បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

ជយលាភីសិស្សពូកែមេដាយមាស គណិតវិទ្យា រូបវិទ្យា អក្សរសាស្រ្ត​ខ្មែរ ២០១៤

១. គណិតវិទ្យាទី១២
ជយលាភីមេដាយមាសគណិតវិទ្យាឆ្នាំនេះបានទៅលើអ្នក កំពង់ស្ពឺ គឺកញ្ញា ជេត ឆវីវណ្ណ មកពីវិទ្យាល័យកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ។

គួបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១១ ឆវីវណ្ណ ក៏ជាជយលាភីសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី៩ ចំណាត់ថ្នាក់លេខ៦ ផងដែរ។

mathgirlឆវីវណ្ណ

២. រូបវិទ្យាទី១២

ជយលាភីមេដាយមាសរូបវិទ្យា បានទៅលើអ្នកបាត់ដំបង គឺកញ្ញា លី សុកញ្ញា មកពីវិទ្យាល័យ ព្រះមុនីវង្ស ខេត្តបាត់ដំបង ដែលកាលពីឆ្នាំ ២០១១ សុកញ្ញាទទួលបានជយលាភីលេខ៨ទូទាំងប្រទេស ផ្នែករូបវិទ្យាថ្នាក់ទី៩ផងដែរ។

អ្វីដែលគួឲ្យភ្ញាក់ផ្អើលនោះ សុកញ្ញាមានបងប្អូនស្រីបីនាក់ សុទ្ធតែជយលាភីមេដាយមាសទាំងបីនាក់ ក្នុងនោះបងស្រីទាំងពីរនាក់(លី សិរីរត្ន័ , លី ចន្ទ័មករា )របស់សុកញ្ញាជាអតីតជយលាភីមេដាយមាសផ្នែកអក្សរសាស្រ្តខ្មែរ និងចុងក្រោយគឺមេដាយមាសផ្នែករូបវិទ្យាដែលសុកញ្ញាទទួលបាននេះឯង។

1291916_605190546232008_3712379857412511126_oសុកញ្ញា ថ្ងៃទទួលរង្វាន់ជយលាភីសិស្សពូកែទូទាំងប្រទេស

៣. អក្សរសាស្រ្តខ្មែរទី១២

ជយលាភីមេដាយមាសផ្នែកអក្សរសាស្រ្តខ្មែរ បានទៅកញ្ញា គង់ រតនធីតា មកពីវិទ្យាល័យឯកជន ប៊ែលធីអន្តរជាតិទី៥ រាជធានីភ្នំពេញ។

គួបញ្ចាក់ផងដែរថា រតនាធីតា ជាជ័យលាភីមេដាយមាសទូទាំងប្រទេស ផ្នែកអក្សរសាស្រ្តខ្មែរកាលរៀនថ្នាក់ទី៩ ឆ្នាំសិក្សា ២០១០-២០១១ កន្លងមក ហើយពេលនេះកញ្ញានៅរក្សាតំណែងជយលាភីលេខ១ ផ្នែកអក្សរសាស្រ្តខ្មែរដដែល។

1រតនធីតា ថ្ងៃទទួលរង្វាន់ជយលាភីសិស្សពូកែទូទាំងប្រទេស ២០១៤

b_2011_1រតនធីតា ថ្ងៃទទួលរង្វាន់ពីអគ្គនាយក BELTEI Group និងអគ្គនាយកវិទ្យាស្ថានប៊ែលធីអន្តរជាតិ កាលរៀនថ្នាក់ទី៩

 10013872_10203506961540420_1224509699_nជយលាភីមេដាយមាស ថ្នាក់ទី១២ ទាំងបីរូប (ឆ្នាំនេះបេក្ខនារីទទួលបានមេដាយ ១១រូបក្នុងចំណោមអ្នកទទួលបានមេដាយ១៨រូប)

 

គួររម្លឹកផងដែរថា ជារៀងរាល់ឆ្នាំ ក្រសួងអប់រំតែងតែធ្វើការប្រលងជ្រើសរើសសិស្សពូកែទូទាំងប្រទេសក្នុងអំឡុងខែ មេសា-ឧសភា ជារៀងរាល់ឆ្នាំ។ ឆ្នាំនេះការប្រលងបានធ្វើឡើងនៅខេត្តព្រះសីហនុ ទីក្រុងទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា។

បេក្ខជនមកពីខេត្ត-ក្រុងទូទាំងប្រទេសបានមកចូលរួមប្រលងជុំគ្នា ក្នុងនោះមានសិស្សថ្នាក់ទី ៩ និង ទី ១២ ផ្នែក គណិតវិទ្យា រូបវិទ្យា និង អក្សរសិល្ប៍ខ្មែរ។

មុននឹងចូលរួមប្រលងសិស្សពូកែថ្នាក់ជាតិនេះ បេក្ខជន-បេក្ខនារីសិស្សពូកែ ត្រូវឆ្លងកាត់ការប្រលងថ្នាក់ សាលា ស្រុក និង ខេត្តជាមុនសិន។

banner

Advertisements

5 responses to “ជយលាភីសិស្សពូកែមេដាយមាស គណិតវិទ្យា រូបវិទ្យា អក្សរសាស្រ្ត​ខ្មែរ ២០១៤

  1. Bona ខែ​មេសា 8, 2014 ម៉ោង 5:01 ល្ងាច

    អរគុណដែលបានជួយផ្សព្វផ្សាយដំណឹងនេះ។ ក្នុងចំណោមជ័យលាភីទាំង៣ខាងលើនេះ អ្នករក្សាកៅអីបានគឺជាក្មួយស្រីរបស់ខ្ញុំ។ http://puthtannbona.wordpress.com/2011/04/09/%e1%9e%80%e1%9f%92%e1%9e%98%e1%9e%bd%e1%9e%99%e1%9e%9f%e1%9f%92%e1%9e%9a%e1%9e%b8%e1%9e%9a%e1%9e%94%e1%9e%9f%e1%9f%8b%e1%9e%81%e1%9f%92%e1%9e%89%e1%9e%bb%e1%9f%86-%e1%9f%96-%e1%9e%87%e1%9f%90%e1%9e%99/

  2. គឹម ចាន់ ខែ​មេសា 9, 2014 ម៉ោង 9:05 ព្រឹក

    ពិតជាពូកែមែន…អបអរសាទរចំពោះក្មួយស្រីរបស់ Bona.

  3. Bona ខែ​មេសា 9, 2014 ម៉ោង 10:49 ព្រឹក

    អរគុណជាថ្មីម្ដងទៀត ហើយក៏អបអរសាទរចំពោះប្អូនៗជាជ័យលាភីដទៃទៀតដែរ

  4. Oan Oum ខែសីហា 19, 2014 ម៉ោង 12:35 ព្រឹក

    អបអរសារទរចំពោះ ចៅស្រីទាំងអស់ ដែលបានទទួល ជ័យជំនះ នឹងកោតសរសើរដល់បញ្ញាក្មួយៗ ជាពិសេសសក្មួយ ស្រីខាងគណិតវិទ្យា។ពី អុំ អ៊ុំ អ៊ន់ អតីត សិស្សថ្នាក់គណិតវិទ្យា​(ក)១៩៦៩ នៃវិទ្យាល័យ ព្រះស៊ីសុវត្តិ ។

  5. Bunna ខែសីហា 20, 2014 ម៉ោង 8:54 ព្រឹក

    ពិតជាមានមោទនះភាពចំពោះមាតាបិតា ខ្ញុំសូមចូលរួមអបអរសាទរចំពោះក្មួយ ក្មួយផង ហើយសូមអោយក្មួយមានអនាគតរុងរឿង បើកូនរបស់ពូវិញមិនដឹងជាសប្បាយចិត្តយ៉ាងណាទេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: