បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

កំសាន្ត​ប្រាជ្ញា (១)

វាជា​ថ្ងៃ​វិស្សមកាល​មួយ​ ហើយ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ទៅ​លេង​ផ្ទះ​បង​ប្អូនជីដូន​មួយ​របស់​ខ្ញុំ។ ពិត​ជា​ពេល​វេលា​ដ៏ល្អមែន​សម្រាប់​ពួក​យើង។ នៅពេល​ព្រឹក ពួក​យើង​ទាំង​ពីរ​បាន​ទៅ​រត់​ហាត់ប្រាណ។ ហើយ​នៅ​ពេល​ល្ងាច​ យើង​បាន​ចំណាយ​ពេលវាលា​នៅ​ទីលាន​វាយ​កូន​បាល់ (Tennis)។ ដោយសារ​តែ​សកម្មភាព ​ទាំង​នេះ​ហត់នឿយ​ពេក ពួក​យើងអាច​ធ្វើ​បាន​តែមួយ​សកម្ម​ភាព​ប៉ុណ្ណោះ​ក្នុង​១ថ្ងៃ គឺទៅរត់​ហាត់​ប្រាណ ឬ​ក៏​ទៅវាយ​កូន​បាល់ក្នុង​១ថ្ងៃ។ មាន​ថ្ងៃ​ខ្លះ​ដោយសារ​តែពួក​យើង​ខ្ចិល គឺយើង​មិន​ចេញទៅណា​ទាំង​អស់ គឺ​ចំណាយ​ពេលពេញ​មួយថ្ងៃ​សម្រាក​នៅ​ក្នុង​ផ្ទះ។

ឥឡូវ​នេះ​ចូល​ដល់​ការ​សួរ​សំណួរ​ហើយ! មាន​ពេល​ព្រឹក​១៦​ដង​ដែល​យើង​មិន​បាន​ធ្វើ​អ្វី​ទាល់​តែ​សោះ មាន​ពេល​ល្ងាច​១០ដង​ពួក​យើង​សម្រាក​នៅ​ក្នុង​ផ្ទះ ហើយ​ក្នុង​នោះ​មាន​១៤​ថ្ងៃ​ដែល​យើង​ទៅរត់ហាត់​ប្រាណ ឬ​ក៏​ទៅវាយ​កូនបាល់។ តើ​ខ្ញុំ​ស្នាក់នៅ​ផ្ទះ​បង​ប្អូន​ជីដូន​មួយ​ខ្ញុំ​ប៉ុន្មាន​ថ្ងៃ?

Advertisements

8 responses to “កំសាន្ត​ប្រាជ្ញា (១)

  1. cambomaths ខែធ្នូ 23, 2011 ម៉ោង 4:41 ល្ងាច

    ធ្វើម៉េចឃើញ ១៦ សុផាត?

  2. Sothea Seng ខែមករា 5, 2012 ម៉ោង 1:57 ព្រឹក

    សុំលេងផងបាទេ? ឃើងចំលើយឬនៅ?
    ​​​​បើគិតលេង​ទៅ​ ដូចជា ​២៦ ថៃ្ង ត្រូវទេ?
    ១២​ ថៃ្ង ដេកលេងនៅផ្ទះមិនធ្វើអី
    ១០​ ថៃ្ង រត់​ហាត់ប្រាណនៅពេលព្រឹក
    ៤ ថៃ្ង លេង Tennis ពេលល្ងាច
    សរុប​ ២៦​ ថៃ្ង​ ទៅលេងស្រុក។

  3. cambomaths ខែមករា 5, 2012 ម៉ោង 9:26 ព្រឹក

    អរគុណ Sothea,
    ចំពោះការបក​ស្រាយគឺ៖
    * តាង X ជាចំនួនថ្ងៃ ទៅហាត់ប្រាណ និង Y ជាចំនួនថ្ងៃ ទៅវាយកូនបាល់
    * X + Y = 14 (1)
    * ចំនួនថ្ងៃ ស្នាក់នៅសរុប ៖ 16 + X = 10 + Y ; X – Y = -6 (2)
    * ដោះស្រាយប្រព័ន្ធសមីការ (1) និង (2) គេបាន X=4, Y=10
    * ចំនួនថ្ងៃស្នាក់នៅ៖ 16+X = 16+4=20 ឬ 10+Y = 10+10=20

  4. Sothea Seng ខែមករា 7, 2012 ម៉ោង 12:02 ព្រឹក

    តើសមីកា​រ (2)
    16 + x = 10 + y
    x – y = -6
    មែនទេ?
    យល់ហើយ​ អគុណ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: