បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

តើអ្នក​ជឿ​ថាខ្ញុំ​អាច​ទាយពី​ចិត្ត​របស់​អ្នក​ដឹង​រឺ​ទេ?

បើ​អ្នក​លឺ​គេនិយាយថា “តើអ្នក​ជឿ​ថាខ្ញុំ​អាច​ទាយពី​ចិត្ត​របស់​អ្នក​ដឹង​រឺ​ទេ?” អ្នកប្រកដ​ជាឆ្លើយថា​ ខ្ញុំ​មិនជឿឡើយ តើអ្នក​ដឹង​យ៉ាង​ម្តេច​កើត ថា​ខ្ញុំ​គិត​អ្វីនោះ? នេះ​ជាចម្លើយ​ទូទៅ​មួយ​ដែល​អ្នក​ទាំងអស់គ្នា​ប្រាកដ​ជា​ឆ្លើយ​ដូច​នេះ តែ​ខ្ញុំ​សូម​អះអាង​ថា​ខ្ញុំ​ប្រាកដ​ជា​ដឹង​ថា​អ្នក​ពិត​ជា គិត​អ្វី​នោះ​ ដោយគ្រាន់តែ​អ្នក​ឆ្លើយនូវ​សំណួរ​របស់​ខ្ញុំ ចំនួន ៦ សំណួរ​ ដោយ​គ្រាន់​តែ​ឆ្លើយថា មាន រឺ មិនមាន ប៉ុណ្ណោះ។

អ្នក​ឆ្ងល់​ហើយមែន​ទេ?

អញ្ចឹង​សូម​សាកល្បង​ជាមួយ​គ្នាមួយ​ក្តា​មើល!

>> លក្ខខណ្ឌ​លេង

-សូម​ជ្រើស​រើស​លេខណាមួយក្នុង​ចំណោម ១-៦៣ ដោយ​លាក់​ក្នុង​ចិត្ត​របស់​លោក​អ្នក​(មិន​ត្រូវ​ប្រាប់​នរណា​ម្នាក់​ឡើយ)

-នៅ​ពេល​ដែល​ខ្ញុំ​បង្ហាញ​នូវ​ប្រអប់​លេខ (មាន ៦ ប្រអប់) បើ​ប្រអប់ណា​មួយ​មាន​លេខ ដែល​អ្នកបាន​គិត​ក្នុង​ចិត្ត​នោះ​អ្នក​គ្រាន់​តែ​និយាយថា មាន តែ​បើ​គ្មាន​ទេ និយាយថា មិនមាន នោះ​ខ្ញុំ​នឹង​ធ្វើ​ការ​សួរ​រហូតដល់​អស់​ប្រអប់​នោះ។

-ពេល​ដែលការ​សួរ​របស់​​ខ្ញុំ​​បាន​បញ្ចប់​ ខ្ញុំ​នឹង​អាច​ទាយ​ត្រូវ​ថា​ លេខ​របស់​អ្នក​ដែល​គិត​ក្នុង​ចិត្តនោះ​គឺ លេខ នេះ​ ឫ​ លេខ​នោះ ហើយ​អ្នក​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​មិន​ខាន​នៅ​ពេល​ដែល​ខ្ញុំ​ទាយ​លេខ​នោះ​ត្រូវ។

ដោយសារ​តែ​ យើង​មិន​អាច​ស្ថិត​នៅ​ត​ទល់​មុខ​គ្នាបាន​ ដូច​នេះ​ការ​ទស្ស​ទាយ​នេះ​ពិ​ត​ជា​មានការលំបាក​ ដូច​ច្នេះ​ខ្ញុំ​សូម​ប្រាប់​នូវ​គន្លឹះ​ អាថ៌​កំបាំង​នេះ​តែ​ម្តង​ទៅ…

ឧទាហរណ៍ថា អ្នក​បាន​សំរេច​ចិត្តជ្រើសរើសលេខមួយ​ក្នុងចន្លោះ ១-៦៣ ដោយ​លាក់​វា​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ហើយ​រង​ចាំខ្ញុំ​ទាយថា​លេខ​នោះ​ជា​លេខ​ប៉ុន្មាន (សន្មត់លេខ​នោះ​គឺ​លេខ ៣៥)

ជំហានទី១៖

-ខ្ញុំនឹង​បង្ហាញ​នួវ​ប្រអប់ទីមួយដល់អ្នក បើ​លេខ​នោះ​មាន​ក្នុង​ប្រអប់នេះ អ្នក​ត្រួវ​និយាយថា​ មាន តែ បើ​គ្មាន​ទេ​ សួម​និយាយថា មិនមាន។

ប្រអប់ទី១

1

ក្នុង​ប្រអប់ខាងលើ​ពិតជាមាន លេខ ៣៥ ដូច​នេះ​អ្នក​ប្រកដជា​ឆ្លើយថា មាន។

>> ខ្ញុំគិត​ក្នុង​ចិត្ត​ដោយ​លួច​ប្រើ​ប្រមាណ​វិធីគណិតវិទ្យា ដោយ​រក្សាលេខ 1 ទុក

ជំហានទី២៖

-រួច​ខ្ញុំ​បង្ហាញ​នូវ​ប្រអប់ទី​ពីរ​ ដូច​ខាង​ក្រោម៖

ប្រអប់ទី២

2

ក្នុង​ប្រអប់ខាងលើ​ពិតជាមាន លេខ ៣៥ ទៀត​ ដូច​នេះ​អ្នក​ប្រកដជា​ឆ្លើយថា មាន។

>> ខ្ញុំគិត​ក្នុង​ចិត្ត​ដោយ​លួច​ប្រើ​ប្រមាណ​វិធីគណិតវិទ្យា ដោយ​រក្សាលេខ 1 + 2 ទុក

ជំហានទី៣៖

-រួច​ខ្ញុំ​បង្ហាញ​នូវ​ប្រអប់ទី​បី ដូច​ខាង​ក្រោម៖

ប្រអប់ទី៣

3

ក្នុង​ប្រអប់ខាងលើ​មិន​មាន លេខ ៣៥ ទៀតទេ​ ដូច​នេះ​អ្នក​ប្រកដជា​ឆ្លើយថា មិន​មាន។

>> ខ្ញុំគិត​ក្នុង​ចិត្ត​ដោយ​លួច​ប្រើ​ប្រមាណ​វិធីគណិតវិទ្យា ដោយ​រក្សាលេខ 1 + 2 ទុកដដែល

ជំហានទី៤៖

-រួច​ខ្ញុំ​បង្ហាញ​នូវ​ប្រអប់ទី​បួន ដូច​ខាង​ក្រោម៖

ប្រអប់ទី៤

4

ក្នុង​ប្រអប់ខាងលើ​មិន​មាន លេខ ៣៥ ទៀតទេ​ ដូច​នេះ​អ្នក​ប្រកដជា​ឆ្លើយថា មិន​មាន ម្តង​ទៀត។

>> ខ្ញុំគិត​ក្នុង​ចិត្ត​ដោយ​លួច​ប្រើ​ប្រមាណ​វិធីគណិតវិទ្យា ដោយ​រក្សាលេខ 1 + 2 ទុកដដែលម្តង​ទៀត

ជំហានទី៥៖

-រួច​ខ្ញុំ​បង្ហាញ​នូវ​ប្រអប់ទី​ប្រាំ ដូច​ខាង​ក្រោម៖

ប្រអប់ទី៥

5

ក្នុង​ប្រអប់ខាងលើ​មិន​មាន លេខ ៣៥ ទេ​ ដូច​នេះ​អ្នក​ប្រកដជា​ឆ្លើយថា មិន​មាន។

>> ខ្ញុំគិត​ក្នុង​ចិត្ត​ដោយ​លួច​ប្រើ​ប្រមាណ​វិធីគណិតវិទ្យា ដោយ​រក្សាលេខ 1 + 2 ទុកដដែល

ជំហានទី៦៖

-រួច​ខ្ញុំ​បង្ហាញ​នូវ​ប្រអប់ទី​ប្រាំមួយ ដូច​ខាង​ក្រោម៖

ប្រអប់ទី៦

6

ក្នុង​ប្រអប់ខាងលើ​​មាន លេខ ៣៥ ​ ដូច​នេះ​អ្នក​ប្រកដជា​ឆ្លើយថា មាន។

>> ខ្ញុំគិត​ក្នុង​ចិត្ត​ដោយ​លួច​ប្រើ​ប្រមាណ​វិធីគណិតវិទ្យា ដោយ​រក្សាលេខ 1 + 2 + 32

ជំហានទី៧៖

នេះ​ជាចុង​បញ្ចប់នៃការសួរ បន្ទាប់មក​ខ្ញុំ​ក៏​ទាយ​បាន​ថា​លេខ ដែល​លោក​អ្នក​លាក់​នោះ​គឺ លេខ

1 + 2 + 32 = 35

ត្រូវមែនទេ? ឆ្ងល់មែនទេ?

ចំណាំ៖ ក្នុង​ប្រអប់​នីមួយៗ​តែងមានលេខ ក្បាល ( row 1, column 1) ផ្សេងៗគ្នា

ប្រអប់ទី១, ២, ៣, ៤, ៥, ៦ មានលេខក្បាល​រៀងគ្នា ១, ២, ៤, ៨, ១៨, ៣២

-បើ​ប្រអប់ណាមួយ​មាន​លេខ ដែល​គេលាក់ (គេ​និយាយថា មាន) អ្នកត្រួវ​រក្សាទុក​លេខ​ក្បាល​នៃ​ប្រអប់​ទាំងនោះ ដើម្បី​បូក​បញ្ចូលគ្នា​ រកនូវ​លេខ​ដែល​លាក់នោះ។

-តែ​បើប្រអប់ណា​ដែលគ្មានលេខ ដែលគេ​លាក់ (គេនិយាយថា មិន​មាន) អ្នក​ត្រូវ​រំលង​ចោល​ដោយ​មិន​យក​ លេខ​ក្បាល​នៃ​ប្រអប់នោះ​មក​បូក​បញ្ចូលឡើយ។

សូម​សាកល្បង​ដោយ​ខ្លួន​អ្នក និង​ជាមួយ​មិត្តភក្តិអ្នក ចុះ​ពិត​ជា​សប្បាយ​មិនខាន!

14 responses to “តើអ្នក​ជឿ​ថាខ្ញុំ​អាច​ទាយពី​ចិត្ត​របស់​អ្នក​ដឹង​រឺ​ទេ?

  1. វិចិត្រ ខែកញ្ញា 28, 2009 ម៉ោង 3:38 ល្ងាច

    ប្រហែល​ជា​អាច​បក​ស្រាយ​បាន​តាម​គណិត​មើល​ទៅ​

  2. achharia ខែកញ្ញា 29, 2009 ម៉ោង 4:00 ល្ងាច

    អូ៎! នេះជាល្បែង ៦ ប៊ិត ទេតើ ! ខ្ញុំធ្លាប់ធ្ធើលេងដែរតែត្រឹមតែ ៤ប៊ិត
    ប៉ុណ្ណោះ មានលេខត្រឹម​១៥ សួរ ៤ដង ។ លេខទាំងនោះយកតាម
    ប្រព័ន្ធរបាប់គោល២ មែនទេ cambomaths ?

  3. achharia ខែកញ្ញា 29, 2009 ម៉ោង 4:05 ល្ងាច

    ខ្ញុំព្យាយាមឆ្លើយតបកំសាន្តច្រើនដងហើយដែរតែ
    ម៉េចមិនចេញចម្លើយតបរបស់ខ្ញុំសោះ ?

  4. Richal Valentine ខែសីហា 1, 2012 ម៉ោង 1:41 ល្ងាច

    ខ្ញុំចង់សួរថា លក្ខខណ្ឌចាំបាច់ យើងរក្សាតែលេខក្បាលតែមួយមុខប៉ុណ្ណោះមែនទេ ចុះចំណែកលេខខាង
    ក្នុងទាំងជួរដេក និងជួរឈរ យើងអាចដាក់បានតែលេខខាងលើទាំង6 ហ្នឹង ឬយើងអាចដាក់ផ្សេងក្រៅពីហ្នឹងបានដែរ បើមានតាមវិធីណា?​

  5. ម៉ៅ សុខលីឌីន ខែតុលា 4, 2012 ម៉ោង 11:59 ល្ងាច

    ចុះបើខ្ញុំឆ្លើយថា ទាំង ៦ ប្រអប់ហ្នឹង គ្មានលេខដែលខ្ញុំគិត តើបងអាច ទាយចិត្តរបស់ខ្ញុំបានដែរឬទេ ថាខ្ញុំកំពុងគិតដល់លេខមួយណា ? ហា ហា………….

  6. sophea ខែធ្នូ 26, 2012 ម៉ោង 8:31 ល្ងាច

    ពិតជាអស្ចារ្យមែន គណិតវិទ្យា

  7. tharak ខែ​កុម្ភៈ 3, 2013 ម៉ោង 1:53 ព្រឹក

    តើmeត្រូវរៀនយ៉ាងមេចទៅអោយក្លាយជាអ្នករៀនចេះម្នេក?

បញ្ចេញមតិ