បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

ពីរ៉ាមីត ឡូសិក

តើ​ត្រូវ​បំពេញលេខប៉ុន្មាន​ជំនួសក្នុង​សញ្ញាសួរ ដើម្បីឲ្យ​ពីរ៉ាមីត​ដែល​ផ្គុំដោយ​ការេខាង​ក្រោម​មាន​ភាព​ឡូសិក?

សូមធ្វើការពន្យល់ផង​ចំពោះ​ការ​ជ្រើសរើស​ចម្លើយ​របស់​អ្នក!

Advertisements

16 responses to “ពីរ៉ាមីត ឡូសិក

  1. cambomaths ខែធ្នូ 22, 2009 ម៉ោង 9:06 ព្រឹក

    អីយ៉ា ដូចជាស្ងាត់ចំពោះលំហាត់នេះ… មាន​នរណា​សាកល្បងគិតមើល​ទេ…
    មាន​រង្វាន់ជូនណា…

  2. kheavan ខែធ្នូ 23, 2009 ម៉ោង 11:39 ល្ងាច

    ចាំខ្ញុំសាកគិតមើលសិនក្រែងលោចៃដន្យឃើញ។ 😀

  3. ទន្សាយតូច ខែធ្នូ 23, 2009 ម៉ោង 11:55 ល្ងាច

    ស្ងាត់ចឹងសុំឆ្លើយមួយចឹងក្រែងបានរង្វាន់នឹងគេ 11ត្រូវអត់?

    • cambomaths ខែធ្នូ 24, 2009 ម៉ោង 8:18 ព្រឹក

      អីយ៉ា កូនទន្សាយ​តូច​មកយក​រង្វាន់ពី ខេមបូ មក!
      កុំភ្លេច​យក​អត្តសញ្ញាណបណ្ណ័ និង​លេខ​ទូរសព្ទ័មក​ជាមួយ​ផង ងាយ​ស្រួល​ដល់​ក្រុម​ការងារ​យើង ពិនិត្យ​និង​ផ្តល់​រង្វាន់​ឲ្យ។ រង្វាន់​នោះគឺ ការ​ធ្វើ​ដំណើរ​កំសាន្ត​ ពីរ​យប់​ បីថ្ងៃ​នៅ L.A​ ។

      បកស្រាយចម្លើយ៖
      រាល់ការេផ្គុំគ្នា​បីៗជារាង​ពីរ៉ាមីត​មាន​ផល​បូក​ស្មើគ្នា គឺ 21 !

  4. ទន្សាយតូច ខែធ្នូ 24, 2009 ម៉ោង 3:29 ល្ងាច

    ហិហិ​ បានសំបុត្រពីរហើយចឹង​ 😀

  5. achharia ខែធ្នូ 28, 2009 ម៉ោង 1:40 ព្រឹក

    ភុយឡាយ មានការត្រិះរិះពិចារណាសមហេតុផលឬឡូហ្ស៊ិកដូចខ្ញុំមានដែរ
    បានជាឆ្លើយថា ត្រង់សញ្ញាសួរនោះត្រូវដាក់លេខ ៦ ព្រោះ ៖

    ពីរ៉ាមីដនេះមាន4​ស្រទាប់ ។ នៅស្រទាប់លើបង្អស់មានលេខ7 ហើយ
    គេផ្តើមយកលេខ​ 7 នេះទៅបូកលេខនៅស្រទាប់លើបង្អស់ដើម្បីបាន
    ផលបូកនៃលេខនៅស្រទាប់ក្រោមបន្ទាប់ ។ លេខដែលត្រូវយកទៅ
    បូកនេះ មានការថយចុះម្តងមួយលេខៗ ៖

    លេខនៅស្រទាប់ទី2រាប់ពីលើមកត្រូវមានផលបូកស្មើ 7 + 7 = 14
    ដូចឃើញស្រាប់គឺ 5 + 9 =14

    លេខនៅស្រទាប់ទី3រាប់ពីលើមកត្រូវមានផលបូកស្មើ 14​ + 6 = 20
    ដូចឃើញស្រាប់គឺ 8 + 8 + 4 = 20

    លេខនៅស្រទាប់ទី4បាតគេនោះត្រូវមានផលបូកស្មើ 20 + 5 = 25
    ដើម្បអោយ 6 + 7 + 6 + ? = 25 គឺ? = 6

    (បើគេចេះតែបន្ថែមស្រទាប់ពង្រីកខាងបាតជាបន្តទៀត ផលបូកនៃលេខ
    ក្នុងស្រទាប់បន្ទាប់ៗគឺ 25+4 = 29 ; 29+3 = 32 ; 32+ 2 = 34 ;
    34 + 1 =35 …គឺចំនួនដែលត្រូវយកទៅបូកថយចុះម្តងមួយលេខៗ )។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: