ការសិក្សារៀនសូត្រ គឺជាកាតព្វកិច្ចដ៏សំខាន់សម្រាប់យើងម្នាក់ៗ ដែលជាសិស្សានុសិស្ស។ សកម្មភាពរៀនសូត្ររបស់ សិស្សម្នាក់ៗគឺមានលក្ខណៈផ្សេងៗគ្នា អ្នកខ្លះពូកែរៀន ហើយអ្នកខ្លះទៀតរៀនពូកែ។ ពូកែរៀន និង រៀនពូកែ គឺមិនដូចគ្នាឡើយ ព្រោះថាអ្នកពូកែរៀន មិនប្រាកដថា រៀនពូកែនោះឡើយ។ គេតែងតែចោទសួរថា ធ្វើយ៉ាងម៉េចទើបរៀនពូកែ ធ្វើយ៉ាងម៉េច ទើបក្លាយជាសិស្សពូកែ? ចំពោះខ្ញុំផ្ទាល់ក៏មិនហ៊ានអះអាងថាធ្វើយ៉ាងនេះ ឬយ៉ាងនោះទើបក្លាយជាសិស្សពូកែឡើយ តែខ្ញុំមានយុទ្ធសាស្រ្តផ្ទាល់ខ្លួនក្នុងការរៀនមិនថាមុខវិជ្ជាអ្វីឡើយ ទាំង ភាសាខ្មែរ(អក្សរសិល្បិ៍) រូបវិទ្យា គីមីវិទ្យា គណិតវិទ្យា -ល- និង -ល-។ ពេលនេះខ្ញុំសូមចូលរួមចែករំលែកនូវ បទពិសោធន៍ដែលធ្វើឲ្យខ្ញុំក្លាយជាសិស្សពូកែគណិតវិទ្យាដូចតទៅ៖ -ការរៀបចំកាលវិភាគឲ្យបានត្រឹមត្រូវ ច្បាស់លាស់ កាលវិភាគ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការរៀបចំ ការរៀនសូត្ររបស់សិស្សម្នាក់ៗ ព្រោះថាពេលដែលយើងរៀបចំកាលវិភាគច្បាស់លាស់ហើយ ហើយអនុវត្តតាមវាឲ្យបានត្រឹមត្រូវ (មិនមែនអនុវត្តបាន ពីរ ឬបីថ្ងៃហើយ ឈប់នោះឡើយ) នោះការសិក្សារបស់យើងនឹងមានការរីកចំរើនមិនខាន។ ចំពោះកាលវិភាគនេះយើងអាចអនុវត្តតាមកាលវិភាគសាលា ឬកាលវិភាគផ្ទាល់ខ្លួនយើងក៏បាន។ ចំពោះកាលវិភាគផ្ទាល់ខ្លួនយើង ត្រូវចេះរៀបចំដោយខ្លួនឯងដោយចំណាត់ក្រុមមុខវិជ្ជាចម្បង (គណិត, រូប, គីមី, ជីវៈ,..) និងមុខវិជ្ជាសង្គម( ប្រវត្តិ, ភូមិ, …) [...]
វាចារថ្មីៗ