បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

ប្រលង​ជ្រើស​រើសសិស្ស​ពូកែទូទាំងប្រទេស

ព្រឹកមិញនេះខ្ញុំបានជិះកាត់ វិទ្យាល័យ ស៊ីសុវត្ថិ បានឃើញបដាមួយសរសេរថា “អបអរសាទរការប្រលងសិស្ស​ពូកែទូទាំងប្រទេស ថ្ងៃ ១ មេសា ២០១១” ។ (ជិះលឿនពេកអានអត់ទាន់)

មានន័យថាឆ្នាំនេះគេប្រលងនៅភ្នំពេញទៀតឬ? ព្រោះអីឆ្នាំមុនដូចជា​ប្រលងនៅ ភ្នំពេញដែរតើ…!

បើចឹងមែន​ដូចមិនសូវសប្បាយប៉ុន្មានទេ ព្រោះមិនបានដើរលេងតាមខេត្តនោះអី…ហា ហា… នឹកឃើញកាលខ្ញុំប្រលងគឺគេធ្វើឡើងនៅខេត្ត សៀមរាបទាំងពីរលើក​ ២០០២(កាលថ្នាក់ទី៩-ប៊ិះជាប់) និង ២០០៥(កាលថ្នាក់ទី១២-ជាប់លេខ៣) ពេលនោះសប្បាយខ្លាំងណាស់ ព្រោះ​បន្ទាប់ពី​ការ​​ប្រឹង​ប្រែង​ប្រលង ៣ថ្ងៃមក យើងក៏បានសម្រាក​ដើរលេង ២-៣ថ្ងៃទៀត ដើម្បីរងចាំការធ្វើកំណែ និង​ប្រកាសលទ្ធផល។

ចាំបានថា បេក្ខជនមកពីខេត្តខ្ញុំ (កំពត) មាន ២៤នាក់ ដែល​ក្នុងនោះមកពីសាលាខ្ញុំ (វិទ្យាល័យ ហ៊ុន សែន ឈូក-ស្រុក​ឈូក​) ចំនួន៤នាក់ ដែល​ផ្នែក គណិតវិទ្យា ៣នាក់ និង រូបវិទ្យា ១នាក់។

ជាលទ្ធផលខេត្តរបស់ខ្ញុំទទួលបាន៖

-មេដាយសំរឹទ្ធ ចំនួន២ (ហេ ហេ…មានខ្ញុំម្នាក់ដែរខាងគណិតវិទ្យាទី១២ និងម្នាក់ទៀត ខាងអក្សរសិល្បិ៍ខ្មែរទី១២ មកពីវិទ្យាល័យព្រះរាជសម្ភារ)

-មិត្តសម្លាញ់ខ្ញុំម្នាក់ជាប់លេខ៤ ខាងគណិតវិទ្យាទី១២

-មិត្តចាស់កាលប្រលងឆ្នាំ ២០០២ ម្នាក់ទៀតជាប់លេខ ៧ ខាងគណិតវិទ្យាទី១២ដែរ មកពីវិទ្យាល័យព្រះរាជសម្ភារ

-សិស្សព្រះរាជសម្ភារទី៩ ម្នាក់ជាប់លេខ ៩ ខាងគណិតវិទ្យា

-រួមជាមួយអាប្អូនតូចខ្ញុំម្នាក់ជាប់លេខ ៧ រូបវិទ្យាទី៩(អាតូចនេះ ធ្លាប់បានចូលរួម​ប្រលង អ្នកវិទ្យាសាស្រ្តវ័យក្មេង APHO(Asian ហើយទទួលបានមេដាយសំរឹទ្ធផងដែរ-ហើយសព្វថ្ងៃនេះវារៀននៅសាលា តិកណូ)

សរុបខ្លី សាលាខ្ញុំទៅ ៤នាក់ ជាប់ ៣នាក់ ធ្លាក់ម្នាក់!

មុន​ប្រកាសលទ្ធផល ពួកយើង​ដើរលេងតាមប្រាសាទនានា ក្នុងខេត្ត​សៀមរាប លោកគ្រូអ្នកគ្រូ ដែលជាអ្នកនាំសិស្សទៅបានខ្សិប​ប្រាប់ថា ខេត្ត​យើងជាប់បាន​ច្រើននាក់ណាស់… ហើយខ្ញុំក៏មិនបានគិតថា​ក្នុងនោះមានខ្ញុំជាប់ដែរ​នោះទេ។

មួយយប់មុនពេលប្រកាសលទ្ធផល ខ្ញុំបានសុបិន្តឃើញថាគ្នាខ្ញុំមកបួននាក់ណឹង ជាប់បានបីនាក់ ហេ ហេ…យល់សប្តិឆុតមែន ជាប់ ៣នាក់មែន!!

ពេលបាយល្ងាច​ លោកគ្រូអ្នកគ្រូបាន​ហៅពួកយើងមកជុំគ្នាហើយក៏ប្រកាស​ប្រាប់គ្នាថា យើងជាប់បាន ៦នាក់ ហើយក្នុងនោះក៏មានខ្ញុំដែរ….តែពេល​នោះខ្ញុំអត់ជឿថាខ្ញុំនេះជាប់ទេ…រួចអ្នកគ្រូយុទ្ធ(គាត់មកពីមន្ទីរអប់រំស្រុកកំពត) បានយកក្រដាល​លទ្ធផលមកឲ្យ​ខ្ញុំមើល​ ទើប​ខ្ញុំជឿ។

បន្ទាប់ពីដឹងលទ្ធផលនេះ ក្រោយ​បាយល្ងាចរួចខ្ញុំក៏​បាន ទូរសព្ទ័ទៅប្រាប់លោកគ្រូ គណិត ខ្ញុំមុនគេ គាត់សប្បាយចិត្តណាស់ ហើយពត៌មាន​នេះ​បានឮសាយ​ពេញសាលា នៅពេលដែលលោកនាយក យករឿងនេះទៅ​ប្រកាសនៅពេលគោរពទង់ជាតិនៅថ្ងៃបន្ទាប់។ ហើយសាលា​ក៏រៀបចំកម្មវិធីជប់លៀងជូនដល់ពួកយើង យ៉ាងសប្បាយរីករាយ។

នេះជាមោទនភាពមួយសម្រាប់សាលារបស់ខ្ញុំ ដែល​ជាលើកទី១ហើយដែល មានសិស្សពូកែជាប់បានច្រើនជាងគេ ព្រោះថាឆ្នាំមុនៗ ជាប់បានតែម្នាក់គត់ ខាងរូបវិទ្យាទី៩ (ប្អូនខ្ញុំដែរ) ហើយសព្វថ្ងៃនេះគាត់ទទួលអាហារូបករណ៍ទៅសិក្សានៅ ជប៉ុន។

ឆ្នាំនេះឮថាសាលាខ្ញុំជាប់បាន ២នាក់ដែរ ហើយកំពុងត្រៀមខ្លួនមក​ប្រលងផ្តាច់ព្រាត់ទូទាំងប្រទេស នៅថ្ងៃ ១ មេសា ២០១១​ នេះដែរ។ ជូនពរឲ្យ​ពួកគេទទួលជោគជ័យក្នុងការប្រលងនេះ។

Advertisements

4 responses to “ប្រលង​ជ្រើស​រើសសិស្ស​ពូកែទូទាំងប្រទេស

  1. វិសាល ខែ​មេសា 1, 2011 ម៉ោង 1:30 ព្រឹក

    នៅគរុកោសល្យក៏ឃើញមានបដានឹងដែរ។
    សូមជូនពរអោយសាលាបងឆ្នាំនេះជាប់បានលទ្ធផលល្អ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: