បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

Logic ថ្ងៃនេះ

ដូច​ជារៀង​រាល់​ថ្ងៃ cambomaths សូម​នាំអ្នក​ទាំង អស់​គ្នាមក​កំសាន្តជាមួយ​លំហាត់ ឡូសិក​ ប្លែកៗដែល​មាន​ជា​បន្ត​បន្ទាប់​ដូច​ខាង​ក្រោម៖

. តើ​លេខណា​មួយ​ក្នុង​ចំណោម​ចម្លើយ​​ទាំង​បួន​ខាង​ក្រោមជាចំនួន​ដែល​ត្រូវ​បំពេញ​បន្ត​លំដាប់​ស៊េរី​ខាង​ក្រោមៈ

1 – 2 – 6 – ?

a. 8,…. b.4 ,…. c.12 ,…. d.10

សូមពិចារ​ណា​ឲ្យ​បានម៉ត់ចត់ កុំ​គិត​ថា​វា​ងាយ​ពេក រួច​ពន្យល់​នូវ​ចម្លើយ​របស់​អ្នក!

.​ បំពេញ​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ស៊េរីលេខ​ខាងក្រោម៖

7 – 13 – 19 – 81 -18 – 91 – 31 – ?

ពន្យល់នូវ​ចម្លើយ​របស់​អ្នក!

Advertisements

7 responses to “Logic ថ្ងៃនេះ

  1. សាយ័ន្ត ខែតុលា 20, 2009 ម៉ោង 11:53 ព្រឹក

    ក.1-2-6-12
    តួទី១ គឺ 1
    ទួទី២គឺ 2=1^2+1
    តួទី៣គឺ 6=2^2+2
    តួទី៤គឺ 12=3^2+3
    ខ.7 លេខឆ្លុះគ្នា

    • cambomaths ខែតុលា 20, 2009 ម៉ោង 12:29 ល្ងាច

      អរគុណ សាយ័ន្ត ចម្លើយ​និង​ការបក​ស្រាយរបស់​អ្នក​ពិត​ជា​ត្រឹម​ត្រូវ!

      ចំពោះសំណួរ ក អាចមាន​ចម្លើយ​ផ្សេងទៀត​ដែល​សម​ស្រប​ អាស្រ័យ​លើ​ការ​បក​ស្រាយ​របស់​យើង!

      • សាយ័ន្ត ខែតុលា 20, 2009 ម៉ោង 1:44 ល្ងាច

        ត្រូវហើយ ចម្លើយអាចមានផ្សេងទៀត តែទុកចែកបងប្អូនយើងផង! ហេហេ ព្រោះបើចម្លើយមានតែមួយខ្ញុំមិនសូវបកស្រាយទេ!
        សំនួរ ក. អាចយកចម្លើយ 4 បានដែរ ដោយបកស្រាយថា ១ ឆ្នាំ មាន ២ឆមាស ក្នុង១ឆមាស មាន ៦ខែ ហើយ១​ ខែមាន ៤ អាទិត្យ ចឹងបានចម្លើយ 1-2-6-4 ។ 😀

      • cambomaths ខែតុលា 20, 2009 ម៉ោង 3:54 ល្ងាច

        អរគុណ​ច្រើន សាយ័ន្ត!

  2. smallrabbit2009 ខែតុលា 21, 2009 ម៉ោង 7:39 ល្ងាច

    កូនទន្សាយតូចមានគំនិតមួយទៀតគឺថា
    1: one
    2: two
    6: six
    10: ten
    សុទ្ធតែមាន៣តួអក្សរ។ ដូច្នេះ១០ក៏អាចជាចំលើយដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: