បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

រកលេខសម្ងាត់​ បីខ្ទង់

ចំនួនគត់មួយមានលេខបីខ្ទង់

ពេលយើងយកលេខនេះ បូកនឹង ៧ យើងនឹង​បាន​ចំនួនថ្មីដែល​ពិតជា​ចែកដាច់នឹង ៧ ដែរ

ពេលយើងយកលេខនេះ បូកនឹង ៨ យើងនឹងបាន​ចំនួនថ្មីដែល​ពិតជា​ចែកដាច់នឹង ៨ ដែរ

ពេលយើងយកលេខនេះ បូកនឹង ៩ យើងនឹងបាន​ចំនួនថ្មីដែល​ពិតជា​ចែកដាច់នឹង ៩ ដែរ

តើលេខនោះ ជាលេខប៉ុន្មាន?

Advertisements

6 responses to “រកលេខសម្ងាត់​ បីខ្ទង់

    • cambomaths ខែតុលា 10, 2009 ម៉ោង 11:02 ល្ងាច

      សូមអរគុណ សាយ័ន្ត ដែល​បាន​ចូល​មក​លេង​ប្លកខ្ញុំ​ហើយ​ឆ្លៀតឳកាស​ដោះ​ស្រាយ​នូវ​លំហាត់​ក្នុង​ប្លកនេះ។ ចម្លើយ​របស់​អ្នកនេះគឺ​ពិតជាត្រឹម​ត្រូវ។

      • សាយ័ន្ត ខែតុលា 11, 2009 ម៉ោង 12:32 ព្រឹក

        បាទ អរគុណណាស់ចំពោះ ការចែករំលែកចំណេះដឹងគណិតវិទ្យានៅទីនេះ ខ្ញុំក៏ជាអ្នកចូលចិត្តគណិតម្នាក់ដែរ! តែមិនសូវមានជំនាញ ហេហេ!

      • cambomaths ខែតុលា 11, 2009 ម៉ោង 8:47 ព្រឹក

        តាមមើល សាយ័ន្ត​ពូកែ​ណាស់ទៅ​ហើយ​ព្រោះ​បាន​បង្ហាញនូវ​ចម្លើយ​ក្នុងប្លកនេះ។
        អរគុណច្រើន!
        ខ្ញុំនឹង​ទៅ​លេង​ប្លក​របស់​អ្នក​ឲ្យ​បាន​ញឹកញាប់ណា…

  1. kosal ខែកក្កដា 21, 2010 ម៉ោង 4:44 ល្ងាច

    ចម្លើយគឺ 504

    ការបកស្រាយ
    តាង abc ជាចំនួនដែលត្រូវរក ដែល a,​​ b, c ជាចំនួនគត់
    គេបានទម្រង់ពន្លាតគឺ a×100+b×10+c
    -ពេលយើងយកលេខនេះ បូកនឹង ៧ យើងនឹង​បាន​ចំនួនថ្មីដែល​ពិតជា​ចែកដាច់នឹង ៧ ដែរ មានន័យថា 100a+10b+c+7=7x (1) ដែលx ជាចំនួនគត់
    -ពេលយើងយកលេខនេះ បូកនឹង ៨ យើងនឹងបាន​ចំនួនថ្មីដែល​ពិតជា​ចែកដាច់នឹង ៨ ដែរ មានន័យថា 100a+10b+c+8=8y (2) ដែល y ជាចំនួនគត់
    -ពេលយើងយកលេខនេះ បូកនឹង ៩ យើងនឹងបាន​ចំនួនថ្មីដែល​ពិតជា​ចែកដាច់នឹង ៩ ដែរ មានន័យថា​ 100a+10b+c+9=9z (3) ដែល z ជាចំនួនគត់
    តាម (1), (2) និង(3) យើងបានៈ
    100a+10b+c+7=7x
    100a+10b+c+8=8y
    100a+10b+c+9=9z ដែល x, y, z ជាចំនួនគត់
    គេអាចសរសេរៈ
    100a+10b+c=7(x-1)
    100a+10b+c=8(y-1)
    100a+10b+c=9(z-1) ដែល x, y, z ជាចំនួនគត់
    នេះបញ្ជាក់ថា ចំនួននេះក៏ចែកដាច់នឹង 7, 8, 9 ដែរ
    គេបាន ចំនួននេះជាពហុគុណនៃ (7, 8, 9) គឺ 7×8×9=504
    ដោយពហុគុណនៃ 504 គឺ៖ 504, 1008, 1512, …
    ដូចនេះ មានតែ 504 ដែលមានលេខបីខ្ទង់។

  2. cambomaths ខែកក្កដា 21, 2010 ម៉ោង 5:52 ល្ងាច

    ល្អណាស់ កុសល! អរគុណ​ដែល​បាន​ដោះ​ស្រាយ​យ៉ាង​ក្បោះ​ក្បាយ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: