បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

ចំណោទ ថ្លឹងកាក់

គេ​មានកាក់ចំនួន 9 ហើយគេដឹងថាមានកាក់មួយក្លែងក្លាយដែលមានទម្ងន់ស្រាលជាងគេ ។
បើយើងមានជញ្ជីង​ថ្លឹង​​ដូច​រូ​បភាពខាង​ក្រោម​នេះ តើអ្នក​​ត្រូវធ្វើដូចម្តេច ? ដើម្បី​រក​កាក់ក្លែងក្លាយនោះឲ្យឃើញ។

 

 

 

 

 

 

 

 

 

 

លក្ខខណ្ឌ៖ គេ​អោយថ្លឹង​តែ 2 ដង ប៉ុណ្ណោះ !

Advertisements

7 responses to “ចំណោទ ថ្លឹងកាក់

  1. Sothea Seng ខែមករា 7, 2012 ម៉ោង 1:12 ព្រឹក

    អគុណ! ចំពោះសំនួរនេះ​,

    តាម​ ប្រធាន​ យើងមានកាក់​ ៩,​ ចែកកាក់នោះជាបីក្រុម​ដែលមួយក្រុមមានបីកាក់
    1. ថ្លឹងលើកទីមួយ៖​ ថ្លឹង​ ក្រុមទីមួយ នឹង​ ទីពីរ
    – ករណីទី១៖​ បើមិនស្មើឝ្នា នោះមានន័យថាកាក់ក្លែងក្លាយនៅខាងក្រុមដែលស្រាលជាង​
    2. ថ្លឹងលើកទីពីរ៖​​​ យកកាក់ដែលនៅខាងស្រាលនោះ មកថ្លឹងម្ខាងមួយ បើស្មើគ្នាមានន័យថា កាក់មួយ ដែលនៅសល់មិនយកមកថ្លឹង ជា កាក់ក្លែងក្លាយ តែ បើមិនស្មើគ្នា មានន័យថា ខាងដែលស្រាល់ជាង ជាកាក់ក្លែងក្លាយ។
    – ករណីទី២៖​ ​​​ បើស្មើគ្នា​ នោះមានន័យថាកាក់ក្លែងក្លាយនៅខាងក្រុមទីបី
    2. ថ្លឹងលើកទីពីរ៖​​​ ​យកកាក់ដែលនៅក្រុមទីបី មកថ្លឹងវិញ។ ថ្លឹងកាក់នោះម្ខាងមួយដូចរបៀបខាងលើដែរ
    បើស្មើគ្នាមានន័យថា កាក់មួយដែលនៅសល់មិនយកមកថ្លឹង ជា កាក់ក្លែងក្លាយ តែ បើមិនស្មើគ្នា មានន័យថា ខាងដែលស្រាល់ជាង ជាកាក់ក្លែងក្លាយ។

    ត្រូវទេ?

  2. kovit ខែមករា 8, 2012 ម៉ោង 8:33 ព្រឹក

    បែងចែកកាក់ ៩ ជា3ចំនែក។ ថ្លឹង​កាក់៣ជាមួយកាក់បី ហើយទុកបីនៅខាងក្រៅ​ បើយើងឃើញវាគ្មាន់លំនឹង យើងយកកាក់3នៅផ្នែកដែលហើបឡើង ទៅថ្លឹងហើយទុកកាក់មួយនៅខាងក្រៅ បើមានលំនឹង នោះកាក់ខាងក្រៅជាកាក់ខ្លែងក្លាយហើយ។ តែបើករណីថ្លឹងកាក់បីជាមួយកាក់3មានលំនឹង យើងយកកាក់បីនៅខាងក្រៅដែលមិនបានថ្លឹងមកដាក់ថ្លឹង1នឹង1 ហើយទុកមួយនៅខាងក្រៅ ករណីដូចមុនចឹងដែរ!!!!

    ត្រូវដែលអត់បង?

  3. គឹម ចាន់ ខែមករា 10, 2012 ម៉ោង 8:29 ព្រឹក

    ខ្ញុំសង្ខេបចម្លើយជូន៖

    របៀបថ្លឹង
    * ថ្លឹងលើកទី១៖ ចែកកាក់ជា៣ក្រុម មួយក្រុមៗមាន៣កាក់ រួចយក ក្រុម១ និងក្រុម២ទៅថ្លឺង មានពីរករណី៖
    – បើក្នុងចំណោម២ក្រុម មានក្រុមណាមួយ ស្រាលជាង នោះកាក់ក្លែងក្លាយ ឋិននៅក្នុងក្រុមនោះហើយ ។
    -បើថ្លឹងទៅស្មើគ្នា នោះកាក់ក្លែងក្លាយ ឋិនក្នុងក្រុមទី៣

    * ថ្លឹងលើកទី២៖ យកកាក់បី ដែលនៅសល់ ចែកជាបីក្រុមដដែល ដោយមួយក្រុមៗ មានកាក់១ មានពីរករណី៖
    – បើថ្លឺងទៅ មានកាក់ណាមួយស្រាលជាង កាក់នោះ ជាកាក់ក្លែងក្លាយ ។
    – បើថ្លឺងទៅ ស្មើគ្នា នោះកាក់ទី៣ជាកាក់ក្លែងក្លាយ ។

  4. អុឹម ឈុនហោ ខែមករា 23, 2012 ម៉ោង 9:12 ល្ងាច

    ត្រូវចែកទាំងនេះជាបីក្រុមគឺ ក្រុមA(មានកាក់3) ក្រុមB(មានកាក់3) ក្រុមC(មានកាក់2) ។ យកកាក់របស់ក្រុមAនិងB ទៅថ្លឹង:
    -បើកាក់ក្រុមA ស្មើBនេាះកាក់ែក្លងក្លាយនៅក្នុងក្រុមc រួចយកកាក់ពីរ
    េនាះទៅដាក់ម្ខាងមួយលើជញ្ជីង បើកាក់ណាស្រាលជាងនេាះជាវាកាក់ក្លែងក្លាយ។
    -បើកាក់ក្រុមAស្រាលជាងB នេាះកាក់ក្លែងក្លាយនៅក្នុងក្រុមA រួចយកកាក់ពីរចេញពីAទៅដាក់ម្ខាងមួយលើជញ្ជីង បើកាក់ខាងណាស្រាលជាងនេាះវាជាកាក់ក្លែងក្លាយ តែបើវាស្នើគ្នាកាក់
    ដែលនៅសល់មួយនេាះជាកាក់ក្លែងក្លាយ។
    -បើកាក់ក្រុុមBស្រាលជាងA ធ្វើតាមរបៀបករណីទី2

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: