បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

ទូទាំង​ប្រទេស​

ប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស

 ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា ថ្នាក់ទី៩ និងទី១២

 សម័យប្រឡង ០២ មេសា ២០១២

 វិញ្ញាសា      វប្បធម៌ទូទៅ    ថ្នាក់ទី១២

រយ:ពេល ១២០នាទី ពិន្ទុ ១០០

I. ចូរស្វែងយល់ពីភូមិសាស្រ្តនៃប្រទេសកម្ពូជា។

  • ក. តើភ្នំឳរ៉ាល់ស្ថិតចំចំនុចប្រសព្ធនៃខេត្តណាំខ្លះ?
  • ខ. តើរាជធានីនៃខេត្តណាខ្លះដែលមានព្រំប្រទល់មិនជាប់ព្រំដែនគោកនៃប្រទេសជិតខាងនៃព្រះរាជាណាចក្រកម្ពុជា និងមិនជាប់សមុទ្រ?
  • គ. តើរាជធានី ខេត្តណាខ្លះសិ្ថតនៅតាមដងទន្លេមេគង្គ?
  • ខ. កាលណាធ្វើដំណើរពីភ្នំពេញទៅព្រំដែនថៃតាមផ្លូវជាតិលេខ៥ តើគេត្រូវឆ្លងកាត់ដែនដីខេត្តណាខ្លះ?

II. សង្គមខ្មែរជាសង្គមមាតាធិបតេយ្យ។ តើភស្តុតាងអ្វីខ្លះដែឡអាចបញ្ចាក់ពីរបបមាតាធិបតេយ្យនេះ? ចូររៀបរាប់ និងពន្យល់។

III. តើអំពើហឹង្សាក្នុងគ្រួសារសំដែងឡើងតាមរូបភាពអ្វីខ្លះ?

IV. ព្រះរាជាណាចក្រកម្ពុជាយើងបានកំណត់តំបនដែលត្រូវការពារដើម្បីអភិរក្សបរិស្ថានធម្មជាតិ។ តើតំបនត្រូវការពារនីមួយៗដែលបានរៀបរាប់ខាងក្រោមស្ថិតក្នុងខេត្តណាខ្លះ?

1. តំបន់ការពារទេសភាព៖

ក. តំបន់ការពារទេសភាពបន្ទាយឆ្មារ    ខ. តំបន់ការពារទេសភាពអង្គរ       គ. តំបន់ការពារទេសភាពព្រះវិហារ

2. ឧស្យានជាតិ៖

ក. ឧស្យានជាតិសុរាមរិទ្ធ កុសុមៈ (គិរីរម្យ)      ខ. ឧស្យានជាតិមុនីវង្ស (បូកគោ)     គ. ឧស្យានជាតិព្រះសីហនុរាជ        ឃ. ឧស្យានជាតិកែប    ង. ឧស្យានជាតិវិរជ័យ    ច. ឧស្យានជាតិបទុមសាគរ    ឆ. ឧស្យានជាតិភ្នំគូលែន

3. តំបន់ជំរកសត្វ៖

ក. តំបន់ជំរកសត្វរនាមដូនសំ     ខ. តំបន់ជំរកសត្វភ្នំសំកុស     គ. តំបន់ជំរកសត្វភ្នំឳរ៉ាល់       ឃ. តំបន់ជំរកសត្វគូលែនព្រហ្មទេព                ង. តំបន់ជំរកសត្វបឹងពែរ     ច. តំបន់ជំរកសត្វលំផាត់      ឆ. តំបន់ជំរកសត្វភ្នំព្រិច      ជ. តំបន់ជំរកសត្វណាំលៀ       ឈ. តំបន់ជំរកសត្វស្នួល     ញ. តំបន់ជំរកសត្វពាមក្រសោម

V. តុលារការខ្មែរក្រហមឬសាលាក្តីខ្មែរក្រហមត្រូវបានសរសេរជាអក្សរកាត់ «អវតក»

  • ក.  តើអក្សរកាត់នេះ «អវតក» មានន័យពេញលេញជាសំរាយដូចម្តេច?
  • ខ. ហេតុអ្វីបានជាគេហៅ «អវតក» ជាតុលារការកូនកាត់? ចូរបកស្រាយពន្យល់។

———————————————————————————————————–

ប្រលងជ្រើសរើសគ្រូ បឋម និង មតេយ្យសិក្សា ២០១១

សម័យប្រលង ១៨ វិច្ឆិកា ២០១១

 វិញ្ញាសា៖ វប្បធម៌ទូទៅ (រយះពេល ២ម៉ោង)

ប្រធាន៖ សេវាកម្មទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែងមួយ ដែលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។ ចូរពន្យល់ឲ្យបានក្បោះក្បាយ។ (១០ពិន្ទុ)

————————————————————————————————————-

ប្រលងគរុនិស្សិត បរិ.បូក១ (២០១១)

សម័យប្រលង ថ្ងៃ ០២ តុលា ២០១១

រយៈពេល ៩០នាទី (១០ពិន្ទុ)

វិញ្ញាសាៈ វប្បធម៌ទូទៅ

សំណួរ

១. ចូរអ្នកពន្យល់អំពីប្រវត្តិកំណើតជំនឿសាសនា ។ (១ពិន្ទុ)

២. ចូរអ្នកសង្ខេបប្លង់ពុទ្ធប្រវត្តិមានប៉ុន្មានដំណាក់កាល និងមានឈ្មោះអ្វីខ្លះ? (២ពិន្ទុ)

៣. ហេតុដូចម្តេចបានជាកបិលមហាព្រហ្មកាត់ក្បាល? ចូរពន្យល់ឲ្យបានពិស្តារ។ (២ពិន្ទុ)

៤. ហេតុដូចម្តេចបានជាប្រជាជនខ្មែរធ្វើពិធីបុណ្យភ្ជុំបិណ្ឌ? ចូរអ្នកសរសេរឲ្យបានទូលំទូលាយ៊ (២ពិន្ទុ)

៥. កាកបាទក្រហមកម្ពុជាបានបង្កើតឡើងនៅថ្ងៃ ខែ ឆ្នាំ ណា? ក្នុងគោលបំណងអ្វី? (១ពិន្ទុកន្លះ)

៦. ច្បាប់ស្តីអំពីអំពើពុករលួយ បានប្រកាសឲ្យអនុវត្តន៍នៅ ថ្ងៃ ខែ ឆ្នាំ ណា? (១ពិន្ទុកន្លះ)

————————————————————————————————————-

ប្រលងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្បិ៍ខ្មែរ

គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងទី១២

សម័យប្រលង៖ ១ មេសា ២០១១

វិញ្ញាសា វប្បធម៌ទូទៅ ថ្នាក់ទី ៩ (រយៈពេល ១២០នាទី ពិន្ទុ ១០០)

I. (30ពិន្ទុ) ក្នុងការដោះស្រាយទំនាស់អាចមានស្ថានភាពបី កើតឡើង គឺស្ថានភាព ឈ្នះ-ចាញ់ ស្ថានភាព ឈ្នះ-ឈ្នះ និងស្ថានភាព ចាញ់-ឈ្នះ។
១. ចូរបង្ហាញពីលក្ខណៈ នៃស្ថានភាពនីមួយៗ។

២. ក្នុងស្ថានភាពនីមួយៗ តើភាគីទំនាស់មានអារម្មណ៍ដូចម្តេចខ្លះ?

II. (30ពិន្ទុ) តើគ្រោះថ្នាក់ចរាចរណ៍ អាចបណ្តាលមកពីកត្តាអ្វីខ្លះ? ចូររៀបរាប់និងពន្យល់?

III. (40ពិន្ទុ) តើវត្តអារាមមានតួនាទីដូចម្តេចខ្លះ ចំពោះសហគមន៍?


 ————————————————————————————————————-

ប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសថ្នាក់ទី ៩ និងទី ១២

    ផ្នែក អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និង រូបវិទ្យា

               សម័យប្រឡង ០៦ ឧសភា ២០០៨ វិញ្ញសាវប្បធម៌ទូទៅថ្នាក់ទី១២ (រយពេល ៣ម៉ោង ពិន្ទុ ១០០)

(៣០ពិន្ទុ) ១. អត្តសញ្ញាណជាតិជាអ្វី? អត្តសញ្ញាណជាតិខ្មែររួមមានអ្វីខ្លះ? ចូររៀបរាប់។

(៣០ពិន្ទុ) ២. ក្នុងសង្គមប្រជាធិតេយ្យ គេបែងចែកអំណាចសំខាន់ៗដូចម្តេចខ្លះ? អំណាចនីមួយៗ តំណាង ដោយស្ថាប័នណាខ្លះ និងមានតួនាទីដូចម្តេច? អំណាចនីមួយៗមានប្រៀបលើអំណាចដទៃទៀតដូចម្តេចខ្លះ?

(៤០ពិន្ទុ) ៣. សង្គមកម្ពុជាបច្ចុប្បន្ន កំពុងយកចិត្តទុកដាក់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។ ដូចនេះដើម្បីជៀសផុតអំពើហិង្សាក្នុងគ្រួសារ យើងគួរគប្បីដឹងថា៖

ក.តើអំពើហិង្សាក្នុងគ្រួសារកើតឡើងពីមូលហេតុអ្វីខ្លះ? ចូររៀបរាប់ និងពន្យល់។

ខ.តើអំពើហិង្សាក្នុងគ្រួសារស្តែងចេញក្រោមរូបភាពណាខ្លះ? ចូររៀបរាប់ និង ពន្យល់។

គ.តើរូបភាពនីមួយៗនៃអំពើហិង្សាក្នុងគ្រួសារ ផ្តល់ផលវិបាកអាក្រក់ដូចម្តេចខ្លះចំពោះអ្នករងគ្រោះ?

————————————————————————————————————-

ប្រលងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្បិ៍ខ្មែរ

គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងទី១២

សម័យប្រលង៖ ២៨ ឧសភា ២០០៣

វិញ្ញាសា វប្បធម៌ទូទៅ ថ្នាក់ទី ៩ ថ្ងៃទី ២៩-៥-០៣ (រយៈពេល ២ម៉ោង ពិន្ទុ ១០០)


  1. (២០ពិន្ទុ) តាមឯកសារផែនដីវិទ្យា ពិភពលោកចែកចេញជាប៉ុន្មានទ្វីប? ទ្វីបអ្វីខ្លះ?
  2. (២០ពិន្ទុ) ក្នុងលទ្ធិព្រះពុទ្ធសាសនា ពាក្យថា “អរិយសច្ច” សំរាប់សំគាល់អ្វីខ្លះ?
  3. (២០ពិន្ទុ) ចូរធ្វើការប្រៀបធៀបការដឹកនាំផ្តាច់ការ និងការដឹកនាំបែបលទ្ធិប្រជាធិបតេយ្យ។
  4. (២០ពិន្ទុ) ក្នុងអំឡុងខែ ឧសភា ឆ្នាំ ២០០៣នេះ ប្រទេសកម្ពុជាបានប្រារព្ធពិធីបុណ្យប្រពៃណីជាតិសំខាន់ពីរ។ តើពិធីបុណ្យអ្វីខ្លះ? តើពិធីបុណ្យនីមួយៗ មានអត្ថន័យយ៉ាងដូចម្តេច?

3 ចំលើយ ទៅ ទូទាំង​ប្រទេស​

  1. hout hina ខែ​ឧសភា 23, 2012 ម៉ោង 4:33 ល្ងាច

    តើនាងខ្ញុំអាចដឹងចម្លើយវាបានអត់ ប្រសិនបើអាចសូមអ្នកដាក់ចម្លើយឲ្យផង ?

  2. ភីសា ខែ​ឧសភា 25, 2012 ម៉ោង 11:47 ព្រឹក

    ខ្ញុំក៏ចង់បានចម្លើយដែរ ប្រសិនបើអាច!!!

    • គឹម ចាន់ ខែ​ឧសភា 25, 2012 ម៉ោង 4:56 ល្ងាច

      សូមអភ័យទោស ខ្ញុំមិនទាន់ទទួលបានចម្លើយដែរ បានតែប្រធាន!

      តែខ្ញុំនឹងខំព្យាយាមរកដាក់ជូនអ្នកទាំងអស់គ្នា!

      អរគុណដែលបានចូលមកកាន់ cambomaths!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 541 other followers