បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

កំនត់ហេតុខ្ញុំ

ដូច​នៅ​ក្នុង​រូបភាព A​មាន​ផ្លែ​មៀន​១​គ្រាប់ B​មាន​ផ្លែ​មៀន​២​គ្រាប់ និង C​មាន​ផ្លែ​មៀន​២​គ្រាប់។ គេ​ដឹង​ថា នៅ​៥​នាទី​មុន​នេះ ក្នុង​ចាន​នីមួយ​ៗ​របស់​អ្នក​ទាំង​បី មាន​ផ្លែ​មៀន​យ៉ាង​ច្រើន​ណាស់​៣​ផ្លែ ហើយ​ផ្លែ​មាន​សរុប​មាន​៧​ផ្លែ។ សម្ម​តិ​កម្ម៖
A និយាយ​ថា B​បាន​ញ៉ាំ​ផ្លែ​មៀន​អស់​១​គ្រាប់។
B និយាយ​ថា C​បាន​ញ៉ាំ​ផ្លែ​មៀន​អស់​១​គ្រាប់។
C និយាយ​ថា A​បាន​ញ៉ាំ​ផ្លែ​មាន​អស់​១​គ្រាប់។
គេ​ដឹង​ទៀត​ថា អ្នក​ដែល​ញ៉ាំ​ផ្លែ​មៀន​គឺ​ជា​អ្នក​ដែល​និយាយ​កុហក (ចំនែក​អ្នក​ដែល​មិន​ញ៉ាំ​គឺ​មិន​ដឹង​ថា​និយាយ​កុហក​ឬ​និយាយ​ពិត​ទេ)។ បញ្ជាក់៖ ផ្លែ​មៀន​ដែល​ញ៉ាំ​​គឺ​ជា​ផ្លែ​មៀន​របស់​ខ្លួន​ឯង។

សំនួរ៖ តើ​នៅ​៥​នាទី​មុន​នេះ ម្នាក់​ៗ​មាន​ផ្លែ​មៀន​ប៉ុន្មាន​គ្រាប់?

View original post

Advertisements

4 responses to “

  1. ហែម​ សុខជា ខែកញ្ញា 28, 2012 ម៉ោង 12:04 ល្ងាច

    តាមខ្ញុំយល់ A ញ៉ាំអស់​២គ្រាប់ ដូច្នេះ​ A មាន​ផ្លែមៀន​៣គ្រាប់​កាលពី៥នាទីមុន។ ខ្ញុំសង្កេតលើចានរបស់ A អាចដាក់ផ្លែមៀនបាន​២គ្រាប់ទៀត។

  2. ម៉ៅ សុខលីឌីន ខែកញ្ញា 29, 2012 ម៉ោង 10:18 ល្ងាច

    ខ្ញុំសុំដោះស្រាយចំណោទនេះ ដោយចែកចេញជាបីករណីផ្សេងគ្នា គឺ៖

    -ករណីទី១៖ ឧបមាថា A ជាអ្នកញុំាផ្លែមៀន១ នោះ A ជាអ្នកនិយាយកុហក នាំឲ្យ B អត់ញុំា នោះ C អាចញុំា ឬ អត់ញុំា ។ បើ C ញុំានោះ C ជាអ្នកនិយាយកុហក នាំឲ្យ A អត់ញុំា ករណីនេះមិនអាចទៅរួចទេ ព្រោះ A ជាអ្នកញុំា។ ម៉្យាងទៀត បើ C អត់ញុំា នោះអាច C និយាយកុហក ឬ និយាយពិត នាំឲ្យ A ជាអ្នកញុំា ព្រោះ បើ A អត់ញុំាជាករណីមិនអាចទៅរួច រួចទៅហើយ ។ ដូច្នេះ A ជាញុំាផ្លែមៀនទាំង២ផ្លែនោះ ហើយចានរបស់ A មានផ្លែមៀនចំនួន៣ B មាន២ និង C មាន២។

    -ស្រាយដូចគ្នាចំពោះករណីទី ២ និង ទី៣ ដោយឲ្យ ម្ដង B ជាអ្នកញុំា និង ម្ដងទៀតឲ្យ C ជាអ្នកញុំា ហេតុនេះយើងបានចម្លើយរៀងគ្នា គឺ B ជាអ្នកញុំាផ្លែមៀនទាំង២ និង C ជាអ្នកញុំាទាំង២ដែរ ។ ទាំងពីរករណីនេះ នាំឲ្យ នៅក្នុងចាន របស់ B មានផ្លែមៀនចំនួន៤ រីឯមួយករណីទៀត ចានរបស់ C ក៏មានផ្លែមៀនចំនួន៤ផ្លែដែរ ។ ជាសរុបទាំងពីរករណីនេះ យើងមិនអាចយកបានទេ ព្រោះ បើតាមសម្មតិកម្មគេថា ចានរបស់មនុស្សម្នាក់ៗ ត្រូវមានផ្លែមៀនមិនឲ្យលើសពី ៣ ផ្លែនោះទេ។

    សរុបសេចក្ដីមក យើងមានចម្លើយតែមួយគត់ គឺ ចានរបស់ A មានផ្លែមៀនចំនួន៣ផ្លែ B មាន២ផ្លែ និង C មាន២ផ្លែ ៕

  3. គឹម ចាន់ ខែកញ្ញា 30, 2012 ម៉ោង 10:27 ល្ងាច

    អរគុណ​ចំពោះ​ការបក​ស្រាយដ៏ក្បោះក្បាយ របស់ លីឌីន! ចម្លើយពិតជា​ត្រឹមត្រូវ!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: