បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

Category Archives: ចង់​ក្លាយ​ជាសិស្ស​ពូកែ​គណិត

ទំព័រ “រៀនគណិតវិទ្យាតាមអ៊ិនធឺណែត” ទទួលបាន 18k

18kl2

all like

ចាប់តាំងពីថ្ងៃបង្កើតដំបូង នៅខែវិច្ឆិកា ឆ្នាំ ២០១៣ មកដល់ថ្ងៃនេះ ១៥ ឧសភា ២០១៤ ទំព័រ “រៀនគណិតវិទ្យាតាមអ៊ិនធឺណែត” ទទួលបានការចុច like ចំនួនជិត ១៨,០០០ (18k) like ហើយ។

  • ស្ថិតិមធ្យមប្រចាំខែគឺ ៣០០០ likes
  • ស្ថិតិមធ្យមប្រចាំថ្ងៃគឺ ១០០ likes
  • ទទួលបានអ្នកមើល Post ចំនួនសរុប ៣០.៦ k = ៣០៦០០ នាក់

នេះជាជោគជ័យមួយនៃទំព័ររបស់យើង ហើយយើងនឹងខិតខំប្រឹងប្រែងបន្ត​សម្រាប់ចូលរួម ក្នុងការលើកស្ទួយវិស័យអប់រំនៅក្នុងប្រទេសយើង។
សូមថ្លែងអំណរ​គុណដល់អ្នករាល់គ្នាសម្រាប់ការគាំទ្រទំព័ររបស់យើង។
សូមអរគុណ!

វិញ្ញាសាគណិតវិទ្យា​ប្រលងសិស្សពូកែប្រចាំ​វិទ្យាល័យ​ ហ.ស ឈូក (កំពត)

HS Chhouk

Thank to Teacher Piseth for the paper exam.

កម្រង​វិញ្ញាសា​សិស្សពូកែគណិត​វិទ្យា​ទី១២ ទូទាំង​ប្រទេស ២០០០-២០១២

ទាញយក

អរគុណដល់ប្អូន សេង ណាំ សម្រាប់វិញ្ញាសាទាំងនេះ!

ទាញយកចម្លើយ​គណិតវិទ្យាសិស្សពូកែទូទាំងប្រទេសថ្នាក់ទី១២ -២០១២

ទាញយកចម្លើយ វិញ្ញាសាទី១វិញ្ញាសាទី២

រៀន​យ៉ាង​ម៉េច​ទើប​ ក្លាយ​ជា​សិស្ស​​ពូកែ​គណិត​វិទ្យា(៤)

-ទំនាក់ទំនង​

ទំនាក់ទំនង​មាន​សារៈ​សំខាន់ណាស់​សម្រាប់អ្នក​ស្រាវ​ជ្រាវ អ្នក​ចង់ដឹង​ពី​ពិភព​ខាង​ក្រៅ​ដើម្បី​បង្កើន​​សមត្ថភាព និង​ចំណេះ​ដឹង​របស់ខ្លួន​។ កាល​ណា​យើង​មាន​ទំនាក់ទំនង​ល្អ​ នោះ​​​ធ្វើឲ្យ​យើង​ស្គាល់​នូវ​ពិភព​ខាង​ក្រៅ​ច្រើន ទទួល​បាន​នូវ​គំនិតល្អៗ បទពិសោធន៍ល្អៗ ពិសេស​នោះ​គឺ​ការ​​ពង្រីក​ចំណេះ​ដឹង​របស់ខ្លួន។ ការរាប់អាន​មិត្ត​ភក្តិ ពិសេស​អ្នក​ដែល​រៀន​ពូកែ គឺ​ជា​គោល​ដៅ​សំខាន់​ដែល​យើង​ចង់​បាន ក្នុងការ​រៀន​សូត្រ​ពីអ្នក​ទាំង​នោះ(ស្វែង​យល់​ហេតុអ្វីបាន​ជា​គេ​រៀន​ពូកែ យើង​ធ្វើ​ដូច​គេ​បាន​ឬអត់?)។ បើ​​យើង​មិនសូវ​ពូកែ យើង​ត្រូវ​រាប់អាន​មិត្ត​ភក្តិ​ដែល​គេ​រៀន​គ្រាន់បើ ឬ​រៀន​ពូកែ ហើយ​ស្វែង​យល់ពី​ការ​រៀន​របស់គេ យក​គំរូ​តាម​គេ ខ្ញុំហ៊ាន​អះអាង​ថារយៈពេល​តែ ពីរ ឬ បី​ខែប៉ុណ្ណោះ​​អ្នក​ប្រាកដ​ជា​មើល​ឃើញ​ខ្លួន​ឯង​រីកចម្រើន​ខ្លះ​មិន​ខាន។ លើស​ពីនេះទៅទៀត ទំនាក់ទំនង​នេះ​បាន​ផ្តល់នូវ​ការ​ផ្លាស់ប្តូរ​ចំណេះ​ដឹង​យ៉ាង​ច្រើនដល់យើង បើ​យើង​ស្គាល់ឬមាន​មិត្ត​ភក្តិនៅ​បណ្តាខេត្ត ឬក្រុង​ផ្សេងៗច្រើននោះ។ យើង​នឹង​ទទួល​បាន​ការ​​ចែក​រំលែក​ឯក​សារ​គ្នា​ទៅវិញទៅមក (ឧទាហរណ៍ៈការ​ផ្លាស់​ប្តូរ​គ្នា​រវាង​ វិញ្ញា​សា​ប្រលង​សិស្ស​ពូកែ​ប្រចាំខេត្ត​របស់អ្នក​ និង មិត្ត​​របស់​អ្នក​ដែល​នៅ​ក្នុង​ខេត្ត​ ឬក្រុង​ផ្សេង​) ដោយ​ធ្វើការ​ចែករំលែក​ឬ​ ផ្លាស់ប្តូរគ្នា​ទៅ​វិញ​ទៅមក។ នេះ​ជា​វិធី​ដ៏ប្រសើរ​ ក្នុង​ការ​សិក្សា​ឬ​រៀន​សូត្រ​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅរបស់យើង។

-ប្រការ​ចៀស​វាង (សំនូមពរ)

មាន​អ្នក​រៀន​ពូកែខ្លះ (មួយចំនួនតិច) គេ​តែង​តែមាន​អំនួត​ខ្លាំង ហើយ​មិនទទួល​យក​នូវ​គំនិត​ ឬបទពិសោធន៍​ពីអ្ន​ក​ដទៃ​ឡើយ ដោយ​គេ​សំអាង​ថា​គេ​អាច​ធ្វើបាន គេ​ជាមនុស្ស​ពូកែ ហើយមនុស្ស​ប្រភេទនេះ មិន​ចូលចិត្ត​រួសរាយឬ​និយាយ​រក​អ្នក​ដទៃច្រើន​ឡើយ(ឆ្មើង) ហើយ​គេ​ ​ពូកែលាក់លៀម ខ្លាច​គេ​ចេះ​ជាង​ខ្លួន​។ ភាពឆ្មើង​ឆ្មៃនេះ​ វាមិន​បាន​នាំនូវ​ជោគជ័យ​ដល់យើង​ឡើយ ផ្ទុយទៅវិញ​យើង​នឹង​ទទួល​បាន​នូវ​ការរិះគន់​ពីមិត្ត​ភក្តិ​ក៏ដូច​ជា​អ្នក​ដទៃ​ផ្សេងៗទៀត។ ការ​ប្រកាន់ខ្លួន​ដូច​នេះ វាមិនធ្វើឲ្យ​យើង​រីកចម្រើន​ល្អនោះឡើយ ហើយ​ម្យ៉ាង​វិញទៀតយើង​ប្រាកដ​ជាបាត់បង់​នូវ​មិត្ត​ល្អៗរបស់ខ្លួន​មិន​ខាន។

 

(…………នៅមានត………….)