បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

Category Archives: ផ្សេងៗ

4 ឆ្នាំដែលខ្ញុំមានវត្តមាននៅលើ wordpress

ម្សិលមិញថ្ងៃទី ១៥ កញ្ញា ២០១៣ គឺជាខួបគំរប់ ៤ ឆ្នាំរបស់ប្លក់ cambomaths ដែលបានបង្កើតឡើងនៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០០៩ មក​។ អស់រយះពេល ៤ ឆ្នាំហើយដែលខ្ញុំមានវត្តមាននៅលើបណ្តាញប្លក់នេះ។Untitled-1

សូមអរគុណ អ្នកទាំងអស់គ្នាដែលបាន តាមដាន ក៏ដូចជាចូលចិត្តប្លក់មួយនេះ។ ខ្ញុំនឹងបន្តសកម្មភាពចែករម្លែកនេះតទៅមុខទៀត តាមដែលខ្ញុំអាចធ្វើបាន។

ស្ថិតិអ្នកចូលមើលទំព័រ cambomaths:

  • ចំនួនចំណូលមើលទំព័រសរុប៖ 256,712 ដង (ត្រឹមម៉ោង ៩ និង ៣៧នាទី ថ្ងៃ ១៦ កញ្ញា ២០១៣)
  • ចំនួនចំណូលមើលច្រើនបំផុតក្នុងមួយថ្ងៃ ៖ 3014 ដង
  • ចំនួនចំណូលមើលមធ្យមក្នុងមួយថ្ងៃ៖ 519 ដង

សូមអរគុណ!
ពីខ្ញុំបាទ គឹម ចាន់

 

Advertisements

ស្ថិតិអ្នកចូលមើលប្លក់ Cambomaths

cambo2

cam

  • ចំនួន View ជាមធ្យប 1,266 ដងក្នងមួយថ្ងៃ
  • ថ្ងៃដែលមានអ្នក View ច្រើនបំផុតចំនួន 3,014 ដង (ថ្ងៃប្រលងបាក់ឌុប ២០១២)
  • ចំនួន View សរុបចាប់តាំងពីបង្កើតប្លក់មកចំនួន 235,892 ដង ត្រឹមថ្ងៃទី ២ សីហា ២០១៣ ម៉ោង 9:40 am នេះ

បងស្រីច្បង

ចម្រៀងមួយបទទៀត “បងស្រីច្បង” រៀបរាប់ពីការតស៊ូ របស់បងស្រីដែលជាជំហរ​សម្រាប់គ្រួសារទាំងមូល។
រីករាយសណ្តាប់ជាមួយគ្នា។

ទំនុកច្រៀង៖ លោក គឹម ចាន់
អ្នកចម្រៀង៖ លោក ប៉េ ឡេ
បទភ្លេង៖ មរតកដើម

ចម្រៀង

ខាងក្រោមនេះជាចម្រៀងបីបទ ដែលខ្ញុំបានសរសេរទំនុកច្រៀង ហើយច្រៀងដោយបង​ប្រុស​ម្នាក់ ដោយយកតាមលំនាំសាច់ភ្លេងមរតកចម្រៀង​ ទសវត្ស ៦០-៧០។

ការថតបទទាំងនេះ មិនបានតាមបច្ចេកទេសត្រឹមត្រូវនោះទេ(ថតស្ទូឌីយ៉ូ) គឺយើងប្រើតែ កុំព្យូទ័រ ឡេបថបមួយ ម៉ៃក្រូហ្វូនមួយ រួមជាមួយ​កម្មវិធី Adobe Audition ប៉ុណ្ណោះ។

ជូនចំពោះបងប្អូនក្នុងភូមិ wordpress ទាំងអស់គ្រាន់ស្តាប់លេងកម្សាន្ត។

ទំនុកច្រៀង៖ ម្ចាស់ប្លុក

អ្នកចម្រៀង៖ លោក ប៉េឡេ

បទ “ជោគជ័យស្នេហ៍យើង”

បទ “លួចស្នេហ៍ក្រមុំស្រុកឈូក”

បទ “នឹកម៉ាក់នឹកប៉ា”

ដំណឹងល្អសម្រាប់ប្អូនៗ ដែលជាជ័យលាភីសិស្សពូកែទូទាំងប្រទេស​ឆ្នាំនេះ ២០១៣

ការប្រឡងសិស្សពូកែទូទាំងប្រទេសទាំងថ្នាក់ទី៩ និងថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យានឹង ប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៣ ខាងមុខនេះ នៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង ដោយមាន បេក្ខជនចូលរួមប្រកួតប្រជែង ចំនួន ៤៨០នាក់។

ការប្រឡងជ្រើសរើសសិស្សពូកែនេះ ក្រសួងអប់រំជ្រើសរើសយកពីលេខ១ ដល់លេខ១០ ក្នុងនោះបេក្ខជនជាប់លេខមួយទទួលបាន មេដាយមាស១ និងថវិកា៨០ ម៉ឺនរៀល, លេខ២ ទទួលបានមេដាយ ប្រាក់១ និងថវិកា ៧៧ម៉ឺនរៀល, លេខ៣ ទទួលបានមេដាយសំរឹទ្ធ១ និងថវិកាចំនួន ៧៤ម៉ឺនរៀល។ ដោយឡែក បេក្ខជនទទួលបានចំណាត់ថ្នាក់ពីលេខ ៤ ដល់លេខ ១០ ទទួលបានថវិកាពី៧១ម៉ឺន ដល់ ៥៣ម៉ឺនរៀល។

ក្រៅពីរង្វាន់ខាងលើនេះ បេក្ខជនដែលជាប់ចំណាត់លេខ១ ដល់លេខ៣ ក៏នៅមានឱកាសបានទៅចូលរួមប្រកួត ប្រជែងសិស្សពូកែថ្នាក់អន្តរជាតិនៅក្រៅប្រទេសផងដែរ។

អ្វីដែលជាដំណឹងល្អនោះគឺ ក្រសួងអប់រំកាលពីចុងសប្តាហ៍មុននេះ បានចេញសេចក្តីអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសជួយ ឧបត្ថម្ភថវិកា និងសម្ភារផ្សេងៗ ជារង្វាន់បន្ថែមទៀតជូនដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ដើម្បីលើកទឹក ចិត្ត និងជំរុញឲ្យចលនានៃការប្រឡងនេះ កាន់តែមានប្រសិទ្ធិភាពខ្ពស់សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ដែលខ្លឹមសារទាំងនោះមាននៅក្នុង​ប្រកាស​ខាងក្រោមនេះ៖

S-25