បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

ដំបូន្មានសម្រាប់អ្នកត្រៀមប្រលងគ្រូអនុ-គ្រូបឋមនិងមតេ្ត​យ្យ ២០១៤

ការប្រលងគ្រូអនុវិទ្យាល័យ នឹងចូលមកដល់ក្នុងពេលឆាប់ៗនេះគឺនៅថ្ងៃ ២០ ខែ វិច្ឆិកា ២០១៤ នេះ ចំណែកឯការប្រលងគ្រូ​បឋម និងមតេ្ត​យ្យ នឹងប្រព្រឹត្តនៅថ្ងៃ ១៥ ធ្នូ ២០១៤

ដើម្បីជាពន្លឺសម្រាប់អ្នកដែលត្រៀមប្រលងគ្រូនេះ​ ខ្ញុំសូមចែករម្លែកបទពិសោធន៍នៃការប្រលងដូចខាងក្រោមនេះ៖

សម្រាប់គ្រូអនុវិទ្យាល័យ៖

-វិញ្ញាសាប្រលងមាន៖ ឯកទេសទី១ ឯកទេសទី២ និង វប្បធម៌ទូទៅ
ឧទាហរណ៍៖ អ្នកជ្រើសរើសឯកទេស គណិត-រូប ដូចច្នេះ អ្នកត្រូវប្រលង

  • គណិតវិទ្យា
  • រូបវិទ្យា
  • និង វប្បធម៌ទូទៅ(ដូចគ្នាគ្រប់ជំនាញ)

ចំពោះកម្រិតនៃវិញ្ញាសាគឺ កម្រិតថ្នាក់ទី១២ ឬលើសកម្រិតទី១២បន្តិចបន្តួច។ រាល់ឆ្នាំវិញ្ញាសាគឺដកស្រង់ចេញពីវិញ្ញាសា​ប្រលង ឆមាសទី១ ឬទី២ និងបាក់ឌុបឆ្នាំចាស់ៗ ហើយពេលខ្លះក៏ដកស្រង់ពីសៀវភៅពុម្ពរបស់ក្រសួងអប់រំ ឬលំហាត់ពី​ការប្រលងនានា​នៃឆ្នាំចាស់ៗកន្លងមក។

ចំពោះរូបវិទ្យា ចេញកម្រិតថ្នាក់ទី១២ ចាស់ + ថ្មី ហើយពេលខ្លះដកស្រង់ពីសៀវភៅកម្មវិធីចាស់ៗដែលក្រសួងឈប់បង្រៀន(លំហាត់ អុបទិច ចំណាំងផ្លាត…)

ចំណែកឯវប្បធម៌ទូទៅវិញ គឺចេញស្រួល លក្ខណៈសំណេរសុទ្ធសាធ(ចេញតែមួយសំណួរគត់)  តែត្រូវចងចាំពីលក្ខខណ្ឌនិងរបៀបសរសេរដើម្បីបានពិន្ទុ បើមិនដូច្នោះទេអ្នកនឹងបានពិន្ទុសូន្យ(ធ្លាក់)​ដោយមិនទាន់បានឆ្លងកាត់ការកែផង ក្រដាសវិញ្ញាសារបស់អ្នកចូលក្នុងធុងសម្រាមបាត់ទៅហើយ។

ត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់ថា ការសរសេរបែប វប្បធម៌ទូទៅ ភាសាខ្មែរ (សំណេរ) មានការតឹងរ៉ឹងបំផុតសម្រាប់ការសរសេរ។ បើអ្នក​សរសេររម្លងបន្ទាត់ សរសេរចេញក្រៅបន្ទាត់ ចូលបន្ទាត់ខុសប្រក្រតី អូសបន្ទាត់ពីរជាន់ សរសេរឃ្លាតពីបន្ទាត់ឈរ ក្រដាសមានដាមប៊ិច ក្រយ៉ៅដៃ -ល- ត្រូវបានគេដកចោល​ទៅក្នុងធុងសម្រាម ដោយមិនទាន់បានផ្ញើរទៅដល់កន្លែងអត្រាកំណែផង នេះមានន័យថាអ្នកធ្លាក់បាត់ទៅហើយ។ សូមស្តាប់ការណែនាំរបស់គ្រូមុនពេលប្រលងឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់បំផុត។

សម្រាប់គ្រូបឋម និងមតេ្ត​យ្យ

-វិញ្ញាសាប្រលងមាន៖

  • គណិតវិទ្យា
  • ភាសាខ្មែរ
  • និង វប្បធម៌ទូទៅ(ដូចគ្នាគ្រប់ជំនាញ)

ចំពោះវិញ្ញាសាគណិតវិទ្យា គឺចេញស្រដៀងនឹងការប្រលងគ្រូអនុ អញ្ចឹងតែពេលខ្លះចេញលំបាកជាងគ្រូអនុ ផងដែរ។

ចំពោះវិញ្ញាសា ភាសាខ្មែរ គឺចេញពីអក្សរសិល្ប៍ខ្មែរ បែបសំណេរ ដូចនេះត្រូវចេះពីរបៀបសរសេរសំណេរ ដើម្បីទទួលបានពិន្ទុច្រើន។

ចំពោះវិញ្ញាសា វប្បធម៌ទូទៅ ក៏មិនខុសពីការប្រលងគ្រូអនុ ឡើយ គឺពេលខ្លះចេញដដែលៗ ដូចនេះសូមរកមើលសៀវភៅវិញ្ញាសាចាស់ៗ ហើយរៀនធ្វើឲ្យចាំស្ទាត់ពីរចនាបទ គម្រោងសរសេរសំណេរ ដើម្បីទទួលបានពិន្ទុខ្ពស់។

(សូមមើលវិញ្ញាសារប្រលងឆ្នាំមុន ២០១៣ ខាងក្រោមនេះ)

មើលវិញ្ញាសាប្រលងគ្រូឆ្នាំមុនៗ ចុចទីនេះ

culture-khmer-2013

maths-pri-2013

math-2013

9 responses to “ដំបូន្មានសម្រាប់អ្នកត្រៀមប្រលងគ្រូអនុ-គ្រូបឋមនិងមតេ្ត​យ្យ ២០១៤

  1. rattanak ខែតុលា 21, 2014 ម៉ោង 11:09 ល្ងាច

    តើលោកគ្រូអាចប្រាប់ខ្ញុំពីរបៀប write general​​​​​​ knowlegde សម្រាប់ប្រលងចូលជាគ្រូបង្រៀនបានទេ?

  2. rattanak ខែវិច្ឆិកា 10, 2014 ម៉ោង 10:42 ព្រឹក

    អគុណលោកគ្រូ ដែលបានណែនាំ

  3. ឈុន ឆៃនាង ខែធ្នូ 1, 2014 ម៉ោង 10:50 ល្ងាច

    i would like to know about the result of teacher basis test on 20 11 2014,please.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: