បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

បណ្ណសារប្រចាំខែ៖ ខែធ្នូ 2011

លំហាត់ដកស្រង់ពី G-MAT

A number of bricks were purchased to build fireplace, at a cost of 40 cents each, but only ¾ of them were needed. If the unused 190 bricks were returned and their cost refunded, what was the cost of the bricks used to make the fireplace?

កំសាន្ត​ប្រាជ្ញា (២)

មានមនុស្ស 5 នាក់ A-E មានបីនាក់ជាមនុស្សកុហក់ ២ នាក់ទៀតជាអ្នកមិននិយាយ​កុហក។ A ប្រាប់ថា B និយាយកុហក B ប្រាប់ថា C និយាយកុហក C ប្រាប់ថា E និយាយកុហក D ប្រាប់ថា A និង B និយាយកុហក E ប្រាប់ថា A និង D មិននិយាយកុហក តើ​អ្នកស្មោះត្រង់ 2 នាក់នោះ​ជានរណាខ្លះ ?

កំសាន្ត​ប្រាជ្ញា (១)

វាជា​ថ្ងៃ​វិស្សមកាល​មួយ​ ហើយ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ទៅ​លេង​ផ្ទះ​បង​ប្អូនជីដូន​មួយ​របស់​ខ្ញុំ។ ពិត​ជា​ពេល​វេលា​ដ៏ល្អមែន​សម្រាប់​ពួក​យើង។ នៅពេល​ព្រឹក ពួក​យើង​ទាំង​ពីរ​បាន​ទៅ​រត់​ហាត់ប្រាណ។ ហើយ​នៅ​ពេល​ល្ងាច​ យើង​បាន​ចំណាយ​ពេលវាលា​នៅ​ទីលាន​វាយ​កូន​បាល់ (Tennis)។ ដោយសារ​តែ​សកម្មភាព ​ទាំង​នេះ​ហត់នឿយ​ពេក ពួក​យើងអាច​ធ្វើ​បាន​តែមួយ​សកម្ម​ភាព​ប៉ុណ្ណោះ​ក្នុង​១ថ្ងៃ គឺទៅរត់​ហាត់​ប្រាណ ឬ​ក៏​ទៅវាយ​កូន​បាល់ក្នុង​១ថ្ងៃ។ មាន​ថ្ងៃ​ខ្លះ​ដោយសារ​តែពួក​យើង​ខ្ចិល គឺយើង​មិន​ចេញទៅណា​ទាំង​អស់ គឺ​ចំណាយ​ពេលពេញ​មួយថ្ងៃ​សម្រាក​នៅ​ក្នុង​ផ្ទះ។ ឥឡូវ​នេះ​ចូល​ដល់​ការ​សួរ​សំណួរ​ហើយ! មាន​ពេល​ព្រឹក​១៦​ដង​ដែល​យើង​មិន​បាន​ធ្វើ​អ្វី​ទាល់​តែ​សោះ មាន​ពេល​ល្ងាច​១០ដង​ពួក​យើង​សម្រាក​នៅ​ក្នុង​ផ្ទះ ហើយ​ក្នុង​នោះ​មាន​១៤​ថ្ងៃ​ដែល​យើង​ទៅរត់ហាត់​ប្រាណ ឬ​ក៏​ទៅវាយ​កូនបាល់។ តើ​ខ្ញុំ​ស្នាក់នៅ​ផ្ទះ​បង​ប្អូន​ជីដូន​មួយ​ខ្ញុំ​ប៉ុន្មាន​ថ្ងៃ?

វិញ្ញាសា​​ប្រលងចូលរៀនសាលា CamEd ថ្នាក់ CAT & ACCA (Maths, Accounting, English)

នេះគឺជា​ឯកសា​មួយចំនួន (T2-T7) ដែលជាវិញ្ញាសា​ប្រលងឆ្នាំ ២០០៥-២០០៧ របស់សាលា CamEd ដែល​ធ្វើការប្រលង​ជ្រើសរើស​និស្សិតអាហារ​រូបករណ៍​ឲ្យ​​ចូលរៀនថ្នាក់ CAT និង​ ACCA ។ ក្នុងនេះមានមុខវិជ្ជាបីដែលត្រូវប្រលងគឺ គណិតវិទ្យា  គណនេយ្យ និង ភាសាអង់គ្លេស ដែលតម្រូវឲ្យ​យើង​ធ្វើក្នុងរយះពេល ១ម៉ោង សម្រាប់មួយមុខ ហើយចំពោះលំហាត់វិញ គឺមិនងាយស្រួល ហើយក៏មិនពិបាកខ្លាំងដែរ។ ចុចលើរូបដើម្បីទាញយកឯកសា!

Lecture Notes on Mathematical Olympiad Courses for Junior Section 2

លំហាត់ដក​ស្រង់ពីសៀវភៅ Lecture Notes on Mathematical Olympiad Courses for Junior Section 2

តាមដាន

Get every new post delivered to your Inbox.

Join 541 other followers