា 2, 2014 ម៉ោង 9:56 ព្រឹក

    សូមទោស! ខ្ញុំអត់បានមេីលប្រធាន។
    BEACUSEអ្នកខ្លះ គេអោយយកទៅ២។
    ខ្ញុំសូមឆ្លេីយ ដូចអ្នកមុនៗដែរ៕
    I’M REALLY SORRY.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: