បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

មកដល់មួយទៀតហើយ សូមសាកល្បង​រកនូវ​ចម្លើយ​របស់​ក្មេងពីរនាក់ខាង​ក្រោមនេះ៖

មាន​ក្មេង ប្រុសម្នាក់ និង​ក្មេងស្រីម្នាក់បាន​និយាយគ្នាដោយអះអាងថា៖

“ខ្ញុំ ជាក្មេងប្រុស” សំដីរបស់ក្មេងដែលមាន សក់ព៌ណខ្មៅ

“ខ្ញុំ ជាក្មេងស្រី” សំដីរបស់ក្មេងម្នាក់ទៀត​ដែលមាន សក់ព៌ណទង់ដែង

តើម្នាក់ណាជា ក្មេងប្រុស និងម្នាក់ណាជាក្មេងស្រី ដោយដឹងថាយ៉ាងហោច​ណាស់​ក្នុង​ចំណោម ក្មេងទាំងពីរមាន​ម្នាក់និយាយ​កុហក?

View original post

Advertisements

10 responses to “

  1. ហែម​ សុខជា ខែកញ្ញា 14, 2012 ម៉ោង 3:59 ល្ងាច

    ដូចជារកមិនឃើញ ទេលោកគ្រូ

  2. គឹម ចាន់ ខែកញ្ញា 19, 2012 ម៉ោង 3:35 ល្ងាច

    គន្លឹះ៖ យើងត្រូវពិភាក្សាបី ករណី គឺ៖
    ១. ករណីក្មេងសក់ខ្មៅ និយាយកុហក់ តែក្មេងសក់ទង់ដែង និយាយត្រង់
    ២. ករណី ក្មេងសក់ទង់ដែងនិយាយកុហក តែក្មេងសក់ខ្មៅនិយាត្រង់
    ៣. ករណី ក្មេង សក់ខ្មៅ និង ទង់ដែង និយាយកុហកទាំងពីរ

    • sopheany ខែកញ្ញា 21, 2012 ម៉ោង 11:39 ព្រឹក

      ខ្ញុំឆ្ងល់ថាសំនួរនេះវាទាក់ទងនិងប្រូបាបម៉េនទេលោកគ្រួ​។​ ខ្ញុំគិតតថាក្មេងសក់ពណ៌ខ្មៅនិយាយអាក្រក់ពីព្រោះករណីដែលអាចកើតឡើងបានគឺវាមានច្រើនជាង។​ សុំទោសលោកគ្រូបើសិនខ្ញុំឆ្លើយខុស។

  3. គឹម ចាន់ ខែកញ្ញា 21, 2012 ម៉ោង 11:48 ព្រឹក

    ចម្លើយចំពោះសំណួរខាងលើនេះ៖
    ដោយដឹងថាយ៉ាងហោច​ណាស់​ក្នុង​ចំណោម ក្មេងទាំងពីរមាន​ម្នាក់និយាយ​កុហកនោះ៖
    យើងត្រូវពិភាក្សាបី ករណី គឺ៖

    ១. ករណីក្មេងសក់ខ្មៅ និយាយកុហក់ តែក្មេងសក់ទង់ដែង និយាយត្រង់
    នោះ ក្មេងសក់ខ្មៅមិនមែនជាក្មេងប្រុសទេ គឺទៅជាក្មេងស្រីវិញ តែក្មេងសក់ទង់ដែង ក៏ស្រីដែរ(និយាយត្រង់) នោះករណីនេះ ក្មេងស្រីទាំងពីរ គឺមិនអាចកើតមាន ព្រោះបំរាប់ថាម្នាក់ប្រុស និង ម្នាក់ស្រី។

    ២. ករណី ក្មេងសក់ទង់ដែងនិយាយកុហក តែក្មេងសក់ខ្មៅនិយាត្រង់
    នោះ ក្មេងសក់ទង់ដែងមិនមែនជាក្មេងស្រីទេ គឺទៅជាក្មេងប្រុសវិញ តែក្មេងសក់ខ្មៅ ក៏ជាក្មេងប្រុសដែរ​(និយាយត្រង់) នោះករណីនេះ ក្មេងប្រុស​ទាំងពីរ គឺមិនអាចកើតមាន ព្រោះបំរាប់ថាម្នាក់ប្រុស និង ម្នាក់ស្រី។

    ៣. ករណី ក្មេង សក់ខ្មៅ និង ទង់ដែង និយាយកុហកទាំងពីរ
    បើកុហកទាំងពីរ មានន័យថា ក្មេងសក់ខ្មៅជា ស្រី និងក្មេងសក់ទង់ដែងជាប្រុស ដែលនេះជាចម្លើយ!

  4. ម៉ៅ សុខលីឌីន ខែកញ្ញា 22, 2012 ម៉ោង 2:12 ល្ងាច

    ខ្ញុំចង់ឆ្លើយដែរ តែបងចាន់ បានឆ្លើយបាត់ទៅហើយ ចឹងមិនបាច់ឆ្លើយក៏បានដែរ ។

  5. លី​សុភារិទ្ធ ខែតុលា 1, 2012 ម៉ោង 7:45 ល្ងាច

    ឡូយម៉ង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: