បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

ខ្ញុំអាចទាយពីអាយុ និងចំនួនបងប្អូនបង្កើតរបស់អ្នកបាន ជឿទេ?

នេះគឺជាភាពឡូសិកមួយ របស់គណិតវិទ្យាដែលខ្ញុំធ្លាប់ជួបប្រទះកាលពីនៅរៀនឆ្នាំទី១ ។​ដូចនេះខ្ញុំសូមលើកយកវាមកបង្ហាញអ្នករាល់គ្នានៅលើប្លកនេះ អញ្ចឹងសូមរីករាយជាមួយគ្នាណា…
សាកល្បងៈ

{(យកអាយុរបស់អ្នក ×2+ 10)×5+ចំនួនបងប្អូនបង្កើតរបស់អ្នក} – 50

សន្មត់អ្នកគណនាទទួលបានចម្លើយត្រឹមត្រូវ x មួយ ប្រាប់តំលៃនេះ​មកខ្ញុំ ខ្ញុំនឹងប្រាប់ថាអ្នកអាយុប៉ុន្មាន មានបងប្អូនបង្កើតប៉ុន្មានអ្នក។

22 responses to “ខ្ញុំអាចទាយពីអាយុ និងចំនួនបងប្អូនបង្កើតរបស់អ្នកបាន ជឿទេ?

  1. សាយ័ន្ត ខែតុលា 12, 2009 ម៉ោង 8:31 ល្ងាច

    ខ្ញូំក៏ធ្លាប់ជួបដែរ កាលរៀនអង់គ្លេសនៅបាត់ដំបង! តែខ្ញុំភ្លេចរបៀបរក! ហេហេ

  2. cambomaths ខែតុលា 12, 2009 ម៉ោង 11:18 ល្ងាច

    អរគុណ​ សាយ័ន្ត ដែល​បានមក​លេង​ជាញឹក​ញាប់…

  3. achharia ខែតុលា 13, 2009 ម៉ោង 1:14 ព្រឹក

    .
    .
    ខ្ញុំជឿ ព្រោះ បើ X ជាចំនួនដែលប្រាប់មកនោះ គេបាន

    X= ((យកអាយុរបស់អ្នក ×2+ 10)×5+ចំនួនបងប្អូនបង្កើតរបស់អ្នក) – 50
    X= អាយុរបស់អ្នក10ដង + ចំនួនបងប្អូន
    ដូច្នោះ
    x /10 = អាយុរបស់អ្នក ។ សំណល់ជាចំនួនបងប្អូនបង្កើត ។
    .

    • cambomaths ខែតុលា 13, 2009 ម៉ោង 7:23 ព្រឹក

      អរគុណ​ achharia ការ​បក​ស្រាយ​របស់​អ្នក​ល្អ​ណាស់

      • Achharia ខែតុលា 14, 2009 ម៉ោង 12:49 ព្រឹក

        ចុះបើខ្ញុំអាយុa=១០ឆ្នាំ មានបងប្អូនb=១១នាក់នោះ គឺករណី b>=១០
        X=((ax2+10)x5+b)-50=111
        តាមរូបមន្តនោះវាទៅជាអាយុ១១ឆ្នាំហើយមានបងប្អូនតែ១នាក់ទៅវិញ?

        ខ្ញុំគិតថាវាអាចត្រូវបានតែករណីមានបងប្អូនតិចជាង១០នាក់ទេ ។

      • cambomaths ខែតុលា 14, 2009 ម៉ោង 7:09 ព្រឹក

        មែន​ហើយ​ លំហាត់នេះ​វា​អាច​ត្រូវ​តែ​ ចំពោះ ចំនួន​បងប្អូន​បង្កើត <=9 ប៉ុណ្ណោះ ខ្ញុំ​ក៏​​បាន​សាក​ល្បង​ធ្វើ​តេស្ត​អញ្ចឹង​ផង​ដែរ
        ឃើញថា​វាអញ្ចឹង​មែន!
        អរគុណ​ច្រើន​ achharia,

  4. achharia ខែតុលា 14, 2009 ម៉ោង 4:33 ព្រឹក

    ចុះបើគេអាយុ​ a=១០ឆ្នាំ ហើយមានបងប្អូន b= a+1 = 11 នាក់
    គឺករណី b>=10 នោះ
    x =10a +b = 111
    តាមរូបមន្តខាងលើ អាចទៅជាអាយុ ១១ឆ្នាំនិង បងប្អូនតែ ១នាក់ទៅវិញ ។

    ខ្ញុំគិតថា រូបមន្តនោះត្រូវបានតែចំពោះ បងប្អូនតិចជាង១០នាក់ទេ ។

  5. dara ខែវិច្ឆិកា 13, 2010 ម៉ោង 11:40 ព្រឹក

    ខ្ញុំសប្បាយចិត្តមែនទែនដែលឃើញអ្នកទាំងអស់គ្នាពិភក្សាគ្នាអំពីគណិតវិទ្យាហើយក៏សូមអរគុណផងដែលដល់ម្ចាស់ប្លុកដែលចំណាយពេលវេលាយ៉ាងច្រើនសំរាប់ជួយឲ្យអ្នកសិក្សាជំនាន់ក្រោយស្រលាញ់គណិតវិទ្យា។
    ខ្ញុំសូមបញ្ចេញមតិបន្តិចលើមូលហេតុដែលត្រូវដាក់់លក្ខខណ្ឌលើចំនួនបងប្អូនៈ
    យើងដឹងថាចំនួនគត់មិនអវិជ្ជមាន N (>9)មួយអាចសរសេរជាទំរង់ 10x+y បើយើងគុណនឹង2
    យើងបាន ​ (10x+y)*2 បើបូកថែម 10
    យើងបាន (10x+y)*2+10 រួចបើគុណនឹង 5
    យើងបាន [(10x+y)*2+10] *5 =100x+10y+50 បើបូកនឹង z
    ​យើងទទួលបាន 100x+10y+z+50 ប៉ុន្តែបើកដក 50ចេញយើងបាន 100x+10y+z ដែលជាចំនួនសមមូលបីខ្ទង់ខាងចុងនោះz ត្រូវតែតូចជាង 10ដាច់ខាត. (xyបង្កើតបានជាអាយុ , z ត្រូវតែជាចំនួនបងប្អូន ពេល modular 10).
    ពីខ្ងុំ ដារ៉ា

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​

  6. សុខឿត ខែ​កុម្ភៈ 25, 2011 ម៉ោង 9:53 ព្រឹក

    ខ្ញុំដូចមិនយល់សោះ ជួយពន្យល់បន្ថែមទៀតបាន​ទេ? ឧទាហរណ៏​ ខ្ញុំមានអាយុ 20 ឆ្នាំតើគេត្រូវធ្វើប្រមាណវិធី យ៉ាងដូចម្តេចទៅទើបដឹង? សូមអរគុណ

  7. cambomaths ខែ​កុម្ភៈ 26, 2011 ម៉ោង 9:09 ព្រឹក

    សួស្តី សុខឿត!
    នេះគ្រាន់តែជាប្រមាណវិធីធម្មតាមួយប៉ុណ្ណោះ ដូច​អ្វីដែលអ្នកទាំងអស់គ្នាខាងលើបក​ស្រាយចឹង!

    ឧទាហរណ៍ថា សុខឿត មានអាយុ ២០ឆ្នាំ​ ហើយមាន​បង​ប្អូន ៣ នាក់ ចឹងយើង​នឹងធ្វើប្រមាណវិធី​ដូចតទៅ​៖

    (ឧបមាថា សុខឿត ជាអ្នក​ធ្វើប្រមាណវិធី ដោយ​មិនបាន​ប្រាប់ ពីអាយុ និង ចំនួនបងប្អូន​​ដល់ខ្ញុំ​ឡើយ)

    -យកអាយុរបស់អ្នក គុណនឹង ២ បូក នឹង ១០ យើងទទួលបាន 20*2+10=50 រួច យកវាគុណនឹង 5​ យើងបានលទ្ធផល 250

    -យកលទ្ធផល​នេះ បូកនឹងចំនួនបង​ប្អូនរបស់អ្នក 250 + 3 យើងបាន 253

    -ចុងក្រោយ យកលទ្ធផលនេះ ដកនឹង 50
    ទទួលបាន 253-50= 203

    លទ្ធផលចុងក្រោយនេះ ជាលទ្ធផលដែលអ្នក​បានគណនា ហើយប្រាប់លទ្ធផលនេះដល់ខ្ញុំ ចឹងខ្ញុំអាចទាញបានថា អ្នកមានអាយុ ២០ឆ្នាំ មានបង​ប្អូន ៣ នាក់ (ព្រោះលេខ 203 ៖ ពីរខ្ទង់ខាងដើម ជាអាយុរបស់អ្នក ហើយលេខ​ចុងក្រោយ ជាចំនួនបង​ប្អូនរបស់អ្នក)

  8. តាន់ហុកហ៊ី ខែកក្កដា 17, 2011 ម៉ោង 4:18 ល្ងាច

    សួរស្តីបង!!!!!!ខ្ញុំក៍ដូចជាមិនយល់ដែរ។បើខ្ញុំមានបងប្អូន 5នាក់ ហើយខ្ញុំមានអាយុ 15ឆ្នាំហើយខ្ញុំប្រាប់លេខទៅបងគឺ 200។ អាហ្នឹងមិចវីញទៅ?​សូមជួយពន្យល់ផងបង!!អរគុណទុកជាមុន

  9. cambomaths ខែកក្កដា 18, 2011 ម៉ោង 8:56 ព្រឹក

    តាម​បំរាប់ខាងលើ៖ តាង x អាយុអ្នក x=15, និង y ចំនួនបងប្អូនអ្នក y=5

    យើងបាន {(យកអាយុរបស់អ្នក ×2+ 10)×5+ចំនួនបងប្អូនបង្កើតរបស់អ្នក} – 50
    ទៅជា៖ {( x 2 + 10)x5 + y }-50 ,
    (15×2+10)x5+5 – 50
    40×5+5 – 50
    200+5-50= 155

    អញ្ចឹងលទ្ធផល គឺ 155 មានន័យថា លេខពីខ្ទង់ខាងដើម គឺ 15 ជាអាយុអ្នក និង លេខខ្ទង់រាយ 5 ជាចំនួន​បងប្អូនអ្នក!

  10. ស៊ីណេត ខែសីហា 2, 2011 ម៉ោង 2:27 ល្ងាច

    មើលហើយឈឺក្បាលវិលមុខ!!!ហិហិហិតែគួឲចាប់អារម្មណ៍ណាស់!!”)

  11. cambomaths ខែសីហា 2, 2011 ម៉ោង 3:01 ល្ងាច

    ហា ហា…នេះគ្រាន់តែជាការកំសាន្តប៉ុណ្ណោះ! គណិតវិទ្យាទូលំទូលាយណាស់!!!

  12. វិទ្យា ខែធ្នូ 19, 2011 ម៉ោង 10:24 ព្រឹក

    អស់ទាស់ បើក្នុងការគណនា មានអោយប្រាប់ទាំងអាយុ និង បងប្អូនហើយ គណនារកអីទៀត ហាហា
    ចាន់!!! មានស្ទីលប្រហែលនេះផ្សេងៗទៀតទេ

    • cambomaths ខែធ្នូ 19, 2011 ម៉ោង 12:16 ល្ងាច

      តាមពិតទៅ អាយុ និងចំនួនបងប្អូន គឺ​មិនបានឲ្យវិទ្យា ប្រាប់ខ្ញុំឯណា គ្រាន់តែឲ្យវិទ្យា គណនាតាម​បំរាប់​ខាង​លើ ហើយ​ប្រាប់លទ្ធផលចុងក្រោយ នោះខ្ញុំនឹងទាយដឹងថា វិទ្យាមាន​អាយុប៉ុន្មាន មានបងប្អូន​ប៉ុន្មានអ្នក!
      ហេ ហេ…អរគុណ ដែលបានមកលេង!

  13. គឹម ចាន់ ខែសីហា 20, 2012 ម៉ោង 8:48 ព្រឹក

    អាយុ ១៦ ឆ្នាំ មានបងប្អូន ៣ នាក់!

ទំលាក់ មួយចំលើយតប ទៅ achharia បោះ​បង់​ការ​ឆ្លើយ​តប